ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្តមាន Sanchez ធ្វើ​ឱ្យ Pogba ប្រែប្រួល​180​ដឺ​ក្រេ

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា កីឡាករ​ល្បី​ក្លិប​បិសាច​ក្រហម Paul Pogba ត្រូវ​បាន​គេ​រិះ​យ៉ាង​ចាស់ដៃ​នៅ​ក្នុង​ប៉ុន្មាន​ស​ប្តា​ហ៍​មកនេះ​ជាមួយនឹង​ពាក្យ​ចចាមអារ៉ាម​ថា​មិន​សប្បាយ​ចិត្តនឹង​ការ​មក​ដល់​របស់​កីឡាករ Alexis Sanchez…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា កីឡាករ​ល្បី​ក្លិប​បិសាច​ក្រហម Paul Pogba ត្រូវ​បាន​គេ​រិះ​យ៉ាង​ចាស់ដៃ​នៅ​ក្នុង​ប៉ុន្មាន​ស​ប្តា​ហ៍​មកនេះ​ជាមួយនឹង​ពាក្យ​ចចាមអារ៉ាម​ថា​មិន​សប្បាយ​ចិត្តនឹង​ការ​មក​ដល់​របស់​កីឡាករ Alexis Sanchez មក​ចូល​ក្រុម ។

កីឡាករ Pogba ជួប​ប្រទះ​នឹង​រឿង​មិនល្អ​ដែល​រូប​របស់​គេ​មិន​បាន​លេចមុខ​ច្រើន​នៅ​ក្នុង​ការ​ប្រកួត​របស់​ក្លិប ។ នៅ​ក្នុង​ការ​ប្រកួត​លី​គ​បី​ដង​កន្លង​មក​រូបគេ​លេង​បាន​ត្រឹមតែ​១៥៤​នាទី​ប៉ុណ្ណោះ ។ អតីត​ខ្សែបម្រើ​របស់​ក្លិប​បិសាច​ក្រហម Paul Ince ជឿជាក់​ថា ភាព​មិន​សប្បាយចិត្ត​របស់ Pogba គឺ​មក​ពី​ការ​មក​ដល់​របស់ Alexis Sanchez ។

លោក​បាន​សរសេរ​នៅ​ក្នុង​សារព័ត៌មាន Paddy Power ថា​៖ «​តាំងពី Sanchez ចូល​លេង​ឲ្យ​ក្លិប​មក ភាព​ជឿជាក់ និង​អារម្មណ៍​របស់ Pogba មានការ​ធ្លាក់​ចុះ​ខុស​ពី​ដើមរដូវ​កាល ។ Pogba ហាក់បីដូចជា​កីឡាករ​មួយ​ផ្សេង​ទៀត​អីចឹង ។ នេះ​ប្រហែលជា​មុន​ពេល​មាន Sanchez រូបគេ​គឺជា​កីឡាករ​ឆ្នើម​ក្នុង​ក្លិប ។ កាលនោះ គេ​គឺជា​កីឡាករ​ដែល​គ្រប់​គ្នា​សរសើរ​ហើយ​និយាយ​អំពី ។ តែ​ក្រោយ​ពី Sanchez ចូល​មក​រូបគេ​ក៏​បាត់​ពន្លឺ​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Sanchez គឺជា​កីឡាករ​មាន​តម្លៃ​ខ្លួន​ថ្លៃ​ជាងគេ​របស់​ក្លិប​បិសាច​ក្រហម ។ កាលពីមុន​នេះ គឺជា​តំណែង​របស់​កីឡាករ Pogba ទេ ។ ប្រហែលជា​មូលហេតុ​ទាំង​អស់នេះ​ហើយ​បាន Pogba មិនសូវ​លេង​បាន​ល្អ​នៅ​ពេល​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ