ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម្បី​តែ​អង្គការ NASA ក៏​​និពន្ធ​បទ​ភ្លេង​យក​លំនាំ​តាម​​បទ Gangnam Style ដែរ (​វីដេអូ)

11 ឆ្នាំ មុន

យោង​តាម​ប្រភព​គេហទំព័រ​universetoday ចេញផ្សាយ​ថ្ងៃ​ទី​១៨ ខែធ្នូ ឱ្យដឹងថា ថ្មី​ៗ​នេះ​អង្គការ​NASA បាន​និពន្ធ​បទ​ចម្រៀង​មួយ​បទ​មាន​ចំណង​ជើងថា «NASA Johnson Style » ដែលយក​លំនាំ​តាម​បទ Gangnam Style របស់​លោក PSY ជនជាតិកូរ៉េខាងត្បូង ។

ប្រភព​បន្ត​ថា ក្រុម​អ្នក​ចុះកម្ម​សិក្សា​មក​ពី​មជ្ឈមណ្ឌល​ NASA’s Johnson Space Center នៅ​រដ្ឋ​ហ៊ូស្តុន (Houston) សហរដ្ឋ​អាមេរិក បានតែង​​និពន្ធ​​ចម្រៀងមួយ​បទ​ និង​បាន​បញ្ចុះ​បញ្ចូល​ឱ្យ​ពួក​អ្នក​អវកាស​រាំ​តាម​ចង្វាក់​ និង​ថត​​វីដេអូ​នៅ​ក្នុង​មជ្ឈមណ្ឌល​របស់​អង្គការ​ NASA​​ជា​ច្រើន​កន្លែង ។ ក្រោយ​មក​ពួក​គេ​បាន​កាត់​ត​បញ្ចូល​គ្នា​ដោយ​យក​បទ​ភ្លេង​ Gangnam Style មក​ច្រៀងតាម​​តែ​ម្តង ។

បទ​ចម្រៀង NASA Johnson Style បាន​បង្ហាញ​ពី​ភាព​សប្បាយ​រីក​រាយ​របស់​ក្រុម​អ្នក​អវកាស​រួម​ទាំង​លោក Mike Massimino ដែលជា​អ្នក​ឯក​ទេស​ខាង​ជួស​ជុល​យាន​អវកាស, លោក​ Clayton Anderson និង​លោក Tracy Caldwell Dyson ដែល​ជា​អ្នក​រស់​នៅ​ និង​ធ្វើ​​ការ​ក្នុង​ស្ថានីយ​អវកាស​អន្តរជាតិ​ (International Space Station) ​ជា​ច្រើន​ខែ ។​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ក៏​មាន​លោក Mike Coats ​អ្នក​បញ្ជា​ផ្កាយ​រណប​ និង​អគ្គនាយកដែល​ចូល​និវត្តន៍​របស់​មជ្ឈមបណ្ឌ​ Johnson Space Center ក៏​បាន​ចូល​​រួម​ផង​ដែរ ។

តា​រា​ចម្រៀង PSY ដែល​មាន​ឈ្មោះ​ពិត​Park Jae-sang កើត​​ថ្ងៃ​ទី​៣១ ខែ​ធ្នូ​ ឆ្នាំ​១៩៧៧  នៅ​ស្រុក Gangnam ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង ។ ក្រៅ​ពី​អាជីព​ជា​តា​រា​ចម្រៀង លោកគឺ​ជា​អ្នក​តែង​និពន្ធបទ​ចម្រៀង, Rapper ជា​អ្នក​រាំ និង​ជា​តា​រា​សម្តែង​ផង​ដែរ ។

បច្ចុប្បន្ន បទចម្រៀង “Gangnam Style” ​របស់​លោក PSY ​កំពុង​ពេញ​និយម​បំផុត​នៅ​លើ​ពិភព​លោក ហើយ​ក៏​កំពុង​ពេញ​និយម​ទស្សនា​តាម​ YouTube ​ផង​ដែរ ដោយ​មាន​អ្នក​ចូល​ទស្សនា​រាប់​លាន​នាក់​ជា​រៀង​រាល់​ថ្ងៃ​ ​តាំង​ពី​បាន​ចេញ​​ផ្សាយកាល​ពី​រដូវក្តៅ​មក ៕