ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវុធហត្ថ​បដិសេធ​ដាច់អហង្ការ តែ​គ្រួសារ​ជន​រង​គ្រោះ​នៅ​តែ​ចោទប្រកាន់

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បន្ទាប់​ពី​គេហទំព័រ និង​កាសែត​កោះសន្តិភាព បាន​ចេញផ្សាយ​ករណី​ជន​រង​គ្រោះ​ម្នាក់​ចោទប្រកាន់​អាវុធហត្ថ​មួយ​ក្រុម​ព្រួត​វាយ​ធ្វើបាប​រហូត​ដាច់​ពោះវៀន កាលពី​យប់​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០១៨ ក្នុង​កម្មវិធី​ប្រគុំ​តន្ត្រី​មួយ​នៅ​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារ​កណ្តាល…

ខេត្តបន្ទាយមានជ័យ ៖ បន្ទាប់​ពី​គេហទំព័រ និង​កាសែត​កោះសន្តិភាព បាន​ចេញផ្សាយ​ករណី​ជន​រង​គ្រោះ​ម្នាក់​ចោទប្រកាន់​អាវុធហត្ថ​មួយ​ក្រុម​ព្រួត​វាយ​ធ្វើបាប​រហូត​ដាច់​ពោះវៀន កាលពី​យប់​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០១៨ ក្នុង​កម្មវិធី​ប្រគុំ​តន្ត្រី​មួយ​នៅ​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត មេបញ្ជាការ​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន បាន​ធ្វើការ​បដិសេធ​តាម​ទូរស័ព្ទ ដោយ​ច្រាន​ចោលការ​ចោទប្រកាន់​នេះ ហើយ​អះអាង​ថា កម្លាំង​ក្រោម​ឱវាទ​របស់​លោក មិន​បាន​ប្រព្រឹត្ត​ដូចដែល​ព័ត៌មាន​ក្នុងស្រុក​បាន​លើកយក​ទៅ​ស​សេរ​នោះ​ទេ ។

បើ​ទៅ​ជា​មានការ​បដិសេធ​យ៉ាង​ដាច់អហង្ការ​ពី​លោក​មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​យ៉ាងណា​ក៏​ដោយ គ្រួសារ​រង​គ្រោះ​ទាំង​ម្តាយ​ឪពុក និង​បងប្អូន​នៅ​តែ​ចោទប្រកាន់​ខាង​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​មួយ​ក្រុម​វាយ​ធ្វើបាប​ជន​រង​គ្រោះ​ម្នាក់​ក្នុង​គ្រួសារ​មួយ​នេះ គឺ​ឈ្មោះ សាន គឹ​ម​សេង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ របួស​រហូត​ដាច់​ពោះវៀន ។

ជួប​ជាមួយ​ក្រុម​អ្នក​យក​ព័ត៌មាន​ទូរទស្សន៍ និង​កាសែត​ក្នុងស្រុក​ដើម្បី​សួរ​បញ្ជាក់​ករណី​ខាងលើ ក្រែង​ជន​រង​គ្រោះ​ច្រឡំ​អ្នក​ផ្សេង​ហើយ​ចោទ​លើ​អាវុធហត្ថ​ពួក​គេ​ទាំង​៣​បងប្អូន ដែល​ស្ថិត​នៅ​កន្លែង​កើតហេតុ​នៅ​តែ​អះអាង ចោទប្រកាន់​អាវុធហត្ថ​មួយ​ក្រុម​ជា​អ្នក​បង្ក​ដដែល ។

មិនតែប៉ុណ្ណោះ ឈ្មោះ សាន គឹ​ម​សែន អាយុ​២៨​ឆ្នាំ បងប្រុស​បង្កើត​ជន​រង​គ្រោះ​និយាយ​ថា ខ្លួន និង​ប្អូនប្រុស​ឈ្មោះ សាន គឹ​ម​ស៊ី​ម អាយុ​២៣​ឆ្នាំ ត្រូវ​បាន​អាវុធហត្ថ​ចាប់​ឃុំខ្លួន​អស់​១​យប់​នៅ​មូលដ្ឋាន​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ។ ហើយ​ខ្លួន​ត្រូវ​អាវុធហត្ថ​យក​ប្រាក់​អស់​១៥០​ដុល្លារ ទើប​ធ្វើការ​ដោះ​លែង​វិញ ខណៈ​ប្អូនប្រុស​ឈ្មោះ សាន គឹ​ម​ស៊ី​ម ទាល់តែ​សាច់ញាតិ​ទាក់ទង​សុំ​យក​ទៅ​បូម​ឈាម​ជួយ​បងប្រុស​ដែល​ត្រូវ​វះកាត់​ពោះវៀន ទើប​គេ​ព្រម​ដោះ​លែង ។

លោក នួន នី​ណា​រ៉ូ មេបញ្ជាការ​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ទើប​ឡើង​ថ្មី​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ ដោយ​លេខ​ទូរស័ព្ទ​របស់​លោក​លេខ ០១៧៥៥៥៥៩៩ ចុច​មិន​ចូល ។ យ៉ាងណា​ក៏​ដោយ​ជុំវិញ​ករណី​នេះ​អាវុធ​ក្រុង​ប៉ោយ​ប៉ែ​តម្នាក់​ប្រាប់​តាម​ប្រព័ន្ធ​មី​សិន​ជ័រ​ថា ថ្ងៃ​កើតហេតុ ជន​រង​គ្រោះ​បាន​ផ្ទុះ​ជម្លោះ​ជាមួយ​ក្រុម​ផ្សេង​ជា​មុន ហើយ​សមត្ថកិច្ច​ទើប​ចូល​ទៅ​កន្លែង​កើតហេតុ​ជា​ក្រោយ មិន​បាន​បង្ក​របួស​ស្នាម​ដល់​ជន​រង​គ្រោះ​ឡើយ ។ មិនតែប៉ុណ្ណោះ អាវុធហត្ថ​ដដែល​នេះ​អះអាង​ថា ពេល​ដែល​សមត្ថកិច្ច​ចុះ​ដល់​កន្លែង​កើតហេតុ បែរជា​ជន​រង​គ្រោះ​ប្រតាយប្រតប់​វាយ​អាវុធហត្ថ​ឲ្យ​របួស​ម្នាក់​ថែម​ទៀត ។

អាវុធហត្ថ​ខាងលើ​អះអាង​ថា ពិតជា​បាន​យក​ប្រាក់​១៥០​ដុល្លារ​ពី​ជនសង្ស័យ​ឈ្មោះ សាន គឹ​ម​សែន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មែន មុន​ការ​ដោះ​លែង ប៉ុន្តែ​លោក​ថា ប្រាក់​១៥០​ដុល្លារ​នោះ មិនមែន​ជា​ប្រាក់​ថ្នូរ និង​ការ​ដោះ​លែង​ទេ គឺ​ប្រាក់​បង់​ឲ្យ​អាវុធហត្ថ​យក​ទៅ​ព្យាបាល​របួស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ