ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើកម៉ូតូបុករថយន្តចតស្ងៀមឈប់ទិញពោតស្ងោរស្លា.ប់

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីបើកម៉ូតូលឿនខ្វះការប្រុងប្រយ័ត្នឆ្លងផ្លូវបុករថយន្តចតទិញពោតស្ងោរ និងពងទាអាំង ។ ហេតុការខាងលើបានកើតឡើងកាលពីវេលាម៉ោងជិត០៦ល្ងាច ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨…

ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីបើកម៉ូតូលឿនខ្វះការប្រុងប្រយ័ត្នឆ្លងផ្លូវបុករថយន្តចតទិញពោតស្ងោរ និងពងទាអាំង ។ ហេតុការខាងលើបានកើតឡើងកាលពីវេលាម៉ោងជិត០៦ល្ងាច ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅម្តុំដើមស្រល់ទឹកដីកាស៊ីណូ ក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។

ជនរងគ្រោះឈ្មោះ ខុន ចាន់ឌី ភេទប្រុស អាយុ៣៥ឆ្នាំ ជាកម្មករសំណង់ និងមានទីលំនៅស្រុកបាណន់ខេត្តបាត់ដំបង ។ ជនរងគ្រោះស្លាប់នៅកន្លែងកើតហេតុ ខណៈម៉ូតូម៉ាកឃ្លីគខូចខាតធ្ងន់ធ្ងរ ។ អ្នកលក់ពោតស្ងោរ និងពងទាអាំង ឈ្មោះ សៅ យ៉ន ភេទស្រី អាយុ៤៣ឆ្នាំ ប្រាប់កោះសន្តិភាពថា ដំបូងមានរថយន្តធុនត្រា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២AS-២១៧៨ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ព្រោះគេចខ្លួនបាត់ បានបើករថយន្តទៅចតទិញពោតស្ងោរ និងពងទាអាំងរបស់គាត់ ស្រាប់តែជនរងគ្រោះជិះម៉ូតូបោះពួយពីទិសខាងលិចបុកចំហៀងកន្ទុយរថយន្តធុនត្រា ដែលចតចោលបែរមុខទៅជើង បណ្តាលឲ្យស្លាប់នៅនឹងកន្លែងភ្លាមៗ ។

ក្រោយកើតហេតុ ដោយសារឃើញជនរងគ្រោះស្លាប់ អ្នកបើកបររថយន្តធុនត្រាក៏គេចខ្លួនបាត់ ។ អ្នកឃើញហេតុការណ៍និយាយថា បើម៉ូតូជនរងគ្រោះមិនបុករថយន្តខាងលើក៏គង់បុកនឹងអ្វីផ្សេងៗ ឬអាចធ្លាក់ទឹកស្រះដ៏ធំរបស់ក្រុមហ៊ុនកាស៊ីណូលង់ទឹកស្លាប់ដូចគ្នា ព្រោះថាល្បឿនលឿនហួសហេតុ ។

ក្រោយកើតហេតុ សពរងគ្រោះត្រូវបានសាច់ញាតិដឹកបញ្ជូនទៅលំនៅដ្ឋានសាច់ញាតិនៅភូមិទួលពង្រសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ដើម្បីធ្វើបុណ្យតាមប្រពៃណី ខណៈយានយន្តពាក់ព័ន្ធទាំង២ ត្រូវបាននគរបាលជំនាញយកទៅរក្សាទុកនៅអធិការនគរបាលក្រុងប៉ោយប៉ែត ដើម្បីរង់ចាំធ្វើការដោះស្រាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ