ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកឃើញបុរសក្លាហានវាយអ្នកតាភ្នំដោះក្រមុំហើយ

6 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ទី​បំផុត ជន​ដែល​បានវាយ​បំផ្លាញ​រូបសំណាក​អ្នកតា​ភ្នំ​ដោះ​ក្រមុំ ត្រូវសមត្ថកិច្ច​ចាប់ខ្លួន​បាន​​ហើយ​កាលពី​វេលា​ម៉ោង១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៦ ខែកុម្ភៈ បន្ទាប់ពី​មានការ​ស៊ើបអង្កេត​យ៉ាង​យក​ចិត្តទុកដាក់​ពី​សំណាក់​មន្ត្រី​ជំនាញ  ។ លោក​ឧត្តមសេនីយ៍ត្រីសូ សុវណ្ណ…

ខេត្តមណ្ឌលគិរី ៖ ទី​បំផុត ជន​ដែល​បានវាយ​បំផ្លាញ​រូបសំណាក​អ្នកតា​ភ្នំ​ដោះ​ក្រមុំ ត្រូវសមត្ថកិច្ច​ចាប់ខ្លួន​បាន​​ហើយ​កាលពី​វេលា​ម៉ោង១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៦ ខែកុម្ភៈ បន្ទាប់ពី​មានការ​ស៊ើបអង្កេត​យ៉ាង​យក​ចិត្តទុកដាក់​ពី​សំណាក់​មន្ត្រី​ជំនាញ  ។

លោក​ឧត្តមសេនីយ៍ត្រីសូ សុវណ្ណ ស្នងការ​រង​នគរបាល​ខេត្ត បាន​ឲ្យ​ដឹង​ថា រយៈពេល​២៤​ម៉ោង​ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ ពី​ករណី​ជន​មិន​ស្គាល់​មុខ​វាយ​បំផ្លាញ​រូបសំណាក​អ្នកតា​ភ្នំ​ដោះ​ក្រមុំកម្លាំង​​​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​ខេត្ត សហការ​ជាមួយ​នគរបាល​ក្រុង​សែន​មនោ​រម្យ បាន​ចុះ​កំណត់​មុខ​សញ្ញា​​ជន​ដៃដល់​ដែល​វាយ​បំផ្លាញ​រូបសំណាក​និង​ពង្រាយ​កម្លាំង​រុករក​គ្រប់​ទីកន្លែង​។ លោកស្នងការ​រង​បន្ត​ថា បន្ទាប់​ពី​កំណត់​មុខសញ្ញា​បាន​ច្បាស់លាស់​ហើយ កម្លាំង​នគរបាល​បាន​តាម​រុករក​ជន​ឈ្មោះ ម៉​ម សា​ម៉ុ​ន ហៅ ខៀវ ភេទ​ប្រុស អាយុ​ជាង​៣០​ឆ្នាំ និង​បាន​ឃាត់ខ្លួន​យក​ទៅ​សាកសួរ​នៅ​ស្នងការដ្ឋាន​ខេត្ត នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ដែល​ជន​នេះ​មាន​បញ្ហា សា្មរ​តី​មិន​ប្រក្រតី ។

សមត្ថកិច្ច​ជំនាញ​បាន​ពិនិត្យ​ទឹក​ម៉ូ​ត្រ​ជនសង្ស័យ​ដើម្បី​រក​មើល​ថា មាន​ប្រើប្រាស់​គ្រឿងញៀន​ដែរ​ឬ​អត់ ក្នុង​នោះ​ជនសង្ស័យ​ឆ្លើយ​សារភាព​ថា ខ្លួន​បាន​ផឹកស្រា​អស់​កន្លះ​លី​ត្រ និង​ថែម​ស្រា​បៀរ​បី​កំប៉ុង​ទៀត​ហើយ​ដោយ​​ស្រវឹង​ខ្លាំង​ពេក​ក៏​វាយ​រូប​អ្នកតា​ស្រុះ​នោះ​តែ​ម្តង​ទៅ មិន​មានរឿង​ខឹងសម្បា​ពី​អ្វី​នោះ​ទេ ។

ជន​ឈ្មោះ ម៉​ម សា​ម៉ុ​ន ហៅ​ខៀវ បាន​និយាយ​ដោយ​មិន​ប្រក្រតី​ថា «​រាល់​ថ្ងៃនេះ គ្មានផ្ទះសម្បែង មាន​តែ​ម៉ែឪ​បងប្អូន តែ​បាន​ទៅនៅ​លើ​ភ្នំ​ម្នាក់ឯង​ជាង​១៧​ឆ្នាំ​ហើយ​» ។ ឆ្លើយ​តបនឹង​សំណួរ​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព ជននេះ​និយាយ​ពី​មូលហេតុ​ដែល​ខ្លួន​វាយ​បំផ្លាញ​រូប​អ្នកតា​ថា «​ខ្លួន​ក៏​មិនសូវ​ដឹង​ដែរ ពេល​ស្រវឹង​ទៅ​ឡូឡា​នាំ​ខ្ញុំ​ទៅ​វ៉ៃ​អ្នកតា ។ ពេល​វ៉ៃ​ហើយ ខ្ញុំ​ស្រឡះ​មុខ​ចែស​…​គឺ​ក៏​វាយ​នឹង​ញញួរ​ដែល​ខ្ញុំ​យក​ពី​ផ្ទះ​បង​…​ពេល​វ៉ៃ​ហើយ ព្រឹក​ឡើង​ខ្ញុំ​ភ្លឺភ្នែក តែ​ខ្ញុំ​សោកស្តាយ​រូប​អ្នកតា​ដែរ​…​ព្រោះ​ខ្ញុំ​នៅ​ជាមួយ​គាត់​ជាង​១៧​ឆ្នាំ​ហើយ មិន​ដែល​មានរឿង​ជាមួយ​គាត់​ទេ​…​ទើប​ថ្ងៃ​ហ្នឹង​ជ្រុលដៃ​…»​។

លោក កាន់ ពេញ អធិការ​នគរបាល​ក្រុង​សែន​មនោ​រម្យ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​គឺជា​មនុស្ស​មាន​សតិ​មិនល្អ និង​បាន​ស្នាក់​នៅ​ក្នុង​ព្រៃឫស្សី​ជិត​អាស្រម​ដែល​ជា​កន្លែង​កើតហេតុ ។ជន​នេះ ត្រូវ​បាន​សមត្ថកិច្ច​តាម​រក​ពេញ​មួយ​យប់លុះ​ព្រឹក​ឡើង​ក៏​ប្រទះ​ឃើញ​នៅ​ក្នុង​ព្រៃ ចម្ងាយ​ពី​អាស្រម​ប្រមាណ​៥០​ម៉ែត្រ​ប៉ុណ្ណោះ ។
លោក​អធិការ​បញ្ជាក់​ថា មូលហេតុ​គឺ​ជន​នេះ​ស្រវឹងស្រា ទើប​ទៅ​វាយ​រូបសំណាក មិនមែន​ជា​រឿង​ប្រកាន់ពូជសាសន៍ ឬ​សាសនា​ខុស​គ្នា​នោះ​ទេ ដូច្នេះ​សូមកុំ​មានការ​យល់​ច្រឡំ​។ ទោះជា​យ៉ាងណា នៅ​រសៀល​ថ្ងៃ​ដដែល​សមត្ថកិច្ច​បន្ត​ការ​សាកសួរ​ជនសង្ស័យ​ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់ ។

គួរ​កត់​សម្គាល់ថា រូបសំណាក​អ្នកតា​ភ្នំ​ដោះ​ក្រមុំ ដែល​ត្រូវ​បាន​ប្រជាពលរដ្ឋ​និង​អាជ្ញាធរ​ខេត្ត​ដាក់​តាំងនៅ​ចង្កេះភ្នំ គឺ​ដើម្បី​គោរព​បូជា​មិនមែន​រូប​អ្នកតា​ដែល​តម្កល់​លើ​ភ្នំ​នោះ​ទេ ។ រូបសំណាក​អ្នកតា​ស្រុះ​នេះ​ត្រូវ​ជន​មិន​ស្គាល់​មុខ​វាយ​បំផ្លាញ​កាលពី​យប់​ថ្ងៃ​ទី​១៤​ឈាន​ចូល​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ស្ថិត​នៅ​ភូមិ​ដោះ​ក្រមុំ សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ ។ គួរ​រំឭក​ថា ការ​វាយ​បំផ្លាញ​រូបសំណាក​អ្នកតា​ស្រុះ​លើ​ភ្នំ​ដោះ​ក្រមុំ​កាលពី​លើក​មុន ក៏​បង្ក​ឡើង​ដោយ​ជន​មាន​សតិ​មិន​ប្រក្រតី​ដូច​គ្នា​នេះ​ដែរ គឺ​គ្រូបង្រៀន​ម្នាក់​ដែល​បច្ចុប្បន្ន​ត្រូវ​បាន​នាំ​មក​គាំពារ​នៅ​មជ្ឈមណ្ឌល​ព្រៃ​ស្ពឺ ជាយ​រាជធានី​ភ្នំពេញ ៕

អត្ថបទសរសេរ ដោយ