ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្កែ​ដុះ​គីស​ក្នុង​ត្រចៀក ​ចេញ​រាង​ដូច​មុខ​ប្រធានាធិបតី​អា​មេ​រិ​ក

6 ឆ្នាំ មុន

អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន Huffington Post បាន​ឲ្យ​ដឹង​ថា សត្វ​ឆ្កែតឿ​មួយ​ក្បាល​នៅ​ក្រុង Tyneside ចក្រភព​អង់គ្លេស ត្រូវ​បាន​គេ​រក​ឃើញ​ដុំ​សាច់​ដុះ​ក្នុង​ត្រចៀក…

អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន Huffington Post បាន​ឲ្យ​ដឹង​ថា សត្វ​ឆ្កែតឿ​មួយ​ក្បាល​នៅ​ក្រុង Tyneside ចក្រភព​អង់គ្លេស ត្រូវ​បាន​គេ​រក​ឃើញ​ដុំ​សាច់​ដុះ​ក្នុង​ត្រចៀក មាន​រាង​ដូច​មុខ​របស់ លោក Donald Trump ដែល​ជា​ប្រធានាធិបតី​អា​មេ​រិ​ក​នា​ពេល​បច្ចុ​ប្បន្ន។

សត្វ​ឆ្កែ​អាយុ​ពីរ​ឆ្នាំ ដែល​មាន​ម្ចាស់​ឈ្មោះ Jade Robinson មាន​ដុំ​សាច់​ដុះ​នៅ​ក្នុង​រន្ធ​ត្រចៀក ដែល​គេ​គិត​ថា ជា​ដុំ​សាច់​ពិសេស​។ មូលហេតុ​ដែល​ធ្វើ​ឲ្យ​វា​មាន​លក្ខណៈ​ខុស​ពី​គេ គឺ​ដោយសារ​តែ​វា​មាន​រូបរាង​ដូច​មុខ​របស់​ប្រធានាធិបតី​អា​មេ​រិ​ក Donald Trump​។

ទោះបីជា​វា​មាន​រូបរាង​ដូច​ថ្នាក់ដឹកនាំ​ក៏​ដោយ ក៏​ប្រជាជន​មួយ​ចំនួន​ធំ​សម្តែង​ការ​មិន​ពេញចិត្ត​ហើយ​និង​អាណិត​ដល់​សត្វ​ឆ្កែ ដែល​ទើបតែ​មាន​អាយុ​២​ឆ្នាំ​ដែរ​។ អ្នកខ្លះ​ថា ហេតុ​អ្វី​បានជា Donald Trump មក​ធ្វើបាប​សត្វ​ឆ្កែ​កំសត់​នេះ​ទៅ​វិញ​។

ថ្លៃ​ក្នុង​ការ​យក​ដុំ​សាច់​នេះ​ចេញ គឺ​ដល់​ទៅ​៥៩០​ដុល្លារ ដែល​ធ្វើ​ឲ្យ​ម្ចាស់​របស់​សត្វ​ឆ្កែ​អ្នកស្រី Robinson មិន​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ចំណាយ​។ អ្នកស្រី​មាន​ផ្លូវ​តែ​ម្យ៉ាង​គត់ គឺ​ស្នើ​សុំ​ឲ្យ​មហាជន​លើ​បណ្តាញ​សង្គម​ជួយ​ជា​ថវិកា​។

សាកមើល​ទាំងអស់​គ្នា​មើល ថា​ដូច Donald Trump មែនដែរ​ឬ​អត់​!

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ