ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វី​ដេ​អូ​សារភាព​ជន​ស​ង្ស​័យ​វ៉ៃ​រូបសំណាក់​លោកតា​ភ្នំ​ដោះ​ក្រមុំ

6 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ជនសង្ស័យ​វាយ​បំផ្លាញ​រូបសំណាក​លោកតា​ភ្នំ​ដោះ​ក្រមុំ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន​ហើយ កាលពី​វេលា​ម៉ោង​១០​នឹង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៨ ក្រោយ​មានការ​ស៊ើបអង្កេត​យ៉ាង​យកចិត្តទុកដាក់​ពី​កម្លាំង​ជំនាញ ។…

ខេត្តមណ្ឌលគិរី ៖ ជនសង្ស័យ​វាយ​បំផ្លាញ​រូបសំណាក​លោកតា​ភ្នំ​ដោះ​ក្រមុំ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន​ហើយ កាលពី​វេលា​ម៉ោង​១០​នឹង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៨ ក្រោយ​មានការ​ស៊ើបអង្កេត​យ៉ាង​យកចិត្តទុកដាក់​ពី​កម្លាំង​ជំនាញ ។

ជនសង្ស័យ ម៉​ម សា​ម៉ុ​ន ហៅ ខៀវ បាន​និយាយ​ថា «​រាល់​ថ្ងៃនេះ គ្មាន​ផ្ទះ មាន​តែ​ម៉ែឪ​បងប្អូន តែ​បាន​ទៅ​នៅ​លើ​ភ្នំ​ម្នាក់ឯង ជាង​១៧​ឆ្នាំ​ហើយ​» ។​

​ឆ្លើយ​តប​ជាមួយ​អ្នក​យក​ព័ត៌មាន​ជនសង្ស័យ​បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​ខ្លួន​វាយ​បំផ្លាញ​រូប​លោកតា​«​ខ្ញុំ​មិនសូវ​ដឹង​ដែរ ពេល​ស្រវឹង​ទៅ​ឡូឡា នាំ​ខ្ញុំ​ទៅ​វ៉ៃ​លោកតា ពេល​វ៉ៃ​ហើយ ខ្ញុំ​ស្រឡះ​មុខ​ចែស ហើយ​ញញួ​ញ​នេះ​ខ្ញុំ​យក​ពី​ផ្ទះ​បង​ខ្ញុំ ពេល​ខ្ញុំ​វ៉ៃ​ហើយ ព្រឹក​ឡើង​ខ្ញុំ​ភ្លឺភ្នែក ខ្ញុំ​សោកស្តាយ លោកតា​ដែរ ព្រោះ​ខ្ញុំ​នៅ​ជាមួយ​គាត់​ជាង​១៧​ឆ្នាំ​ហើយ មិន​ដែល​មានរឿង​ជាមួយ​គាត់​ទេ ទើប​ថ្ងៃ​ហ្នឹង​ជ្រុលដៃ​» ។

សូម​រំ​ឮ​កថា រូបសំណាក​លោកតា​ភ្នំ​ដោះ​ក្រមុំ​ដែល​ត្រូវ​បាន​ប្រជាពលរដ្ឋ​នឹង​អាជ្ញាធរ​ខេត្តមណ្ឌលគិរី ដាក់​តាំងនៅ​ពាក់កណ្តាល​ភ្នំ ដើម្បី​គោរព​បូជា ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ វាយ​បំ​ផ្លា​យ​កាលពី​យប់​ថ្ងៃ​ទី​១៤ ឈាន​ចូល​១៥ ខែ​កុ​ម្ភះ នេះ ស្ថិត​នៅ​ភូមិ​ដោះ​ក្រមុំ សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ