ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​ថ្លៃប៉ង​ធ្វើ​អត្តឃា.ត​២​ដង​មិន​សម្រេច​ព្រោះ​គិត​ថា​ជីវិតរ​ស់លែង​មាន​ន័យ

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​សង្ស័យ​មាន​វិបត្តិ​ផ្លូវចិត្ត និង​ជម្ងឺ​ប្រចាំ​កាយ​ប៉ង​ធ្វើ​អត្តឃាត​ពី​អគារ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត​កាលពី​វេលា​ម៉ោងជាង​៨​ព្រឹក ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៨ បង្ក​ភ្ញាក់ផ្អើល ប៉ុន្តែ​មិន​បាន​សម្រេច​ព្រោះ​ទើ​លើដំបូល​ការពារ​កំ​ដៅ​ចំណុច​ផ្លូវ​ដើរ​ចេញចូល​ផ្នែក​ខាងក្រោម ។…

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​សង្ស័យ​មាន​វិបត្តិ​ផ្លូវចិត្ត និង​ជម្ងឺ​ប្រចាំ​កាយ​ប៉ង​ធ្វើ​អត្តឃាត​ពី​អគារ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត​កាលពី​វេលា​ម៉ោងជាង​៨​ព្រឹក ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៨ បង្ក​ភ្ញាក់ផ្អើល ប៉ុន្តែ​មិន​បាន​សម្រេច​ព្រោះ​ទើ​លើដំបូល​ការពារ​កំ​ដៅ​ចំណុច​ផ្លូវ​ដើរ​ចេញចូល​ផ្នែក​ខាងក្រោម ។

ជន​រង​គ្រោះ​ឈ្មោះ ច​.ន.ន ភេទប្រុស អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត រង​របួសធ្ងន់​ចំណុច​ក្បាល​ព្រោះ​ដោយ​ការ​លោត​ពី​ជាន់​ទី​១​ធ្លាក់​មក​ចំ​នឹង​ដែក​ដំបូល​ការពារ​កំ​ដៅ​ចំណុច​ផ្លូវ​ដើរ​ផ្នែក​ខាងក្រោម​ហើយ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​យកចិត្តទុកដាក់​ធ្វើការ​ជួយ​សង្គ្រោះ​ភ្លាម​ៗ​ទាន់​ពេលវេលា ។

តាម​ប្រភព​ពី​ម្តាយ​ជន​រង​គ្រោះ​ប្រាប់ កោះសន្តិភាព ថា​ជន​រង​គ្រោះ​មាន​ប្រពន្ធ និង​មានកូន​ប្រុស​ម្នាក់ អាយុ​៧​ឆ្នាំ ហើយ​ជន​រង​គ្រោះ​កន្លង​មក​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ទើប​វិល​ត្រឡប់​មក​បាន​ប្រហែល​ជាង​១​ខែ​លុះ​មាន​ជម្ងឺ​សរសៃ​ប្រាសាទ និង​ផ្ទុកមេរោគ​អេ​ដស៍​ផង​ក៏​ចូល​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ។

ស្ត្រី​ជា​ម្តាយ​បន្ត​ទៀត​ថា​មុន​កើតហេតុ​កាលពី​ម្សិលមិញ​នៅ​ភូមិ​ព្រៃ​ព្រិច សង្កាត់​ប៉ោយ​ប៉ែ​ត ជន​រង​គ្រោះ​បាន​ចូល​ទៅ​ក្នុង​បន្ទប់ទឹក​របស់​សាច់ញាតិ​ដោយ​យក​អាវដៃវែង​ប្រុង​ចង​.​ក​បញ្ចប់ជីវិត​ម្តង​ហើយ ប៉ុន្តែ​ត្រូវ​សាច់ញាតិ​ដឹង​ទាន់​បន្ទាប់​មក​ក៏​នាំ​ចូល​មន្ទីរពេទ្យ​ដឹង​អី​គេ​គិត​ខ្លី​ប្រុង​បញ្ចប់ជីវិត​ដោយ​ការ​លោត​ពីលើ​អគារ​ម្តងទៀត​យ៉ាង​ដូច្នេះ ។

ជុំវិញ​ករណី​គិត​ខ្លី​នេះ​ក្រុម​សាច់ញាតិ​ក៏​ដូច​ជា​ស្ត្រី​ជា​ម្តាយ​ដាក់​ការ​សង្ស័យ​សំខាន់​លើ​ការ​មាន​ជម្ងឺ​ប្រចាំ​កាយ​ប្រហែលជា​គេ​មិន​ចង់​រស់​ក្នុង​នោះ​ពួក​គាត់​ក៏​លើក​ឡើង​ផង​ដែរ​ថា អាច​មក​ពី​វិបត្តិ​គ្រួសារ​ក៏​មាន​ដែរ ព្រោះ​នាង​ជា​ប្រពន្ធ​ជន​រង​គ្រោះ​ពុំ​សូវ​ទៅ​មើលថែ​ប្តី​ក្រោយ​ដឹង​ថា មាន​ជម្ងឺ ។

ជុំវិញ​ករណី​សង្ស័យ​នេះ​នាង​ជា​ប្រពន្ធ​ជន​រង​គ្រោះ​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ​ព្រោះ​មិន​ស្គាល់​លេខ​ទូរស័ព្ទ ។ ក្រុម​គ្រូពេទ្យ​គ្រោង​បញ្ជូន​ជន​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ជប៉ុន​មង្គល​បូ​រី ប៉ុន្តែ​ស្ត្រី​ជា​ម្តាយ​អង្វរ​គ្រូពេទ្យ​សុំ​ទុក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​ចំណុច​កើតហេតុ​ដោយ​បង្ហូរទឹកភ្នែក​ក្រោម​ហេតុផល ថា​គាត់​ជា​គ្រួសារ​ក្រីក្រ​គ្មាន​ប្រាក់​ទៅ​មក និង​សោហ៊ុយ​ស៊ីចាយ​មើលថែ​កូន​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ