ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​អ្នក​មក​បំផ្លាញ​រូបសំណាក​លោកតា​ដោះ​ក្រមុំ (មានវីដេអូ)

6 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ខណៈ​ថ្ងៃ​សែន​ចូល​ឆ្នាំ​ជនជាតិ​ចិន​ទើប​ចាប់ផ្តើម រូបសំណាក​លោកតា​ភ្នំ​ដោះ​ក្រមុំ ដែល​ត្រូវ​បាន​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ខេត្តមណ្ឌលគិរី ដាក់​តាំងនៅ​ពាក់កណ្តាល​ភ្នំ​ដើម្បី​គោរព​បូជា ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​វាយ​បំផ្លាញ​កាលពី​យប់​ថ្ងៃ​ទី​១៤ ឈាន​ចូល​១៥ ខែកុម្ភៈ…

ខេត្តមណ្ឌលគិរី ៖ ខណៈ​ថ្ងៃ​សែន​ចូល​ឆ្នាំ​ជនជាតិ​ចិន​ទើប​ចាប់ផ្តើម រូបសំណាក​លោកតា​ភ្នំ​ដោះ​ក្រមុំ ដែល​ត្រូវ​បាន​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ខេត្តមណ្ឌលគិរី ដាក់​តាំងនៅ​ពាក់កណ្តាល​ភ្នំ​ដើម្បី​គោរព​បូជា ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​វាយ​បំផ្លាញ​កាលពី​យប់​ថ្ងៃ​ទី​១៤ ឈាន​ចូល​១៥ ខែកុម្ភៈ ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​ដោះ​ក្រមុំ សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ ។

អ្នកស្រី ផល្លា អ្នក​បោសសម្អាត​នៅ​កន្លែង​អាស្រម​លោកតា​ភ្នំ​ដោះ​ក្រមុំ នៅ​ដំណាក់​ទី​១ បាន​ឲ្យ​ដឹង​ថា នៅ​ម៉ោង​ប្រមាណ​០៨​ព្រឹក ថ្ងែ​ទី​១៥​នេះ គាត់​បាន​ទៅ​ដល់​អាស្រម​លោកតា​ដូច​សព្វមួយដង ស្រាប់តែ​ប្រទះ​ឃើញ​រូបសំណាក​របស់​លោកតា​បែកបាក់​ពាសពេញ​ទីធ្លា​អាស្រម និង​បាត់​ក្បាល​រូបសំណាក​ទៀត ។ ភ្លាម​ៗ​នោះ​គាត់​ក៏​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ឲ្យ​ចុះ​ទៅ​ពិនិត្យ​មើល​តែ​ម្តង ។

ស្ត្រី​ដដែល​បន្ត​ថា នៅ​ពេល​ល្ងាច​ប្រហែល​ម៉ោង​០៥ ថ្ងៃ​ទី​១៤ ខែកុម្ភៈ គាត់​បាន​ចាកចេញ​ទៅ​អាស្រម​របស់​លោកតា​ទៅ​ផ្ទះ​វិញ ហើយ​រូបសំណាក​របស់​គាត់ (​រូប​អ្នកតា​) ក៏​នៅ​ល្អ​ស្អាត​ផង​ដែរ ។ ក្រោយ​ពី​រៀបចំ​ទុកដាក់​សម្ភារ​រួចរាល់ គាត់​ក៏​ចេញ​ទៅ​ផ្ទះ​បាត់​លុះ​ព្រឹក​ឡើង​ទើប​ជួប​រឿង​ភ្ញាក់ផ្អើល​នេះ​តែ​ម្តង ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា នេះ​ជា​ករណី​ទី​ពីរ​ហើយ ដែល​រូបសំណាក​របស់​លោកតា​រក្សា​ភ្នំ​ដោះ​ក្រមុំ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​វាយ​បំផ្លាញ មិន​ខ្លាច​បាប​បុណ្យ​នោះ ។ តែ​គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​រូបសំណាក​លោកតា​ភ្នំ​ដោះ​ក្រមុំ​នេះ បាន​ទៅ​ធ្វើ​ឲ្យ​ប៉ះពាល់​អ្វី​ដល់​អ្នក​ណា​នោះ​ដែរ ទើប​បានជា​ចេះ​តែ​មាន​អ្នក​ប៉ង​បំផ្លាញ​រូប​លោក​បែប​ហ្នឹង ។

ទោះជា​យ៉ាងណា រហូត​មក​ដល់​ម៉ោង​០១​នឹង​៣០​នាទី​រសៀល ថ្ងៃ​ដដែល សមត្ថកិច្ច​នៅ​មិន​ទាន់​អាច​កំណត់​មុខសញ្ញា​វាយ​បំផ្លាញ​រូបសំណាក​លោកតា​ភ្នំ​ដោះ​ក្រមុំ​បាន​ទេ ។

សូម​រំឭក​ថា កាលពី​ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​២០១៦ រូបសំណាក​លោកតា​ស្រូ​ក ដែល​ស្ថិត​នៅ​ដំណាក់​ទី​២ នៃ​កំពូលភ្នំ​ដោះ​ក្រមុំ ត្រូវ​បាន​ជន​វិកលចរិត ដែល​អតីត​ជា​គ្រូបង្រៀន​ផង​នោះ វាយបំបាក់​ដៃ និង​ព្រះ​កេស បែក​រាយ​ពេញ​អាស្រម ។ ហើយ​កាលពី​អំឡុង​ខែមករា ឆ្នាំ​២០១៨ ក៏​កើត​មាន​ករណី​ភ្ញាក់ផ្អើល​ម្តងទៀត​ថា មាន​ជន​មិន​ស្គាល​មុខ​វាយ​បំផ្លាញ​រូបសំណាក​លោកតា​ដោះ​ក្រមុំ ព្រោះ​មាន​អ្នក​បង្ហោះ​រូបភាព​ចូល​ទៅ​ប្រព័ន្ធ​ទំនាក់ទំនង​របស់​លោក​អភិបាលខេត្ត ដោយ​បញ្ជាក់​ថា មាន​អ្នក​វាយ​រូបសំណាក​ទៀត​ហើយ ។ ប៉ុន្តែ​ក្រោយ​ពី​សមត្ថកិច្ច​ចុះ​ត្រួតពិនិត្យ មានការ​ករណី​ដូច​ការ​រាយការណ៍​នោះ​ទេ ។ តែ​នៅ​ពេល​នេះ​រូបសំណាក​ពិតជា​ត្រូវ​វាយ​កម្ទេច​ពិតមែន ហើយ​សមត្ថកិច្ច​កំពុង​អង្កេត​ករណី​នេះ ៕

DCIM/100MEDIA/DJI_0193.JPG

DCIM/100MEDIA/DJI_0202.JPG
DCIM/100MEDIA/DJI_0204.JPG

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ