ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​មួយ​ចំនួន​ត្អូញត្អែរ​ថា​លក់​មិន​ដាច់​សោះ

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ជា​រៀងរាល់ថ្ងៃ ទាំង​អាជីវករ​លក់ដូរ​បន្លែ​ត្រសក់ សណ្តែកកួរ ស្ពៃ ខាត់ណា ត្រី សាច់​ជ្រូក សាច់​មាន់…

ខេត្ត​ប៉ៃលិន ៖ ជា​រៀងរាល់ថ្ងៃ ទាំង​អាជីវករ​លក់ដូរ​បន្លែ​ត្រសក់ សណ្តែកកួរ ស្ពៃ ខាត់ណា ត្រី សាច់​ជ្រូក សាច់​មាន់ សាច់​ទា និង​ម្ហូបអាហារ​ផ្សេង​ៗ តែងតែ​សប្បាយ​រីករាយ​លក់​ឱ្យ​ប្រជាពលរដ្ឋ​យ៉ាង​មមារ​ញឹក​ស្ទើរ​រក​ពេលទំនេរ​មិន​បាន​នោះ​ឡើយ ។ ប៉ុន្តែ​នៅ​រដូវ​បុណ្យចូលឆ្នាំ​ចិន​វៀតណាម​នេះ អាជីវក​រដែ​លក់ដូរ​នៅ​ខាងក្នុង​ផ្សារ​ពោល​ត្អូញត្អែរ​ថា ការ​លក់ដូរ​របស់​ពួក​គាត់ អត់​មាន​អតិថិជន​ចូល​ទិញ​នោះ​ឡើយ ដោយ​លក់​ក្នុង​១​មុខ​ត្រឹមតែ​៣​ទៅ​៥​គីឡូក្រាម ក៏​នៅ​សល់​ជា​ច្រើន​ផង​ដែរ ។

ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ម្នាក់ ឈ្មោះ យាយ​ម៉ា​ប់ អាយុ​៤៥​ឆ្នាំ ប្រកប​របរ​លក់​បន្លែ​នៅ​ក្នុង​ផ្សារ​ត្រី ស្ថិត​ក្នុងភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បាន​រៀបរាប់​ទាំង​ទឹកមុខ​ស្រពោន ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​១៥ ខែកុម្ភៈ នេះ គាត់​ប្រាកដជា​លក់​អត់​ដាច់​ទៀត​ហើយ ដោយ​កាលពី​ម្សិលមិញ​បន្លែ​របស់​គាត់​ជា​ច្រើន​មុខ​នៅ​សល់​ស្ទើរ​ទាំងអស់ ហើយ​ទុកដាក់​លក់​រហូត​មក​ដល់​ថ្ងៃនេះ​ទៀត ក៏​នៅ​តែ​អត់​មាន​ម៉ូយ​ចូល​ទៅ​ទិញ​ដូច​សព្វមួយដង​ដែរ ។

គាត់​បន្ត​ទៀត​ថា រាល់​ថ្ងៃមុន​បុណ្យចូលឆ្នាំ​ចិន ក្នុង​១​ថ្ងៃ​ៗ យ៉ាង​ហោច​ណាស់​ក៏​គាត់​អាច​លក់ដាច់​បាន​ប្រាក់​១០​ម៉ឺន ទៅ​១៥​ម៉ឺន​រៀល​ដែរ ។ តែ​នៅ​ពេល​នេះ​លក់ដាច់​បាន​ប្រាក់​ត្រឹមតែ​៤​ទៅ​៥​ម៉ឺន​រៀល សម្រាប់​យក​ទៅ​បង់ថ្លៃ​បន្លែ​ដែល​លើក​ពី​គេ​មក​ស្ទើរ​មិន​គ្រប់​នោះ​ឡើយ ។ មូលហេតុ​លក់​អត់​ដាច់​នេះ ដោយសារ​តែ​ប្រជាពលរដ្ឋ​នាំ​គ្នា​មក​ទិញ​អីវ៉ាន់​សម្រាប់​យក​ទៅ​ធ្វើ​ម្ហូប និង​សែនព្រេន​តែ​នៅ​ខាងក្រៅ​ៗ​ផ្សារ​ប៉ុណ្ណោះ ដោយ​ស្ពៃក្ដោប​នៅ​ខាងក្នុង​ផ្សារ គាត់​លក់​ត្រឹមតែ​១​គីឡូក្រាម​តម្លៃ​៣​ពាន់​រៀល តែ​នៅ​ខាងក្រៅ​១​គីឡូក្រាម​លក់​បាន​ថ្លៃ​៤,៥០០​ទៅ​៥,០០០​រៀល​ក៏​គេ​ទិញ​ដែរ ។ ពេល​ខ្លះ​នៅ​ខាងក្រៅ​អស់​បន្លែ​អ្នកលក់​ដូច​គ្នា​បាន​ចូល​ទៅ​លើកយក​ពី​គាត់ ហើយ​ក៏​លក់​ឱ្យ​គេ​យក​ទៅ​លក់ ដើម្បី​ចំណេញ​បន្ត​គ្នា​ផង​ដែរ ។

ចំណែក​ប្រជាពលរដ្ឋ​ដែល​នាំ​គ្នា​ទៅ​ទិញ​បន្លែ​បាន​បង្ហើប​ឱ្យ​ដឹង​ថា មូលហេតុ​ដែល​ពួក​គេ​អត់​ចូល​ទៅ​ទិញ​បន្លែ ត្រី​សាច់​នៅ​ខាងក្នុង​ផ្សារ ដោយសារ​ប្រញាប់​យក​ម្ហូបអាហារ​ទាំងនោះ​ទៅ​រៀបចំ ធ្វើ​ឱ្យទាន់​ពេលវេលា​សែនព្រេន ហើយ​ម្យ៉ាងវិញទៀត ដោយសារ​ខាងក្នុង​ផ្សារ​មាន​សភាព​ចង្អៀត ព្រោះ​រដូវ​បុណ្យចូលឆ្នាំ​ចិន​នេះ មាន​មនុស្ស​អ៊ូអរ​ច្រើន ណាមួយ​ក្រែង​បាត់​ម៉ូតូ​របស់​ខ្លួន ដែល​ចត​ចោល​នៅ​ខាងក្រៅ​ផ្សារ​ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ