ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែក្រពះស្រេកឃ្លាន ខ្លះស្លា.ប់ ខ្លះ​ជាប់គុក

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ជនជាតិ​ខ្មែរ​និង​ថៃ​ចំនួន​៣​នាក់ បាន​ត្រូវ​សមត្ថកិច្ច​ចម្រុះ​ថៃ​ចាប់ខ្លួន នៅ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​ប៉ា​ង​ស៊ី​ដា ក្នុង​ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ខែកុម្ភៈ ដោយ​ចោទប្រកាន់​ថា​ចូល​ទៅ​លួច​កាប់​ឈើ​គ្រញូង ។…

ខេត្តបន្ទាយមានជ័យ ៖ ជនជាតិ​ខ្មែរ​និង​ថៃ​ចំនួន​៣​នាក់ បាន​ត្រូវ​សមត្ថកិច្ច​ចម្រុះ​ថៃ​ចាប់ខ្លួន នៅ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​ប៉ា​ង​ស៊ី​ដា ក្នុង​ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ខែកុម្ភៈ ដោយ​ចោទប្រកាន់​ថា​ចូល​ទៅ​លួច​កាប់​ឈើ​គ្រញូង ។

ការ​ចាប់ខ្លួន​ជន​ទាំង​៣​នាក់ គឺ​តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព​និង​ដានជើង ហើយ​សមត្ថកិច្ច​ថៃ​បាន​តាម​ពីក្រោយ​រហូត​ដល់​គោលដៅ​ដែល​ជនជាតិ​ខ្មែរ​និង​ថៃ​ជាង​២០​នាក់ កំពុង​ចែក​សម្ភារ​គ្នា​ដើម្បី​ចូលរ​កកាប់​ឈើ​គ្រញូង ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​នៃ​គេហទំព័រ​មួយ​របស់​ថៃ ។

ជន​ទាំង​៣​នាក់​រួម​មាន ១-​ឈ្មោះ ប៉េ សឹ​បម៉ា ភេទ​ប្រុស អាយុ​៦៦​ឆ្នាំ ជា​ជនជាតិ​ថៃ ២-
ឈ្មោះ តាំង ឡឺម ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ និង​៣-​ឈ្មោះ មៀ អ៊ា​ន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជនជាតិ​ខ្មែរ ។ ជាមួយនឹង​ការ​ចាប់​ឃាត់ខ្លួន​នេះ សមត្ថកិច្ច​ថៃ​ក៏​បាន​រឹបអូស​រណារ​យន្ត​២​គ្រឿង កាំភ្លើង​វែង​១​ដើម គ្រាប់​២០៩​គ្រាប់ និង​ស្បៀងអាហារ​មួយ​ចំនួន ។

នៅ​ពេល​សាកសួរ ជន​ទាំង​៣​ឆ្លើយ​ថា ពួកគេ​មាន​គ្នា​សរុប​២០​នាក់ ត្រូវ​ថៅកែ​ជា​ជនជាតិ​ខ្មែរ​ជួល​ឲ្យ​ចូល​លួច​កាប់​ឈើ​គ្រញូង ប៉ុន្តែ​មិនទាន់​ទាំង​បាន​កាប់​ផង​ក៏​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួនតែ​ម្តង ។ បច្ចុប្បន្ន ជន​ទាំង​៣​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ខេត្ត​ស្រះ​កែវ មុន​ពេល​ប្រឈម​ឡើង​ក្តី​នៅ​តុលាការ​របស់​ថៃ ។

ជុំវិញ​បាតុភាព​ខាងលើ​នេះ ក៏​ព្រោះតែ​ក្រពះ​និង​ជីវភាព​គ្រួសារ​ក្រីក្រ ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​នាក់បាន​ក្លាយជា​ជន​រង​គ្រោះជា​បន្តបន្ទាប់ ដែល​មានស្លាប់ របួស និង​ជាប់គុក​នៅ​ប្រទេស​ថៃ ដោយសារ​ការ​លួច​ឆ្លង​ដែន​ខុសច្បាប់ មិន​ថា​ពលករ​ទៅ​ស្វែងរក​ការងារ​ធ្វើ​តាម​បណ្តា​ខេត្ត រួម​ទាំង​ក្រុមពលករ​ស៊ីឈ្នួល​កាប់​ឬ​លី​សែង​ឈើ​គ្រញូង​ផង​ដែរ ។ ផ្ទុយ​ទៅ​វិញ ក្រុម​មេខ្យល់​និង​អ្នក​នៅ​ពីក្រោយ​ខ្នង តែង​រួច​ផុត​ពី​សំណាញ់​ច្បាប់​រហូត​មិន​ដែល​ឃើញ​មានការ​ចាប់ខ្លួន​នោះ​ទេ ។

ជា​រឿយ​ៗ អតីត​អ្នកទោស​ខ្មែរ​ត្រូវ​បាន​ភាគីថៃ​នាំ​មក​ប្រគល់​ឱ្យ​អាជ្ញាធរ​កម្ពុជា​តាម​ច្រកព្រំដែន​អន្តរជាតិ​ជាំ ខេត្តឧត្តរមានជ័យ បន្ទាប់​ពី​ពួក​គេ​បាន​ជាប់​ពន្ធនាគារ​ក្នុង​ខេត្ត​សុរិន្ទ ខេត្ត​សុ​ី​សាកេ​ត ឬ​ខេត្ត​ឧ​បុ​៊​ន ។ តាម​ការ​ឱ្យ​ដឹង​ពី​អតីត​អ្នកទោស​ខ្មែរ​បាន​ប្រាប់​ថា ក្នុង​ពន្ធនាគារ​ស្រុកថៃ​នោះ មាន​អ្នកទោស​ខ្មែរ​ច្រើន​ជាង​ម្ចាស់​ស្រុក​នេះ​មិន​គិត​ពី​ពន្ធនាគារ​តាម​ខេត្ត​ផ្សេង​ទៀត ឬ​នៅ​ក្រុង​បាងកក​ផង​ទេ ៕ ​

អត្ថបទសរសេរ ដោយ