ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួបជុំ​មិ​ត្តិ​ភក្តិ​ផឹកស្រា​ស្រវឹង នាំ​គ្នា​ហែល​ទឹក​លង់​ស្លា.ប់​ម្នាក់

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ នាំ​គ្នា​កាប់​ចិញ្ច្រាំ​ដំឡូង​មី​សុខ​ៗ លុះដល់​ពេល​សម្រាក​នាំ​គ្នា​ផឹក​ស្រាស ជួបជុំ​មិត្តភក្តិ ៤​ទៅ​៥​នាក់ រហូត​ដល់​ស្រវឹង​ជោគ​ជាំ ស្រាប់តែ​នាំ​គ្នា​ហែល​ទឹកស្រះ​មួយ​កន្លែង លេង​យ៉ាង​សប្បាយ​។ ប៉ុន្តែ​ជា​អកុសល​មួយសន្ទុះ​ក្រោយមក…

ខេត្ត​ប៉ៃលិន ៖ នាំ​គ្នា​កាប់​ចិញ្ច្រាំ​ដំឡូង​មី​សុខ​ៗ លុះដល់​ពេល​សម្រាក​នាំ​គ្នា​ផឹក​ស្រាស ជួបជុំ​មិត្តភក្តិ ៤​ទៅ​៥​នាក់ រហូត​ដល់​ស្រវឹង​ជោគ​ជាំ ស្រាប់តែ​នាំ​គ្នា​ហែល​ទឹកស្រះ​មួយ​កន្លែង លេង​យ៉ាង​សប្បាយ​។ ប៉ុន្តែ​ជា​អកុសល​មួយសន្ទុះ​ក្រោយមក ស្រាប់តែ​លិច​បាត់​ម្នាក់​ក៏​នាំ​គ្នា​ហែល​រក​យ៉ាងណា​មិនឃើញ ទើបរ​ត់ទៅ​ប្តឹង​អាជ្ញាធរ​មូលដ្ឋាន និង​នគរបាល​ឱ្យ​ជួយ​អន្តរាគមន៍ ជួយ​រាវរក​អស់​ជា​ច្រើន​ម៉ោង ទើប​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ស្លាប់​បាត់​ទៅ​ហើយ ក៏​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង​។ ហេតុការណ៍ កម្មករ​ដំឡូង​មី​ស្រវឹងស្រា​ហែល​ទឹកស្រះ​លេង​បណ្តាល​ឱ្យ​លង់​ស្លាប់​ម្នាក់​នេះ បាន​កើតឡើង​កាល ពី​វេលា​ម៉ោង​១២ និង​១៤​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៨ ត្រង់​ចំណុច​ក្រោយ​ស្តង់​ពោត និង​ដំឡូង​មី របស់​លោក មុំ ម៉ៅ ក្នុងភូមិ​ទំនប់ ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ​។

ប្រភព​ព័ត៌មាន​ពី​លោក គង់ ណ​ន អធិការរង​នគរបាល​ស្រុក​សាលា​ក្រៅ បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ ផែន ទី​ន ហៅ ភ័ក្ត្រ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជា​កម្មករ​ដំឡូង​មី រស់នៅ​ភូមិ​កំ​រៀង ឃុំ​កំ​រៀង ស្រុក​កំ​រៀង ខេត្តបាត់ដំបង មាន​ប្រពន្ធ​ឈ្មោះ កែវ នឿ​ន អាយុ​៣៨​ឆ្នាំ ជា​កម្មករ​ស្នាក់​នៅ​ជាមួយ​ជន​រង​គ្រោះ​។ លោក​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​នាំ​ប្រពន្ធ​កូន​ទៅ ស៊ីឈ្នួល​កាប់​ចិញ្ច្រាំ​មើមដំឡូង​មី​ឱ្យ​ថៅកែ​ម្នាក់ តាំង​ព្រឹក​ព្រលឹម​រហូត​ដល់​ថ្ងៃត្រង់​ដល់​ម៉ោង​សម្រាក​ហូប​បាយ ស្រាប់តែ​ជន​រង​គ្រោះ​បបួល​មិត្តភក្តិ ៤​ទៅ​៥​នាក់ នាំ​គ្នា​អង្គុយ​ផឹក​ស្រាស រួច​ក៏​បបួល​គ្នា​ហែល​ទឹកស្រះ​លេង​ដែល​មាន​បណ្តោយ ជាង​១០០​ម៉ែត្រ ទទឹង​៤០​ម៉ែត្រ និង​ជម្រៅ​៥​ម៉ែត្រ​។

ពេល​កំពុង​នាំ​គ្នា​រាវរក​មើល​ក្តាម ខ្យង ក្បែរ​ៗ​ច្រាំង​ស្រះ​នោះ ដើម្បី​យក​ទៅ​ដុត​ក្លែម​បន្ត ស្រាប់តែ​ក្រឡេក​មើល​ក្រោយ​បាត់​មិត្តភក្តិ​ម្នាក់ ក៏​នាំ​គ្នា​ហែល​រាវរក​យ៉ាងណា​ក៏​មិនឃើញ ទើប​ប្តឹង​ទៅ​ខាង​លោក​ឱ្យ​ចុះ​ទៅ​ជួយ​រាវរក ក៏​ប្រទះ​ឃើញ​ស្លាប់ ទៅ​ហើយ​។ លោក​បញ្ជាក់​ថា សព​ជន​រង​គ្រោះ ត្រូវ​បាន​រក​ឃើញ​នៅ​វេលា​ម៉ោង​៣ និង​៥០​នាទី​រសៀល ហើយ​ក៏​ប្រគល់​ជូន​ក្រុម​គ្រួសារ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​នៅ​ឯ​ស្រុក​កំណើត​តាម​ប្រពៃណី​។ សូម​បញ្ជាក់​ថា ការ​ផឹកស្រា​រួច នាំ​គ្នា​ទៅ​លេង​ទឹក​ពិតជា​គ្រោះថ្នាក់​ខ្លាំង​ណាស់ ព្រោះ​ពេល​ស្រវឹង​ខ្លាំង​ដួល​ទៅ​ក្នុង​ទឹក មិន​អាច​ងើប​រួច​នោះ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ