ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​បុណ្យ​នៃ​សេចក្ដី​ស្រលាញ់​ឆ្នាំ​នេះ មាន​សភាព​ស្ងប់ស្ងាត់

6 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ បើ​តាម​ការ​ពិនិត្យ​ជាក់ស្ដែង ថ្ងៃ​បុណ្យ​នៃ​សេចក្ដី​ស្រលាញ់ នៅ​ថ្ងៃ​ទី​១៤ កុម្ភៈ ២០១៨​នេះ សម្រាប់​ខេត្តបាត់ដំបង ហាក់​មាន​សភាព​ស្ងប់ស្ងាត់​ជាង​ឆ្នាំ​មុន​ៗ ប៉ុន្តែ​នៅ​តាម​បណ្ដា​ផ្ទះសំណាក់…

ខេត្តបាត់ដំបង ៖ បើ​តាម​ការ​ពិនិត្យ​ជាក់ស្ដែង ថ្ងៃ​បុណ្យ​នៃ​សេចក្ដី​ស្រលាញ់ នៅ​ថ្ងៃ​ទី​១៤ កុម្ភៈ ២០១៨​នេះ សម្រាប់​ខេត្តបាត់ដំបង ហាក់​មាន​សភាព​ស្ងប់ស្ងាត់​ជាង​ឆ្នាំ​មុន​ៗ ប៉ុន្តែ​នៅ​តាម​បណ្ដា​ផ្ទះសំណាក់ ឬ សណ្ឋាគារ​មួយ​ចំនួន​ហាក់​មានការ​កើនឡើង​នៃ​ចំនួន​ភ្ញៀវ​ស្នាក់​នៅ​។ មន្ត្រី​សាលាក្រុង​បាត់ដំបង បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​១៤ កុម្ភៈ​នេះ ដែល​ជា​ថ្ងៃ​បុណ្យ​នៃ​សេចក្ដី​ស្រលាញ់ ដែល​ជា​វប្បធម៌​របស់​បរទេស សម្រាប់​ឆ្នាំ​២០១៨​នេះ នៅ​ក្នុង​ខេត្តបាត់ដំបង ហាក់​មាន​ភាព​ស្ងប់ស្ងាត់​គួរ​ឲ្យ​កត់សម្គាល់ ខុស​ពី​ឆ្នាំ​មុន​ៗ ដែល​មាន​យុវជន​ភាគច្រើន​បាន​នាំ​គ្នា​គោរព​វប្បធម៌​នេះ​យ៉ាង​រោលរាល​។ ប៉ុន្តែ​មន្ត្រី​រូប​នេះ​អះអាង​ថា នៅ​តាម​ផ្ទះសំណាក់ ឬ​តាម​សណ្ឋាគារ​មួយ​ចំនួន​ហាក់​មានការ​កើនឡើង​នូវ​ភ្ញៀវ​ស្នាក់​នៅ​បន្តិច ខណៈ​ដែល​ឱកាស​បុណ្យចូលឆ្នាំ​ចិន វៀតណាម កាន់តែ​ខិត​ជិត​មក​ដល់​។

នៅ​ក្នុង​ក្រុង​បាត់ដំបង កន្លែង​ដែល​ធ្លាប់​ដាក់​តាំង​ផ្កា​កុលាប​លក់​សម្រាប់​ឆ្នាំ​នេះ គេ​ឃើញ​មានការ​ដាក់​តាំង​ផ្កា​លក់​រកេតរកូត យ៉ាង​សោះកក្រោះ​បំផុត​។ កញ្ញា ចាន់​រី ដែល​ជា​អ្នកលក់​ផ្កា​កុលាប​ប្រចាំឆ្នាំ រាល់​ទិវា​នៃ​សេចក្ដី​ស្រលាញ់ បាន​ទទួលស្គាល់​ថា​ឆ្នាំ​នេះ​ពិតជា​មានការ​ថយ​ចុះ​ច្រើន​សម្រាប់​ក្រុម​យុវជន​ដែល​និយម​វប្បធម៌​បរទេស​មួយ​នេះ​។ កញ្ញា ចាន់​រី បាន​និយាយ​ទៀត​ថា ឆ្នាំ​នេះ​ផ្កា​កុលាប​ទិញ​ចូល​មាន​តម្លៃ​ខ្ពស់​ជាង​ឆ្នាំ​មុន តែ​លក់​ចេញ​បាន​តំលៃ​ប្រហែល​ឆ្នាំ​មុន​គឺ​១​ទង​ថ្លៃ​៤០០០​រៀល រីឯ​អ្នកលក់​ក៏​ថយ​ចុះ​ច្រើន​ដែរ ដោយសារ​មិនសូវ​មាន​អ្នកទិញ​។ ប៉ុន្តែ​បុណ្យ​នៃ​សេចក្ដី​ស្រលាញ់ ក្នុងឆ្នាំនេះ​គេ​សង្កេត​ឃើញ​ក្រុម​យុវជន យុវ​សិស្ស បាន​ប្រមូល​ម្ដុំ​នៅ​តាម​គុម្ពោត​ព្រៃ​ក្នុង​ព្រ​លាន​យន្តហោះ​វាល​បែក​ចាន នៅ​តាម​ខ្យូ​ស​ក្នុង​អាហារ ដ្ឋា​ន​នានា​ដែល​ជា​កន្លែង​ស្ងាត់ និង​បិទ​ជិត និង​មួយ​ចំនួន​នៅ​តាម​សួនច្បារ​សាធារណៈ​។ ប៉ុន្តែ​ពួក​គេ​ហាក់ ដូច​ជា​បាន​ផ្ដល់​កាដូ​ផ្កា​កុលាប ឬ​វត្ថុ​អា​នុ​ស្សាវ​រី​យ៍​តិចតួច​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​។

ដោយឡែក​នៅ​តាម បណ្ដា​ផ្ទះសំណាក់ ឬ​សណ្ឋាគារ​វិញ មាន​សេចក្ដីរាយការណ៍​ថា អាច​មាន​តិចតួច​ចំពោះ​ក្រុម​យុវជន ដែល​នាំ​គូស្នេហ៍​ជួល​ស្នាក់​នៅ​បណ្ដោះអាសន្ន តែ​ភ្ញៀវ​ស្នាក់​នៅ​ភាគច្រើន​ជា​ភ្ញៀវ​ដែល​ធ្វើ​ដំណើរ កម្សាន្ត​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ចិន វៀតណាម​។ នេះ​បើ​ពិនិត្យ​ជាក់ស្ដែង​គិត​ត្រិ​ម​ម៉ោង​៥​ល្ងាច​ថ្ងៃ​១៤ កុម្ភៈ ប៉ុន្តែ​គេ​មិន​ហ៊ាន​ទស្សន៍​ទាយ​បាន​ឡើយ ចាប់ពី​ព្រលប់​តទៅ ដែល​អាច​ជា​ឱ​កា​សម្រាប់​យុវជន​ដឹក​ដៃ​គ្នា ចូល​ផ្ទះសំណាក់​។ ជុំវិញ​ការ​ថយ​ចុះ​នៃ​ក្រុម​យុវជន​ដែល​និយម​គោរព​វប្បធម៌​បរទេស​នេះ មន្ត្រី​នៃ​មន្ទីរ​វប្បធម៌​មួយ​រូប​បាន​លើក​ឡើង​ថា ការ​ថមថយ​នេះ​អាច​ជា​ការ​យល់​ឃើញ​ភាព​ត្រឹមត្រូវ រវាង​វប្ប​ធ​ម៍​ខ្មែរ និង​វប្បធម៌​បរទេស​។ ពួក​គេ​ជា​យុវជន ហាក់​មានការ​យល់​ដឹង​ច្រើន​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ អំពី​ទំនៀមទម្លាប់ ឬ​វប្បធម៌​ខ្មែរ និង​វប្បធម៌​បរទេស​នេះ​។ ការ​យល់​ដឹង​នេះ​ក៏​ដោយសារ​តែ​ការ​ប្រឹងប្រែង យកចិត្តទុកដាក់​របស់​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល ដែល​បាន​ធ្វើការ​ផ្សព្វផ្សាយ​អំពាវនាវ​ជា​បន្តបន្ទាប់​ដល់ ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ស្រទាប់វណ្ណៈ ឲ្យ​ប្រកាន់ខ្ជាប់​នូវ​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​៕


https://youtu.be/ZE1FIP05loo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ