ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លក់​អ្វី​ៗ​គ្រប់យ៉ាង​ចោល​​ទិញ​ទូក​ជិះ​លេង តែ​លិច​បាត់​ត្រឹម​២​ថ្ងៃ

6 ឆ្នាំ មុន

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា ប្តី​ប្រពន្ធ​ពីរ​នាក់ ផុងខ្លួន​ជ្រុល​លក់​អ្វី​គ្រប់យ៉ាង ដើម្បី​សម្រេច​ក្តី​ស្រមៃ​ចង់​ជិះទូក​ដើរ​ផ្សងព្រេង​លើ​សមុទ្រ​។ ត្រឹមតែ​ពេល​២​ថ្ងៃ​ទូក​របស់​គេ​លិច​បាត់​ចូល​ក្នុង​សមុទ្រ…

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា ប្តី​ប្រពន្ធ​ពីរ​នាក់ ផុងខ្លួន​ជ្រុល​លក់​អ្វី​គ្រប់យ៉ាង ដើម្បី​សម្រេច​ក្តី​ស្រមៃ​ចង់​ជិះទូក​ដើរ​ផ្សងព្រេង​លើ​សមុទ្រ​។ ត្រឹមតែ​ពេល​២​ថ្ងៃ​ទូក​របស់​គេ​លិច​បាត់​ចូល​ក្នុង​សមុទ្រ ព្រោះតែ​មិន​មានបទពិសោធន៍​បើកទូក​គ្រប់គ្រាន់​។

Tanner Broadwell និង Nikki Walsh ធុញថប់​នឹង​ការងារ​នៅ​កន្លែងធ្វើការ​យ៉ាង​ខ្លាំង ហើយ​តែងតែ​គិត​ថា មិន​ចង់​រត់​ដេញ​តាម​លុយ​នោះ​ទេ​។ ពួក​គេ​ចង់​ធ្វើ​រឿង​ដែល​មាន​ន័យ​ក្នុង​ជីវិត ហើយ​អាច​សម្រេច​ក្តី​ស្រមៃ​ជិះទូក​ផ្សងព្រេង​លើ​សមុទ្រ​តែ​ពីរ​នាក់​។

ដោយសារ​តែ​ហេតុនេះ​ហើយ ទើប​ពួក​គេ​សម្រេចចិត្ត​លក់​អ្វី​គ្រប់យ៉ាង​ដែល​គេ​មាន ហើយ​លាឈប់​ពី​ការងារ​។ ក្រោយ​ពី​បាន​លុយ​ច្រើន​ហើយ ពួក​គេ​បាន​ទៅ​ទិញ​ទូក​ចាស់ ដែល​មាន​អាយុកាល​៤៩​ឆ្នាំ​មក​ហើយ ក្នុង​តម្លៃ​៥០០០​ដុល្លារ​។ វា​ថោក​ពិតមែន តែ​ពួក​គេ​ត្រូវ​ជួសជុល​ដោយ​ប្រើប្រាស់​លុយ​ជា​ច្រើន​។

ក្រោយ​ពី​ទូក​ធ្វើ​បាន​សម្រេច ពួក​គេ​ក៏​ចុះទូក​ចេញពី​កោះ Anclote Key កាលពី​ថ្ងៃ​ទី​៦ ខែកុម្ភៈ​កន្លង​មកនេះ​។ ទើបតែ​បាន​ពីរ​ថ្ងៃ Tanner រក​ឃើញ​ថា ទូក​របស់​ខ្លួន​ធ្លុះ​បាត ហើយនឹង​លេច​ក្នុង​ពេល​ឆាប់​ៗ​នេះ​។ ពួក​គេ​បាន​ទូរស័ព្ទ​ហៅ​ក្រុម​ជួយ​សង្គ្រោះ​ដែរ តែ​គេ​ថា ទាល់តែ​៤០​នាទី ទើប​ទៅ​ជួយ​កើត​។ ដោយសារ​តែ​បែប​នេះ ពួក​គេ​ក៏​សម្រេចចិត្ត​ហែល​ចោល​ទូក ហើយ​ទុក​ឲ្យ​វា​លិចទៅ​។

អ្វី​ដែល​គួរ​ឲ្យ​ហួសចិត្ត​នោះ គឺ​ពួក​គេ​គ្មាន​លុយ​ឲ្យ​អ្នក​ជួយ​សង្គ្រោះ ដើម្បី​ស្ទូច​ទូក​ចេញពី​ទឹក​។ គេ​ទារ​១​ម៉ឺន​ដុល្លារ​សម្រាប់​ការ​យក​ម៉ាស៊ីន​ទាញ​ទូក​ចេញពី​ទឹក​។ តែ​ពួក​គេ​មាន​តែ​៩០​ដុល្លារ​តែ​ប៉ុណ្ណោះ​។ គ្មាន​លុយ គ្មាន​របស់​ប្រើប្រាស់ គ្មាន​ការងារ​ធ្វើ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ