ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​B​នៃ​ការ​ពន្យារកំណើត​បាន​អនុម័ត​លើ​ស្ត្រី​ទូទៅ

6 ឆ្នាំ មុន

ថ្នាំ levonorgestrel ដែល​ជា​ថ្នាំ​ពន្យារកំណើត ត្រូវ​បាន​គេ​អនុម័ត​ឲ្យ​ប្រើប្រាស់​ដោយ​រដ្ឋបាល​ចំណីអាហារ និង​ឱសថ​អា​មេ​រិ​កលើ​ស្ត្រី​ដែល​មានឱកាស​ខ្ពស់​នៃ​ការ​មានគភ៌ ។ សេចក្តី​ប្រកាស​បាន​បង្ហាញ​ថា ផលិតផល​នេះ​បាន​បង្កើត​ឡើង​ដោយ​មិន​មានការ​ដាក់​កំណត់​អ្វី​ទាំងអស់ រួម​មាន​ទាំង​អាយុ​ផង​ដែរ ។…

ថ្នាំ levonorgestrel ដែល​ជា​ថ្នាំ​ពន្យារកំណើត ត្រូវ​បាន​គេ​អនុម័ត​ឲ្យ​ប្រើប្រាស់​ដោយ​រដ្ឋបាល​ចំណីអាហារ និង​ឱសថ​អា​មេ​រិ​កលើ​ស្ត្រី​ដែល​មានឱកាស​ខ្ពស់​នៃ​ការ​មានគភ៌ ។
សេចក្តី​ប្រកាស​បាន​បង្ហាញ​ថា ផលិតផល​នេះ​បាន​បង្កើត​ឡើង​ដោយ​មិន​មានការ​ដាក់​កំណត់​អ្វី​ទាំងអស់ រួម​មាន​ទាំង​អាយុ​ផង​ដែរ ។

គម្រោង B នេះ​មាន​ន័យ​ថា បន្ថយ​ឱកាស​នៃ​ការ​មាន​ផ្ទៃពោះ ប្រសិនបើ​វា​ត្រូវ​បាន​លេប​អំឡុង​ពេល​៧២​ម៉ោង នៃ​ការ​រួម​ភេទ​ដោយ​មិន​មានការ​ការពារ ឬ​មធ្យោបាយ​នៃ​ការ​ពន្យារ​កំណើត​ដទៃ​ទៀត សង្ស័យ​ថា​មិន​មាន​ប្រសិទ្ធភាព ។ ផលិតផល​នេះ​ដំបូង​ត្រូវ​បាន​អនុម័ត​នៅ​ក្នុង​ឆ្នាំ​២០០៩​ដូច​ជា ថ្នាំ​ដែល​លក់​លើ​ទីផ្សារ​ចំពោះ​ស្ត្រី​ដែល​មាន​អាយុ​លើស​ពី​១៧​ឆ្នាំ និង​ជា​ថ្នាំ​ដែល​ចេញ​វេជ្ជបញ្ជា​ដោយ​គ្រូពេទ្យ​លើ​ស្ត្រី​វ័យក្មេង ។

រដ្ឋបាល​ចំណីអាហារ និង​ឱសថ​អា​មេ​រិ​កបាន​និយាយ​ថា ផលិតផល​នេះ​នឹង​មិន​បញ្ចប់​ការ​មាន​ផ្ទៃពោះ​លើ​ស្ត្រី​ដែល​កំពុង​មាន​ផ្ទៃពោះ​នោះ​ទេ ហើយ​វា​មិន​មានការ​បង្ហាញ​ថា វា​នឹង​ប៉ះពាល់​ដល់​ការ​លូតលាស់​របស់​ទារក​នោះ​ទេ ។ ភ្នាក់ងារ​បាន​បន្ថែម​ថា វា​នឹង​មិន​ការពារ​ជំងឺ​កាមរោគ ដែល​រួម​មាន​ជំងឺអេដស៍​នោះ​ទេ ។

ស្ត្រី​មួយ​ចំនួន​ដែល​បាន​ប្រើ​ថ្នាំ​នេះ បាន​និយាយ​ពី​ផល​រំខាន​នៃ​ថ្នាំ​ដែល​មាន​ដូច​ជា ចង្អោរ​,​ក្អួត​,​ឈឺក្រពះ​,​ឈឺក្បាល​,​វិលមុខ និង​តឹង​សុដន់ ។ ប្រតិកម្ម​គ្រោះថ្នាក់​ទាំងនេះ គឺ​ស្រ​ដៀង​គ្នា​ទៅ​នឹង​អ្នក​ដែល​បាន​ប្រើ​ថ្នាំ​ពន្យារកំណើត​ដទៃ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ