ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​រ៉ាវ​​របស់​វេជ្ជ​បណ្ឌិត​មួយ​រូប​ដែល​ស្រឡាញ់​សាក​សព​ និង​រក្សា​ទុក​ដើម្បី​រួម​ភេទ

11 ឆ្នាំ មុន

​​​​តាំង​ពី​បុរាណកាល​ លើ​ពិភព​លោក​យើង​នេះ​មាន​រឿង​រ៉ាវ​ស្នេហា​ច្រើន​បែប​ច្រើន​យ៉ាង ​ស្នេហា​ខ្លះ​មានការឆ្លើយ​តប​ទៅមក​បាន​ល្អ ​ស្នេហា​ខ្លះ​គ្មាន​ការ​ឆ្លើយ​តប​ពី​ភាគី​ម្ខាង​ទៀត ​ហើយ​ក៏​មាន​ស្នេហា​ខ្លះ​​បង្ក​ជា​សោកនា​ដ​កម្ម​​យ៉ាង​​សា​ហាវ​គួរ​ឱ្យសោក​ស្តាយ​បំផុត ។ ​
ត​ទៅ​នេះ​​​ជាស្នេហា​ងប់​ងល់​យ៉ាង​ចម្លែក​របស់​​វេជ្ជ​បណ្ឌិត​ឈ្មោះ​ខាល វ៉ន ​កូសែល ​​​ដែល​ឈ្មោះ​​ពិត​ប្រាកដ​គឺ​កាល តេន​​ស្លឺ ​ជា​មួយ​​

​​​​តាំង​ពី​បុរាណកាល​ លើ​ពិភព​លោក​យើង​នេះ​មាន​រឿង​រ៉ាវ​ស្នេហា​ច្រើន​បែប​ច្រើន​យ៉ាង ​ស្នេហា​ខ្លះ​មានការឆ្លើយ​តប​ទៅមក​បាន​ល្អ ​ស្នេហា​ខ្លះ​គ្មាន​ការ​ឆ្លើយ​តប​ពី​ភាគី​ម្ខាង​ទៀត ​ហើយ​ក៏​មាន​ស្នេហា​ខ្លះ​​បង្ក​ជា​សោកនា​ដ​កម្ម​​យ៉ាង​​សា​ហាវ​គួរ​ឱ្យសោក​ស្តាយ​បំផុត ។ ​
ត​ទៅ​នេះ​​​ជាស្នេហា​ងប់​ងល់​យ៉ាង​ចម្លែក​របស់​​វេជ្ជ​បណ្ឌិត​ឈ្មោះ​ខាល វ៉ន ​កូសែល ​​​ដែល​ឈ្មោះ​​ពិត​ប្រាកដ​គឺ​កាល តេន​​ស្លឺ ​ជា​មួយ​​សាក​សព​អ្នក​ជំងឺ​ស្រី​ឈ្មោះ​​អីុ​លេណា ​ហូយ៉ូស ​។ ស្នេហា​​មហា​ឆ្កួត​នេះ ​ធ្វើ​ឱ្យ​អ្នក​​ខ្លះ​​ឮភ្លាម​ព្រឺសម្បុរ​គីង្គក់​ផង ​បើក​ភ្នែក​ធំៗ ដោយ​ភ្ញាក់​ផ្អើល​ហួស​ប្រមាណ​ផង ហើយប្រហែល​ធ្វើ​ឱ្យ​អ្នក​ខ្លះស្រក់​ទឹ​ក​ភ្នែក ដោយ​ក្តី​អាណិត​ រំជួល​ចិត្ត​ពន់​ពេក​ ។

​ប្រឹង​ប្រែង​អស់​ពីចិត្ត​ថ្លើម​ព្យាបាល​ជំងឺ​ព្រោះ​តែ​ស្នេហា​ងប់ងល់តួអង្គ​សំខាន់​ក្នុងដំណើរ​រឿង​ចម្លែក​គ្មាន​ពីរ​នេះ ​គឺវេជ្ជ​បណ្ឌិត​កាល​ តេន​ស្លឺ។ កាល​ពី​ឆ្នាំ​១៩២៧ កាល​ តេន​ស្លឺ​ សុខ​ៗ​ស្រាប់​តែដើរ​ចោល​ប្រពន្ធ​ និងកូន​របស់​ខ្លួន​​ទៅនៅ​រដ្ឋ​ផ្ល័រី​ដា ​។ ​នៅ​ទី​នោះ​គាត់​ដូរឈ្មោះ​ថ្មី​ជា​ខាល​ វ៉ន ​កូសែល ​វិញ​ដើម្បី​កុំ​ឱ្យ​ប្រពន្ធ​កូន​តាម​រក​ឃើញ ហើយ​ចូល​ធ្វើ​ការ​ក្នុង​មន្ទីរ​េពទ្យ​​មួយ ​ទទួល​បន្ទុក​ខាង​ឯក​ទេស​ព្យាបាល​ជំងឺ​របេង ​។ វេជ្ជ​បណ្ឌិតរូប​នេះ​តែ​ង​និយាយ​ប្រាប់គេ​ឯង​ថា​កាល​ខ្លួន​នៅ​ក្មេង ​ព្រលឹង​ដូន​តា​វង្ស​ត្រកូល​ខ្លួ​ន​​ប្រាប់​ជាញឹកញាប់​ពី​គូ​ព្រេង​របស់ខ្លួន​។

ព្រលឹង​អតីត​ស្ត្រី​​អភិជន​Anna Constantina Von Cosel ដែល​មាន​​ គោរម​ងារ​កុងត៍​មក​ពន្យល់សប្តិ​ប្រាប់​ថា​​ «គូព្រេង​​ចៅ​ឯង​ជាស្រី​ស្រស់​ស្អាត​ណាស់ ​សក់​នាង​លាយ​ស​តិចៗ​ »​។ ពុំ​ដឹង​ថា​សុបិន​នោះ​សក្តិ​សិទ្ធ​ិ ឬ​អត់​ គ្មានអ្នក​ណា​ច្បាស​់​ទេ ​តែ​នៅ​រដ្ឋ​ផ្ល័រីដា ​កាល​​តេន​ស្លឺ ​ពិ​ត​ជា​បាន​ជួប​ស្រី​ស្រស់​ស្អាត​ដាច់គេ​ម្នាក់ ​សក់​លាយ​សតិចៗ​​មែន ​ធ្វើ​ឱ្យ​គាត់​គ្រាន់​តែ​ឃើញ​ភ្លាម​មាន​អារម្មណ៍​ថា​នាង​ពិត​ជា​គូ​ព្រេង​របស់​ខ្លួន ​ដែល​ព្រលឹង​ដូនតា​ប្រាប់​ក្នុង​សុបិន​។

អ្វី​ៗ​ចាប់​​ផ្តើម​​ពេល​កញ្ញា​ស្រស់​ស្អាត​ឈ្មោះ​អីុ​លេណា ​ហូ​យ៉ូស​​ចូល​សម្រាក​ក្នុង​មន្ទីរ​ពេទ្យ​ដើម្បី​​ព្យាបាល​ជំងឺ​របេង ​។ ​នាង​កើត​របេង​យូរ​ហើយ ​ព្យាបាល​យ៉ាងណា​ក៏​មិន​ជា​​ទើប​ទី​បំផុត​ចូល​សម្រាក​​ក្នុងមន្ទីរពេទ្យ​ ព្រោះ​ល្បី​ថា​មន្ទីរ​ពេទ្យ​នេះមាន​វេជ្ជ​បណ្ឌិត​ឯក​ទេស​ខាង​​ជំងឺ​របេង​ពូកែ​ជាង​វេជ្ជ​បណ្ឌិត​នៅ​​មន្ទីរ​ពេទ្យ​ឯ​ទៀត ។ ពេល​នាង​​អីុលេណា ​ហូយូស ​ដើរចូល​មន្ទីរ​ពេទ្យ​ មិន​ថា​​តែវេជ្ជ​បណ្ឌិត​ខាល ​វ៉ន ​កូសែល ​(កាល​ តេន​ស្លឺ)​នេះ អ្នក​ឯទៀត​ទាំងអស់​ទាំង​ពួក​​គិលា​នុបដ្ឋា​យិកា​ផង ​ភ្ញាក់​ផ្អើល​សម្រស់​របស់​អ្នក​ជំងឺ​ស្រី​នេះ​​យ៉ាងខ្លាំង ។

ព្រួញ​កាម​ទេព​បាញ់​ចំ​បេះ​ដូង​វេជ្ជ​បណ្ឌិត​ខាល​ វ៉ន ​កូសែល ​តាំង​ពី​នាទី​ដំបូង ​ ។ ភ្លាមនោះ​​​គាត់​យល់​ថា ​ពិត​ជា​​នាង​ហ្នឹង​ហើយ​ដែល​​ព្រលឹង​ស្ត្រី​អភិ​ជន​​Anna Constantina Von Cosel ប្រាប់​ខ្លួ​ន​ក្នុង​សុបិន ។ មើល​ចុះ​សក់​នាង​លាយ​ស​តិចៗ​មែន ​។ កាន់​តែជិត​ស្និទ្ធ​ក្នុង​ការ​ព្យាបាល​ជំងឺ​របេង​ឱ្យ​នាង ​មនោសញ្ចេត​នា​ស្នេហា​របស់​​ខាល​វ៉ន​ កូសែល​ចំពោះ​នាង​កាន់​តែ​រីក​ធំ​គ្រប់​នាទី ។ ​គាត​់ប្រឹង​អស់​លទ្ធ​ភាព​ក្នុងកា​រ​ព្យាបាល​ ជា​មួយ​សេចក្តី​សង្ឃឹម នាងព្រម​រៀប​ការ​ជា​មួយ​ខ្លួន​ ក្រោយ​ពេល​បានជា​សះ​ស្បើយ​ពី​ជំងឺ ។

ក្រៅ​ពី​​ព្យា​បាល​តាម​វេជ្ជ​សាស្ត្រ គាត់​អនុវត្ត​វិធី​​ពិសេសៗ​ផ្សេង​ៗ​គួប​ផ្សំផង ។ ថែម​លើ​នេះ​គាត់​ថែម​ទាំង​​ទិញ​កា​ដូ​និង​ផ្កា​​ឱ្យ​រាល់ថ្ងៃ ​ដើម្បី​ឱ្យនាង​សប្បាយ​ចិត្ត​ មានកម្លាំង​កំហែង​ឆាប់​ជា​ជំងឺ ។ ​​ប៉ុន្តែ​ជាការ​ចម្លែក​ដែរ​ ទោះ​គាត់​ថ្នាក់​ថ្នម​ចិត្ត​នាង​យ៉ាងណា​ ក៏​អ្នក​ជំងឺ​ស្រី​រូបនេះ ​មិនបាន​​ឆ្លើយ​តប​ដោយ​កាយវិការ​ស្នេហា​រកគាត់​វិញ​ទេ ​នាង​គ្រាន់​តែ​បង្ហាញ​ភាពសិ្នទ្ធ​ស្នាល​តាម​បែប​អ្នក​ជំងឺ​ និង​វេជ្ជ​បណ្ឌិត​ដែល​ខិត​ខំ​​ព្យាបាល​ខ្លួន​យ៉ាង​យក​ចិត្ត​​ទុក​ដាក់​បំផុត​ប៉ុណ្ណោះ ។ ​ទោះ​ដូច្នេះ​ក្តី​ក៏ខាល​ វ៉ន ​កូសែល ​មិនអស់​សង្ឃឹម​ដែរ ​នៅ​តែ​មាន​​ជំនឿ​​មុត​មាំ​​ថា​ឱ្យ​តែ​នាង​​សះ​ស្បើយ​​​ពី​ជំងឺ​កាច​សាហាវ​​នេះ​​មុខ​តែ​យល់​ព្រម​ទុក​ខ្លួន​ជា​ប្រពន្ធ​គាត់ ​ព្រោះ​​នាង​ពិត​​ជា​​មនុស្ស​ដែល​ព្រលឹង​ដូន​តា​ប្រាប់​ក្នុង​សុបិន​មែន ។ គូ​ព្រេង​មិន​ព្រាត់​ទេ ។

រួម​ភេទ​រវាង​មនុស្ស​និងសាក​សពឆ្នាំ​១៩១៣​ ទោះ​ខាល​ វ៉នកូសែល ​ប្រឹង​ប្រែង​​ព្យាបាល​យ៉ាងណា​មិនអាច​ជួយ​ជីវិតនារី​ដែល​ខ្លួន​ស្រឡាញ់​បំផុត​បាន​ព្រោះ​ទាល់​តែ​ជំងឺ​ធ្ងន់​ណាស់​ហើយ​ទើប​នាង​មក​រ​ក​មន្ទីរ​ពេទ្យ​ ។ ពេល​អីុលេណា ​ហូ​យ៉ូស អស់ជីវិត​ ខាល​វ៉ន ​កូសែល​ សុំ​ឱ្យ​រៀប​​ផ្នូរ​នាង​បណ្តែត​លើ​ផ្ទៃ​ដី ​មិន​ឱ្យ​បញ្ចុះ​ក្នុង​រណ្តៅ​ទេ ។ ​ក្រោយ​មក​ទើប​គេ​ដឹង​ថា ​ហេតុ​ដែលខាល​វ៉ន ​កូសែល ស្នើ​ឱ្យ​ធ្វើ​ផ្នូរ​លើ​ផ្ទៃដី​ ព្រោះ​មិនចង់​ឱ្យសាក​សព​ឆាប់ប្រែប្រួល​ដោយ​សារ​សំណើម​ក្រោម​ដី ងាយ​ឱ្យខ្លួន​អនុវត្ត​គម្រោង​ឆ្កួតៗ​របស់​ខ្លួន ។
​ផ្នូរ​​​នាង​អីុលេ​ណា ​ហូយ៉ូស ​បាន​វេជ្ជ​បណ្ឌិត​ខាល ​វ៉ន កូសែល ​ថែទាំ​ដោយ​ផ្ទាល់​ដៃ ​ហាក់​ដូច​នាង​ជា​ប្រពន្ធ​សំណព្វ​ចិត្ត​​របស់​ខ្លួន ។ ​រៀង​រាល់​ថ្ងៃ​ឱ្យ​តែ​​ផុត​ម៉ោង​​ធ្វើ​ការ​នៅ​មន្ទីរ​ពេទ្យ​គាត់​មាន​មុខ​នៅ​ផ្លូរ​នាង​ ដើម្បី​ធ្វើការ​បោស​ច្រាស ​និង​ជូត​​សម្អាត​​យ៉ាង​យក​ចិត្ត​ទុកដាក់​បំផុត ។​​

គ្រួសារ​នាង​អីុ​លេណា ​ហូយ៉ូស ​ទុក​ចិត្ត​វេជ្ជ​បណ្ឌិត​​​ខាល ​វ៉ន ​កូសែល ​មែន​ទែន ​ព្រោះ​គិត​ថា​ប្រហែល​​ជា​វេជ្ជ​បណ្ឌិត​រូប​នេះ ​និង​អ្នក​ក្នុង​ផ្នូរ​ធ្លាប់​មាន​​ស្នេហា​ជា​មួយ​គ្នា ​ដូច្នេះ​​បណ្តោយ​​ឱ្យគាត់​ថែរក្សា​ផ្នូរ​នាង​ចុះ ដើម្បី​​ឱ្យគាត់​អស់​ចិត្ត ​ហើយ​វិញ្ញាណ​ក្ខន្ធ​នាងក៏​សប្បាយ​ចិត្តដែរ ។ តាម​ពិត​ពួក​គេ​ស្មាន​​មិនដល់​សោះ​ថាខាល ​វ៉ន កូសែល ​កំពុង​​រៀប​គម្រោង​លួច​យក​សព​នាង​អីុ​លេណា ​ហូ​យ៉ូស ​ពី​ផ្នូរ ​នាំទៅ​លាក​់​ទុក​ក្នុង​ផ្ទះ​​របស់​ខ្លួន​ ដើម្បី​​​សម្ងំ​ធ្វើ​រឿង​អាក្រក់​ហួស​ហេតុ​ដែល​គ្មាន​អ្នក​ណា​​ស្មាន​ដល់ ។

តាំង​ពី​​ដំបូង ពេល​មក​ផ្នូរ​នាង​អីុ​លណា​ ហូ​យ៉ូស​​ម្តង​ៗ​ ខាល​វ៉នកូសែល ​ក្រៅ​ពី​បោស​ច្រាស​ជូត​​សម្តាត​រួច​ហើយ​ តែង​អង្គុយ​សន្ទនា​រាប់​ម៉ោង​ជា​មួយ​ព្រលឹង​នាង​​ មិន​តែប៉ុណ្ណោះ​គាត់​ថែម​ទាំង​រៀប​ចំ​ឱ្យ​មាន​ខ្សែ​ទូរ​ស័ព្ទ​ភ្ជាប់​ចូល​ផ្នូរ​នាង​ដើម្បី​ឱ្យ​ខ្លួន​មាន​អារម្មណ៍​ថា រវាង​ខ្លួន​និងនាង​នៅ​ក្បែរ​គ្នា ​បាន​សន្ទនា​គ្នា​រហូត ​។ ​សកម្ម​ភាព​នេះ​ធ្វើ​ឱ្យ​គ្រួសារ​នាង​អីុ​លេណា ​ហូយ៉ូស​រំជួល​ចិត្ត​អាណិត​គាត់​ខ្លាំង​ឡើង ​ម្នាក​់ៗ​លាន​់​មាត់​ថា ​ពិ​ត​ជា​ស្នេហា​ស្មោះ​ស្ម័គ្រ​មែន ​គ្មាន​សេ្នហាណាប្រៀប​ផ្ទឹម​បាន​ទេ ។ ​លើ​ស​ពីនេះ​ខាល វ៉ន ​កូសែល ​ប្រាប់​គេ​ឯង​ពីដំបូង​ថា ឃើញ​ព្រលឹង​នាង​អីុលេណា​ ហូយ៉ូស​ ​មក​ប្រាប់​ឱ្យ​រក្សា​សព​នាង​កុំ​ឱ្យ​ប្រែប្រួល​ បើ​ពិត​ជា​ស្រឡាញ់​នាងមែន ​។ ហេតុ​នេះ​អត់​មាន​​អ្នក​​ណា​សង្ស័យ​អ្វី​ទេ ​ពេល​ឃើញ​គាត់​ប្រើសារ​ធាតុ​Formaldehy de ដើម្បី​រក្សា​សព​នាង​ឱ្យ​នៅគង់​វង្ស​បាន​យូរ ។

​ឆ្នាំ​១៩៣៣ ​ខាល វ៉ន កូសែល ​លួច​សព​នាង​អីុលេណា ​ហូយ៉ូស ​ពី​ក្នុ​ង​ក្តារមឈូស ​យក​ទៅ​ផ្ទះ​របស់​ខ្លួន​ដោយ​គ្មាន​អ្នក​​ណា​ដឹង​បន្តិចសោះ ​។ ​គាត់​លួច​ធ្វើ​រឿង​នេះ ​បន្ទាប់​ពី​បាត់​បង់​ការ​ងារ​នៅ​មន្ទីរ​ពេទ្យ ​ព្រោះ​គាត់​​មាន​​​អាកប្ប​​កិរិយា​ចម្លែក​ៗ​ជាបន្ត​បន្ទាប់ ​ធ្វើ​ឱ្យ​ថ្នាក់​ដឹក​នាំ​មន្ទីរ​​ពេទ្យ​យល​់ថាគាត់​ចាប់​​ផ្តើម​កើត​ជំងឺ​សរសៃ​ប្រសាទ ហើយ​សម្រេច​ចិត្ត​បញ្ឈប់​ការ​ងារ​គាត់​ដើម្បី​កុំ​ឱ្យ​មាន​​គ្រោះ​ថ្នាក់​ដល់​អ្នក​ដទៃ​ទៀត ។

ខាល​វ៉ន កូសែល ​​លួច​យក​សព​នាង​អីុ​លេ​ណា ​ហូយ៉ូស ​បាន​ហើយ ខំ​ប្រើ​ប្រាស់​សារ​ធាតុ​ថែ​រក្សា​យ៉ាង​ច្រើន​ដើម្បី​​ឱ្យ​សព​នាង​នៅ​មាន​ទម្រង់​ល្អ ដែល​នេះ​ជា​ប្រការ​​លំបាក​ព្រោះ​នាង​ស្លាប់​២ឆ្នាំ​ហើយ ។ ទន្ទឹម​គ្នានេះថែម​ទាំង​ប្រើ​ប្រាស់​ទឹក​អប់​​​យ៉ាង​ច្រើន​សម្រាប់​ទប់​ទល់​ក្លិន​ស្អុយ​ផង ​។ ​គាត់​យក​ខ្សែ​ព្យ៉ាណូ​ចង​ភ្ជាប់​​កំណាត់​ឆ្អឹង​សព​កុំ​ឱ្យ​សណ្តក​ចេញពី​គ្នា ​ហើយ​ប្តូរ​គ្រាប់​​ភ្នែក​នាង​ដែល​ស្អុយ​រលួយ​ដោយ​ដាក់​គ្រាប់​ភ្នែក​គ្រីស្តាល់ ។ ពិសេស​ជាង​នេះ​ទៀត​ គាត់​ប្រើ​វិធី​សំយោគ​ក្រណាត់​សូត្រ​ ​ក្រមួន​ឃ្មុំ​ និង​ម្នាង​សិលា ​ធ្វើ​ស្បែក​សិប្ប​និមិត្ត​ជំនួស​ស្បែក​នាង ​ហើយ​ញាត់​​កម្ទេច​ក្រណាត់​ចូល​រាងកាយ​នាង​ដើម្បី​រក្សា​ទម្រង់​រូបរាង​ ខណៈ​រូប​រាង​នាង​កាន់​តែ​បាត់​បង់​​ទម្រង់​ធម្មជាតិ ។

ខាល វ៉ន ​កូសែល ប្រឹង​ប្រែង​ពេញ​ទំហឹង​​ក្នុងការ​ថែរក្សា​សព និង​បង្កើត​សក់​ថ្មី​​ឱ្យ​សព​ ខណៈ​សក់​កំណើត​ជ្រុះ​អស់ ​។ ​​ការ​ប្រឹ​​ង​ប្រែង​របស់​វេជ្ជ​បណ្ឌិត​រូប​នេះ ​ធ្វើ​ឱ្យ​សពនាង​អីុលេ​ណា ​​ហូយ៉ូស ​មាន​រូប​រាង​មើល​ទៅ​ដូច​តុក្កតា ​មិនដូច​អីុលេណា​​ពីមុនឡើយ ។ ប៉ុន្តែ​​ទោះ​ដូច្នេះ​ក្តី ​វា​ក៏​អាចនៅ​តែជួយ​ឱ្យ​គាត់មាន​អារម្មណ៍​ថា ​អីុលេ​ណា ​ហូយ៉ូស ​រស់នៅ​ក្បែរ​គាត់​ជា​និច​្ច ។ ​រៀង​​រាល់​ថ្ងៃ​គាត់​ចំណាយ​ពេល​រាប់​ម៉ោង​អង្គុយ​សា​សង​ស្នេហា​ជា​មួយ​នាង ​ខណៈ​សព​នាង​ត្រូវ​បាន​រៀប​ចំ​ដាក់​ឱ្យដេក​លើ​គ្រែ​ធំ​មួយ ហើយ​រុំ​ដោយក្រណាត់​ពណ៌​ឆើត​ឆាយ ​។ មនុស្ស​រស់​ និង​សាក​សព​នេះនៅ​ក្បែរ​គ្នា​គ្រប់​ពេល ​លេង​ភ្លេង​ឱ្យ​ដៃ​គូស្តាប់​រាល់​ថ្ងៃ​បន្ទាប់​ពី​សាសង​ស្នេហា​រួច ​។ ​

អ្វី​ដែល​ធ្វើ​ឱ្យ​ស្រឡាំង​កាំង​ភ្ញាក់​ផ្អើល​បំផុត​នោះ ​គឺ​ពេល​ក្រុម​វេជ្ជ​បណ្ឌិត​ចូល​ទៅ​​ពិនិត្យ​មើល​សាក​សព​នាង​អីុលេណា ​ហូយ៉ូស ​ស្រាប់​តែ​ឃើញ​​ត្រង់​​ប្រដាប់​ភេទ​នាង ​មានដាក់​បំពង់​ជ័រ​ទន់​ៗ​មួយ​ដូច​រន្ធ​ប្រដាប់​ភេទ​នារី ​នេះ​បញ្ជាក់​ថា ​ខាល​ វ៉នកូសែល ​រួម​ភេទ​តាម​បំពង់​ជ័រ​រាល់ថ្ងៃ ​ដោយ​ប្រើ​អារម្មណ៍​ថា​ខ្លួន​កំពុង​រួម​ភេទ​ជា​មួយ​នាង ។ ពេល​ខាល វ៉ន ​កូសែល ​ត្រូវ​ចាប់​ខ្លួន​ពី​បទ​​ប្រព្រឹត្ត​​អាក្រក់​អាក្រី​ហួស​​ហេតុ​ពេក វេជ្ជ​បណ្ឌិត​មួយ​រូប​ដែល​ចូល​រួម​ក្នុងការ​ពិនិត្យសព​អីុលេណា ​ហូយ៉ូស ​និយាយ​​ប្រាប់​សមត្ថ​កិច្ច
ថា​​​«​សព​នាង​អីុលេណា ​ហូយ៉ូស មើល​ទៅ​​ឃើញ​​សុដន់​ទាំងគូ​នៅ​​ល្អដដែល ។ ​ប៉ុន្តែ​ពិនិត្យ​ដល់​ប្រដាប់​ភេទនាង ​ខ្ញុំ​ឃើញ​មាន​បំពង់​ជ័រ​ទន់ៗ​សម្រាប់​ធ្វើ​សកម្ម​ភាព​រួម​ភេទ ​។ ខាង​ក្រោយ​​បំពង់​នោះ គឺស្រទាប់​​សំឡី​សម្រាប់​​ទ្រាប់​ទឹក​កាម​ព្រោះ​ឃើញ​មាន​ទឹក​កាម​ប្រឡាក់​ច្រើន ។ ពេល​នោះ​ខ្ញុំ​ស្រឡាំង​កាំង​ពេក​ដាច់​ផ្ងារ​មក​ក្រោយ ​ព្រោះ​ដឹងថា​ពួក​ខ្ញុំ​កំពុង​ប្រឈម​មុខ​នឹង​ជន​ស្រឡាញ់​​សាក​សព​រហូតដល់​រួម​ភេទ​ជា​មួយ​សាក​សព​រាល់​ថ្ងៃ ​ជន​អសីល​ធម៌​ឆ្កួត​កាម​គុណ​យ៉ាង​អាក្រក់​បំផុត​ក្នុង​លោក »។

​រូបចម្លង​អីុលេណា ​ហូយ៉ូសទី​ពីរ​ និង​ភាព​រវើ​រវាយ​ក្នុង​ជីវិត​ចុង​ក្រោយប​ង​ស្រី​របស់​អីុលេណា ​ហូយ៉ូស ​លែង​ឃើញ​វេជ្ជ​បណ្ឌិត​ខាល វ៉ន​កូសែល ​ទៅ​សំកុក​នៅ​ផ្នូរ​ប្អូន​ស្រី​ខ្លួន​ដូច​មុនៗ ។ ទន្ទឹម​គ្នា​នោះ​លេច​ឮ​ពាក្យ​ខ្សឹប​​​ខ្សៀវ ​ជា​ច្រើន​ពី​អាកប្ប​កិរិយា​​ចម្លែកៗ​របស់​ខាល​ វ៉នកូសែល ​។ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ​ពាក្យ​ខ្សឹប​ខ្សៀវ​ទាំង​នោះ ​ធ្វើ​ឱ្យ​នាង​កាន់​តែសង្ស័យ​ខ្លាំង​ឡើង ​ទី​បំផុត​ក៏សម្រេច​ចិត្ត​សុំ​ឱ្យ​សមត្ថ​កិច្ច​បើ​ក​ផ្នូរ​ប្អូន​ស្រី​ដើម្បី​ឱ្យ​ឃើញច្បាស់​។ នាង​ស្រឡាំង​កាំងស្រែក​យ៉ៃ​ស្ទើរ​សន្លប់​នៅ​នឹង​កន្លែង​បន្ទាប់​ពី​សមត្ថកិច្ច​បើក​គម្រប​មឈូស ​ឃើ​ញ​ក្នុង​មឈូស​​ទទេ​ស្អាត ពុំ​ដឹង​សាក​សព​ប្អូន​ស្រី​ត្រូ​វ​គេ​លួច​ យក​ចេញ​តាំង​ពី​អង្កាល់​មក​ហើយ ។

ពេ​លសមត្ថកិច្ច​និង​វេជ្ជ​បណ្ឌិត​មួយ​ក្រុម​​មក​ដល់​ខាងមុខ​ផ្ទះ ​ខាល វ៉នកូសែល ​វេជ្ជ​បណ្ឌិត​រូប​នេះដឹង​ខ្លួន​ដល់​ថ្ងៃ​អស់​លក្ខណ៍​ក៏​អញ្ជើញ​​គេ​ចូល​ផ្ទះ​តាម​សម្រួល ។ ចូល​ដល់​ខាងក្នុង​ភ្លាម ​សមត្ថ​កិច្ច​ និង​ក្រុម​វេជ្ជ​បណ្ឌិត​ភ្ញាក់​ផ្អើល​​បើក​ភ្នែក​ធំៗ​ ដោយ​ឃើញសាក​សព​អីុលេណា ​ហូយ៉ូស ​ដេក​ស្តូក​លើ​គ្រែ តែរូប​រាង​ប្រែ​ដូច​តុក្កតា ​មិនដូច​អីុលេណា ​ហូយ៉ូស ដ៏ស្រស់​ស្អាត​កាល​​ពីមុន​ឡើយ ។ ​ក្រោយ​ពេល​ក្រុម​វេជ្ជ​បណ្ឌិត​ពិនិត្យ​សាក​សព​ និងធ្វើ​កំណត់​ហេតុ​រួច ​ខាល វ៉ន​កូ សែល ​ត្រូវ​ចាប់​ខ្លួន​បញ្ជូន​ឡើង​តុលាការ​ពី​បទ​បំផ្លាញ​ផ្នូរ ​និង​ធ្វើ​បន្លាស់​ទី​សាក​សព ​ដោយ​គ្មាន​អនុ​ញ្ញាត​ពី​​សមត្ថ​កិច្ច ​ព្រម​ទាំង​ប្រព្រឹត្ត​អំពើ​លាមក​ហួស​ហេតុ​​ជា​មួយ​សាក​សព​ទៀត ។ប៉ុន្តែ​ទោះ​ដូច្នេះ​ក្តី ​រឿង​ក្តី​​មួយ​នេះ ​ពុះ​កញ្ជ្រោល​​​មួយ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ​ក៏​រហ័ស​ស្ងប់​ទៅវិញ ​​បន្ទាប់​ពី​ខាល វ៉ន កូសែល ​ត្រូវ​បាន​ដោះ​លែង ​។ ចំណែក​សាក​សព​នាង​អីុ​លេណា ​ហូយ៉ូស ​គេដាក់​តាំង​ឱ្យ​មហាជន​ទស្សនា​មួយ​រយៈ​ពេល​ខ្លី​ដើម្បី​ឱ្យ​យល​់ច្បាស់​សាច់​រឿង ។ ពេល​នោះ​មាន​មនុស្ស​៦.៨០០​នាក់​​ផ្អើល​ទៅ​មើល​សាក​សព​នាង​ដែល​​​ប្រែ​រូប​រាង​ឃើញ​ដូច​តុក្កតា ​មុន​ពេល​សព​នាង​ត្រូវ​បាន​យក​ទៅ​បញ្ចុះ​​​ជាលើក​ចុង​ក្រោយ ។

ឆ្នាំ​១៩៤៤ ខាល វ៉ន កូសែល ​ផ្លាស់​​ទីលំនៅ​ទៅ​​នៅខណ្ឌ Parco (ផ្លរីដា)វិញ ។ ​នៅ​ទី​នោះ ​វេជ្ជ​បណ្ឌិត​ឡប់​គ្រឿង​​រូប​នេះ ​បង្កើត​ក្បាំង​មុខ​សាក​សព​​មួយ​ដូច​​មុខ​នាង​អីុលេណា ​ហូយ៉ូស ។ មនុស្ស​ជាច្រើន​សង្ស័យ​គាត់​ប្រើ​ប្រាស់​ស្បែក​សាក​សព​អីុលេណា ​ហូយ៉ូស ​បង្កើត​ក្បាំង​មុន​នេះ  ប៉ុន្តែ​សមត្ថ​កិច្ច​ស្រាវ​ជ្រាវ​រក​មិន​ឃើញ​ថា​វា​មាន​ប្រភព​​ពីស្បែក​សាក​សព​មនុស្ស​ណា​ម្នាក់​ឡើយ ហេតុ​នេះគាត់​ក៏​រួច​​ផុត​រឿង​ក្តី​​ដូច​មុន ។

​​ភាព​​រវើ​រវាយលើ​អីុលេណា ​ហូយ៉ូស ​ចេះ​តែ​អន្ទោល​តាម​ប្រាណ​ខាល វ៉ន កូសែល ​រាល​់ថ្ងៃ ​រហូត​ដល់​ពេល​ជន​​នេះ​អស់​ជីវិត​ក្នុង​ឆ្នាំ ​១៩៥២ ។ នា​ដំណាក់​កាល​ចុង​ក្រោយ​នៃជីវិត​របស់​ខ្លួន ខាល​​វ៉នកូសែល ​រស់​ជា​មួយ​តុក្កតាមួយ​ដែល​គេធ្វើ​ខ្លួន​ឯង ឃើញ​ប្រហាក់​ប្រហែល​​អីុលេណា ​ហូយ៉ូស ​សម្រាប់​ដេក​ឱប ឈរ​ឱប ​និងសា​សង​ស្នេហា​​រង៉ូវៗ រហូត​ដល់​នាទីដាច់​ខ្យល់​លាចាក​លោក ៕