ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​អភិបាលខេត្ត​ ផ្តល់សម្ភាសន៍​ដល់កោះសន្តិភាពពីបញ្ហាឆេះផ្សារដ៏ធ្ងន់ធ្ងរនេះ

6 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ អភិបាលខេត្ត លោក ស្វាយ សំ​អ៊ា​ង បាន​ថ្លែងប្រាប់​អ្នក​ឆ្លង​ឆ្លើយ​ព័ត៌មាន​កោះសន្តិភាព កាលពី​ល្ងាច​ថ្ងៃ​ទី​១២ ខែកុម្ភៈ កន្លង​ទៅ​នេះ​ថា…

ខេត្តមណ្ឌលគិរី ៖ អភិបាលខេត្ត លោក ស្វាយ សំ​អ៊ា​ង បាន​ថ្លែងប្រាប់​អ្នក​ឆ្លង​ឆ្លើយ​ព័ត៌មាន​កោះសន្តិភាព កាលពី​ល្ងាច​ថ្ងៃ​ទី​១២ ខែកុម្ភៈ កន្លង​ទៅ​នេះ​ថា អាជ្ញាធរ​បាន​ទុក​លទ្ធភាពជូន​ក្រុម​អាជីវករ​ដែល​រង​គ្រោះ​ដោយ​អគ្គិភ័យ​កាលពី​ថ្ងៃ​ទី​១០ ខែកុម្ភៈ ក្នុង​ការ​សម្រេចចិត្ត​ថា តើ​ត្រូវសាងសង់​តូប​លក់ដូរ​ដោយ​ខ្លួនឯង​វិញ ឬ​ទុក​ឱ្យអាជ្ញាធរ​ជា​អ្នក​ធ្វើ ព្រោះ​បើសិន​រដ្ឋ​ធ្វើ​នឹង​សង់​ទៅតាម​ស្តង់ដារ តែបើ​ប្រជាពលរដ្ឋ​គិត​ថា​សង់​ខ្លួនឯង​នោះ​អាជ្ញាធរ​នៅ​តែ​បន្ត​ជួយ​ជា​ផ្នែក​បច្ចេកទេស និង​រៀបចំ​ប្រព័ន្ធ​អនាម័យ រួម​នឹង​ផ្លូវ​សុវត្ថិភាព បង្ការ​​ការ​កើត​គ្រោះថ្នាក់​ជាយថាហេតុ ។

ក្នុង​ជំនួប​ជាមួយ​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព លោក​អភិបាលខេត្ត ស្វាយ សំ​អ៊ា​ង បានឆ្លើយ​តប​នឹង​ការ​សាកសួរ​ថា «​ឥឡូវ ផ្សារ​ថ្មី​ដែល​បាន​និង​កំពុង​ធ្វើ​ជិត​រួចរាល់​ហើយ​នៅ​ភូមិ​ចម្ការ​តែ​នោះ តែ​ខេត្ត​គ្មាន​គោល​ការណ៍​ណាមួយ​ជំរុញ​ឱ្យ​ពួក​គាត់​ទៅ​លក់ដូរ​នៅ​ទីនោះ​ឡើយ ។ ចំពោះ​ផ្សារ​ថ្មី​នោះ គឺជា​ផ្សារ​មួយ​ដែល​យើង​សង់​ឱ្យ​មាន​សណ្តាប់ធ្នាប់​មាន​របៀបរៀបរយ​» ។លោក​បន្ត​ថា «​ជា​គោលការណ៍ ផ្សារ​ដែល​ឆេះនេះ​មិន​អាច​រើ​ទៅ​ណា​នោះ​ទេ គឺ​យើង​ជួយ​រៀបចំ​គាត់ ធ្វើ​យ៉ាងម៉េច​ឱ្យ​មាន​អនាម័យ សណ្តាប់ធ្នាប់ កុំឱ្យ​មាន​បញ្ហា​សំរាម ឬ​បញ្ហា​នានា​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​ពួក​គាត់​» ។

ក្នុង​កិច្ច​សម្ភាស៍​នោះ​ដែរ លោក​អភិបាលខេត្ត​បាន​បន្ត​ថា អាជ្ញាធរ​នៅ​មិន​ទាន់​អាច​សរុប​ទិន្នន័យនៃ​ការ​ខូចខាត​របស់​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​នៅឡើយ​ទេរ​ហូត​មក​ដល់​ពេល​នេះ​(​គិត​ត្រឹម​ម៉ោង​៥ល្ងាច ថ្ងៃ​ទី​១២ ខែកុម្ភៈ​) ។ ប៉ុន្តែ​បើ​គិត​ត្រឹម​ការវាយតម្លៃ​ម្នាក់​ៗ(​តូប​ឬ​ផ្ទះ​ដែល​ឆេះ​ក្នុង​មួយ​ខ្នង​ៗ) មាន​អ្នក​ខូចខាត​ច្រើន​មាន​ខូចខាត​អ្នក​តិច ហើយ​បើ​យើង​វាយតម្លៃ​ឱ្យ​ប្រហាក់ប្រហែល​គ្នា ត្រឹមមួយ​គ្រួសារ​៥​ពាន់​ដុល្លារ នោះ​ការ​ខូ​ត​ខាត​បើគិត​ជា​ទឹកប្រាក់​អាច​មាន​ចំនួន​ខ្ទង់លាន​ដុល្លារ​ទៅ​ហើយ ។

មូលហេតុ​នៃ​ការ​ឆេះ​ផ្សារ​សែន​មនោ​រម្យ​រហូត​ដល់​៨០%​នេះ លោក​អភិបាលខេត្ត​បានឱ្យដឹង​ថា យើង​នៅ​មិន​ទាន់​អាច​កំណត់​បាន​ទេដោយសារ​ក្រុមការងារ​ចុះ​ទៅ​ស្រាវជ្រាវ​ហាក់នៅ​មិន​ទាន់​វាយតម្លៃ​ឱ្យ​បាន​ច្បាស់​លាស់​ដែរ ព្រោះ​តាម​ឮ​ម្ចាស់ផ្ទះ​ដែល​ឆេះ គឺ​គាត់​ថា​ពេល​ដែល​គាត់​ងើបឡើង ស្រាប់តែ​ឃើញ​ភ្លើង​ឆេះ​តែ​ម្តង អុ​ី​ចឹ​ង​មិនដឹង​ថា វា​ឆេះ​តាំងពី​ពេល​ណា ពី​កន្លែង​ណា បណ្តាល​មក​ពី​អី្វ?

ចំណែក​ប្រភព​មួយទៀត​ដែល​លោក​អភិបាលខេត្ត​ទទួល​បាន​នោះ គឺ​ម្ចាស់ផ្ទះ​ខាងលើ​បាន​និយាយ​ថា នៅ​មុន​កើតហេតុ​គាត់​(​ម្ចាស់ផ្ទះ​រង​គ្រោះ​)​បានឮ​សំឡេង​ម៉ូតូ​ជិះ​ក្នុង​ផ្សារ ប៉ុន្តែ​គេ​មិនដឹង​ថា តើ​ម៉ូតូ​នោះ​ជា​ម៉ូតូ​នរណា ? អុ​ី​ចឹ​ង យើង​មិន​អាច​ស​ន្និ​ដា្ឋ​ន​អី​ត្រូវ​ទេ ប៉ុន្តែ​បើ​តាម​មតិ​មួយ​ចំនួន​ថា មក​ពី​ទុ​ស្សេ​ខ្សែភ្លើង​ឬ​ទុ​ស្សេ​ទូទឹកកក ។

ដោយឡែក មានការ​លើក​ឡើង​ថា​ករណី​ឆេះ​ផ្សារ​នេះ​មាន​អ្នក​លួច​ដុត ត្រូវ​បាន​លោក​អភិបាលខេត្ត​ច្រាន​ចោលការ​និយាយ​បែប​នេះ​ថា «​ខ្ញុំ​រក​សន្និដ្ឋាន​មិន​បាន​ទេ ព្រោះ​គោល​គំនិត​របស់​ខេត្ត​យើង​ការពារ យើង​មិន​អាច​ឱ្យ​នរណា​មក​លួច​ដុត​បាន​ទេ ។ អុ​ី​ចឹ​ង​ក្នុង​ករណី​នេះ តើ​មាន​នរណា​មក​លួច​ដុត អាហ្នឹង​ក៏​យើង​ត្រូវ​ចាត់
វិធានការ ព្រោះ​មិន​អាច​ឱ្យមក​បំផ្លាញ​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​បាន​ទេ ព្រោះ​មិន​ត្រឹមតែ​ឆេះ​ផ្សារ​ទេ រហូត​ដល់​ឆេះ​ស្លាប់​មនុស្ស​ថែម​ទៀត​…» ។ នេះ​ជា​បញ្ហា​ធ្ងន់ធ្ងរ ។

លោក​អភិបាលខេត្ត បាន​បញ្ជាក់​ក្រោយ​ពីបញ្ចប់​កិច្ច​សម្ភាសន៍​ថា «​តាម​ខ្ញុំ​ដឹង​ព័ត៌មាន គឺ​ផ្ទះ​របស់​ឈ្មោះ ម៉ក់ សេង​វ៉ុ​ន ដោយសារ​២​ដងហើយ ដែល​លើក​ទី​១​ឆេះ​គេ​ជួយ​ពន្លត់​បាន លើក​ទី​២​ឆេះ​អ្នក​ជិតខាង​ជួយ​ទាន់ លុះ​លើក​ទី​៣​នេះ​គឺ​ឆេះ​ពេញ​តែ​ម្តង ។ អុ​ី​ចឹ​ង ប្រហែលជា​មានការ​ធ្វេសប្រហែស​ពី​ផ្ទះ​ហ្នឹង​មួយ​ចំនួន ហើយ​ម្យ៉ាងទៀត​ខ្ញុំ​មិនដឹង​ទេ តែ​ឮ​ថា​ផ្ទះ​ហ្នឹង​ឧស្សាហ៍​ទាស់ទែង​គ្នា​រវាង​ប្តី​ប្រ​ព​ន្ឋ និង​ឮ​ពាក្យ​ច​ចាម​អា​រា​៉​ម​មក​ថា ឱ្យ​តែ​ស្រវឹងស្រា​គឺ​រក​ដុត​ផ្ទះ​ជា​ច្រើន​ដង​ហើយ ។ តែ​អាហ្នឹង​យើង​មិនដឹង​ទេ គ្រាន់តែ​ឮ​មក​អុ​ី​ចឹ​ង ដូច្នេះ​វា​មិន​មាន​មូលដ្ឋាន​ច្បាស់​នោះ​ឡើយ​» ។

បើ​តាម​លោក ឡុ​ង វិបុល អភិបាលក្រុង​សែន​មនោ​រម្យ បានឱ្យ​ដឹង​ថា នៅ​ពេល​ឆាប់​ៗ​នេះនឹង​មានការ​ជួប​ប្រជុំ​គ្នា​រវាង​អាជ្ញាធរ​និង​ប្រជាពលរដ្ឋ ដើម្បី​ពិភាក្សា​ស្វែងរក​ដំណោះស្រាយ​ឱ្យ​បាន​ឆាប់រហ័ស បង្ក​ភាព​ងាយស្រួល​ឱ្យ​ពួក​គាត់​អាច​ប្រកប​របរ​រ​ស៊ី​បាន​ឡើង​វិញ ព្រោះ​ផ្សារ​នេះ​ជា​ឆ្នាំងបាយ ៕

អត្ថបទសរសេរ ដោយ