ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​ប្រពន្ធ​មិន​ឲ្យ​ថ្លៃទឹកដោះ លួច​ក្រលៀន​យក​ទៅ​លក់​ជំនួស

6 ឆ្នាំ មុន

ឥណ្ឌា ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា ប្តី​ថោកទាប​ម្នាក់ លួច​វះ​យក​ក្រលៀន​របស់​ប្រពន្ធ ជំនួស​ថ្លៃទឹកដោះ​ដែល​នាង​ជំពាក់​នៅ​ថ្ងៃ​រៀប​ការ​។ មុន​នឹង​ចូល​ដល់​សាច់​រឿង…

ឥណ្ឌា ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា ប្តី​ថោកទាប​ម្នាក់ លួច​វះ​យក​ក្រលៀន​របស់​ប្រពន្ធ ជំនួស​ថ្លៃទឹកដោះ​ដែល​នាង​ជំពាក់​នៅ​ថ្ងៃ​រៀប​ការ​។

មុន​នឹង​ចូល​ដល់​សាច់​រឿង យើង​គួរ​ដឹង​ថា នៅ​ប្រទេស​ឥណ្ឌា ថ្លៃទឹកដោះ គឺ​មិនមែន​សម្រាប់​ឲ្យ​ខាង​ប្រុស​ជូន​ទៅ​ខាង​ស្រី ដូច​នៅ​ស្រុក​យើង​នោះ​ទេ​។ នៅ​ទីនោះ ខាង​ស្រី បើ​ចង់បាន​ប្តី ត្រូវ​តែ​ឲ្យ​ថ្លៃទឹកដោះ​ទៅ​ខាង​ប្រុស​។

បុរស​វ័យ​២៨​ឆ្នាំ Biswajit Sarkar តែងតែ​រអ៊ូ​ពី​រឿង​ប្រពន្ធ​ជំពាក់​ថ្លៃទឹកដោះ មុន​ពេល​ឈាន​ដល់​ថ្នាក់​លួច​ក្រលៀន​ប្រពន្ធ​។ នេះ​បើ​តាម​ពាក្យ​សម្តី​របស់​ប្រពន្ធ​ឈ្មោះ Rita Sarkar​។ នាង​ប្រាប់​ថា នាង​មិន​ដែល​គិត​ថា ដល់​ថ្នាក់​នេះ​ទាល់តែ​សោះ​។

នាង​បាន​ប្រាប់​ថា កាលពី​ពីរ​ឆ្នាំ​មុន នាង​កើត​ជំងឺ​រលាក​ខ្នែងពោះវៀន ដែល​តម្រូវ​ឲ្យ​មាន​ការ​វះកាត់​។ នាង​មិនដឹង​សោះ​ថា ពេល​នោះ​ប្តី​របស់​នាង​ប្រាប់​អ្វីខ្លះ​ដល់​ពេទ្យ​។ នាង​គ្រាន់តែ​ដឹង​ថា នាង​មាន​អាកា​រៈ​ឈឺ​ឆ្អឹងខ្នង​ជាប់​ជា​និច្ច​។ នាង​បាន​ប្រាប់​ប្តី​របស់​នាង​ឲ្យ​នាំ​ទៅ​ពេទ្យ​ម្តងទៀត​ដែរ តែ​គេ​ចេះ​តែ​ប្រកែក​។ រហូត​ទាល់តែ​បី​ខែ​មុន​នេះ គ្រួសារ​របស់​នាង​នាំ​នាង​ទៅ​ពេទ្យ​ពិនិត្យ ទើប​ដឹង​ថា បាត់​ក្រលៀន​ម្ខាង​។

នាង​បាន​ប្តឹង​ប៉ូលិស​ឲ្យ​ចាប់​ប្តី​របស់​នាង​។ ប្តី​របស់​នាង​សារភាព​ថា ខ្លួន​ពិត​ជាយ​ក្រលៀន​​របស់​ប្រពន្ធ​ទៅ​លក់​ពិតមែន​។ តែ​ការ​លក់​នេះ​អំពើ​ស្របច្បាប់ ព្រោះ​ប្រពន្ធ​ដែល​ជា​សាមីខ្លួន បាន​ចុះហត្ថលេខា​រួច​ហើយ លើ​ក្រដាស​អនុញ្ញាត​ឲ្យ​លក់​ក្រលៀន​។ ដោយឡែក​ខាង​ប្រពន្ធ​ថា នាង​មិន​បានដឹង​ខ្លួន​ច្បាស់​ទេ ព្រោះតែ​ត្រូវ​ថ្នាំ​សន្លប់​។

នា​ពេល​នេះ នាង​ធ្លាក់ខ្លួន​ឈឺ ព្រោះតែ​ក្រលៀន​ម្ខាង​របស់​នាង​ដែល​នៅ​សល់ មានការ​បង្ក​រោគ​។ គ្រូពេទ្យ​កំពុងធ្វើការ​ព្យាបាល ដើម្បី​ឲ្យ​វា​អាច​ធ្វើការ​ជំនួស​ក្រលៀន​ដែល​បាត់​បង់​។ ចំណែកឯ​ប្តី​របស់​នាង​វិញ ត្រូវ​បាន​ប៉ូលិស​ចាប់ខ្លួន ហើយ​រង់ចាំ​ការ​កាត់ទោស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ