ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជនជាតិ​ចិន​-​វៀតណាម​ខាង​មុខ​នេះ មន្ត្រី​ជំនាញ​ហ្នឹង​ធ្វើ​អ្វី​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ដើម្បី​ការពារ​សុខ​សុវត្ថិភាព​ប្រជាពលរដ្ឋ​ទូទៅ នា​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជនជាតិ​ចិន​-​វៀតណាម​ខាង​មុខ​នេះ លោក ចាន់ វាសនា ប្រធាន​សាខា​កាំកុងត្រូល​ខេ​ត្ដម​ណ្ឌ​គិរី សហការ​ជាមួយ មន្ត្រី​មន្ទីរ…

ខេត្តមណ្ឌលគិរី ៖ ដើម្បី​ការពារ​សុខ​សុវត្ថិភាព​ប្រជាពលរដ្ឋ​ទូទៅ នា​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជនជាតិ​ចិន​-​វៀតណាម​ខាង​មុខ​នេះ លោក ចាន់ វាសនា ប្រធាន​សាខា​កាំកុងត្រូល​ខេ​ត្ដម​ណ្ឌ​គិរី សហការ​ជាមួយ មន្ត្រី​មន្ទីរ ពាណិជ្ជកម្ម​ខេត្ត កម្លាំង​នរ​គ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ដ បាន​ចុះ​ត្រួតពិនិត្យ​ទំនិញ​ម្ហូបអាហារ និង​ទំនិញ​វេច​ខ្ចប់​ស្រាប់ ដែល​ដាក់​តាំង​លក់​នៅ​ផ្សារ​កែវ​សីមា ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី នា​ព្រឹក​ថ្ងៃ​អង្គា​រ៍ ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៨ ។

លោក ចាន់ វាសនា ប្រធាន​សាខា​កាំកុងត្រូល​ខេត្ដ​បានដឹង​ថា ការ​ចុះ​ពិនិត្យ​នេះ ក្នុង​គោលបំណង​ការពារ​ផលប្រយោជន៍ និង​សុខភាព​អ្នក​ប្រើប្រាស់ និង​ផ្ដោត​ទៅ​លើក​ទំនិញ​វេច​ខ្ចប់​ស្រាប់ ជា​ពិសេស​ទំនិញ​ហួសការ​បរិ​ច្ឆ​ទ​ប្រើប្រាស់ ទំនិញ​គ្មាន​សុវត្ថិភាព ឬ​លាយ​សារធាតុ​គីមី​ហាមឃាត់ ។ លោក​បន្ត​ថា ការ​ចុះ​ត្រួតពិនិត្យ​ទំនិញ​នេះ មន្ត្រី​ជំនាញ​បាន​ធ្វើតេស្ត​រកសារ​ធាតុគីមី​ហាមឃាត់ (Borax) លើ​មុខទំនិញ​ស​សៃ​គុយទាវ លត នំ​បញ្ចុក ប្រហិត​សាច់​គោ សាច់ក្រក់​ជ្រូក ណែម សាច់​ត្រី ត្រីងៀត​ជា​លទ្ធផល​ពុំ​មាន​សារធាតុ គីមី​នោះ ទេ និង​បាន​ធ្វើតេស្ត​រកសារ​ធាតុគីមី Sodium Hydrosufite – salicylic Acid – formaline លើកមុខ​ទំនិញ ស្ករត្នោត ទឹក​ត្រាំ​សណ្ដែកបណ្តុះ ជ្រូក​ត្រសក់ ស្ពៃក្តោប បង្គារ​ស្រស់ មឹក​ស្រស់ បង្កង​ស្រស់ ជា​លទ្ធផល​ពុំ​មាន​សារធាតុ​គីមី​នោះ​ទេ បន្ទាប់​មក ក៏​បាន​ពិនិត្យ​ទំនិញ​វេច​ខ្ចប់​ស្រាប់​នៅ​តាម​ផ្ទះ និង​តាម​តូប​លក់​នានា ដើម្បី​ស្វែងរក​ទំនិញ​ដែល​ខូចគុណភាព និង​ហួស​កាល​បរិ​ច្ចេ​ទ​ប្រើប្រាស់ ជា​លទ្ធផល​ពុំ​មាន​ទំនិញ​ខូចគុណភាព​ទាំងនោះ​ទេ ។

លោក​បន្ថែម​ថា បន្ទាប់​ពី​មន្ត្រី​ជំនាញ បាន​ធ្វើការ​ចុះ​ផ្សព្វផ្សាយ អប់រំ​ដល់​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​នៅ​តាម​សាលារៀន ថែម​ទាំង​ត្រួតពិនិត្យ​ទំនិញ​នៅ​តាម​ផ្សារ និង​តាម​តូប​នានា​ក្នុង​ក្រុង​-​ស្រុក​ទាំង​០៥​ក្នុង​ខេត្ត ជា​ប្រចាំ ឃើញ​ថា អាជីវករ​ក៏​ដូច​ជា​ប្រជាពលរដ្ឋ​មានការ​យល់​ដឹង​ច្រើន តែ​ទោះជា​យ៉ាងណា​នា​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជនជាតិ​ចិន​-​វៀតណាម​ខាង​មុខ​នេះ  ។

លោក ចាន់ វាសនា ប្រធាន​សាខា​កាំកុងត្រូល​ខេត្ដ បាន​ណែនាំ​បន្ថែម​ដល់​អាជីវករ​ទាំងអស់ ឲ្យ​មាន​យល់​ដឹង និង​មានការ​ប្រុង​ប្រយ័ត្ន ចំពោះ​ទំនិញ​ទាំងឡាយ​ណា ដែល​មិន​មានគុណ​ភាព និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ឬ​ទំនិញ​ដែល​មាន​សារធាតុ​គីមី​ហាមឃាត់ ហើយ​ត្រូវ​រៀបចំ​ទំនិញ​លក់ដូរ​ទុកដាក់​ឲ្យ​មាន​សណ្តាប់ធ្នាប់​ល្អ ថែម​ទាំង​បាន​បិទ​រូបភាព ដែល​រៀបចំ​ដោយ អគ្គនាយកដ្ឋាន​កាំ​ង​កុងត្រូល ជូន​ដល់​អ្នកលក់ និង​អ្នក​ប្រើប្រាស់ ឲ្យ​បាន​យល់​ដឹង​ពី​រូបភាព ជាបឋម​នូវ​ទំនិញ​ណា​ដែល​គួរ​ប្រើ និង​ទំនិញ​ណា​មិន​គួរ​ប្រើប្រាស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ