ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​ផ្លែ​ឈើ​ពី​វៀតណាម​ក្រឡាប់​ទទឹង​ផ្លូវ

6 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ក​ឡើង​ដោយ​ខ្លួនឯង​មួយ បណ្ដាល​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៨ មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ខណៈ​រថយន្ត​ធុន​ធំ​ដឹក​ផ្លែ​ឈើ​ពី​ប្រទេស​វៀតណាម​មួយ​គ្រឿង​បាន​បើក​ក្រឡាប់​ទទឹង​ផ្លូវ ចាក់​ផ្លែ​ឈើ​រាយ​ប៉ាយ​ពេញ​ថ្នល់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៨ ចន្លោះ​គីឡូម៉ែត្រ​លេខ​៥៩-៦០…

ខេត្តព្រៃវែង ៖ គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ក​ឡើង​ដោយ​ខ្លួនឯង​មួយ បណ្ដាល​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៨ មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ខណៈ​រថយន្ត​ធុន​ធំ​ដឹក​ផ្លែ​ឈើ​ពី​ប្រទេស​វៀតណាម​មួយ​គ្រឿង​បាន​បើក​ក្រឡាប់​ទទឹង​ផ្លូវ ចាក់​ផ្លែ​ឈើ​រាយ​ប៉ាយ​ពេញ​ថ្នល់ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៨ ចន្លោះ​គីឡូម៉ែត្រ​លេខ​៥៩-៦០ ស្ថិត​នៅ​ភូមិ​ត្នោត ឃុំ​រកា ស្រុក​ពារាំង ខេត្តព្រៃវែង នៅ​វេលា​ម៉ោង​០៧​ព្រឹក ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៨ ។

លោក ស៊ឹ​ម កុសល អធិការ​ស្រុក​ពារាំង បាន​ឲ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ខ្លួនឯង​នេះ គឺ​បង្ក​ឡើង​ដោយ​រថយន្ត​ដឹក​ផ្លែ​ឈើ​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ៣A-៤០៤៩ បើកបរ​ដោយ​ឈ្មោះ យ៉​ន រ៉ូ​ត ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក ឃុំ​ចំប៉ី ស្រុក​បាទី ខេត្តតាកែវ ។

ប្រភព​បន្ត​ថា បើ​តាម​ការ​សាកសួរ​អ្នក​បើករថយន្ត​បង្កហេតុ​បានឱ្យ​ដឹង​ថា រូបគេ​បាន​បើករថយន្ត​បង្ក​ក្នុង​ទិស​ដៅ​ពី​កើតមក​លិច ពោល​គឺ​ពី​វៀតណាម​មក​ផ្សារ​នាគ​មាស​ភ្នំពេញ គោលបំណង​ដឹក​ផ្លែ​ឈើ​មក​លក់​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ចិន​ដែល​ជិត​មកនេះ លុះ​មក​ដល់​កន្លែង​កើតហេតុ​រថយន្ត​បាន​ដាច់​កង់​ក្រោយ​ផ្នែក​ខាងឆ្វេង រួច​ក៏​ក្រឡាប់​ទទឹង​ផ្លូវ​ចាក់​ផ្លែ​ឈើ​ពេញ​ផ្លូវ​តែ​ម្ដង ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​សម្រួល​ចរាចរណ៍​ឲ្យ​ម្ចាស់​លើក​ផ្លែ​ឈើ និង​ស្ទូច​រថយន្ត​យក​ទៅ​ជួសជុល ឬ​ឯ​តៃកុង​រថយន្ត​របួសស្រាល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ