ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាប់បែក​គីមី​នៅ​តែ​តាម​លង​ប្រជាពលរដ្ឋ​ស្រុក​រមាស​ហែក

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​នៅ​ស្រុក​រមាស​ហែក​ចំនួន​៩​នាក់​ភាគច្រើន​ជា​មនុស្ស​ស្រី​បាន​រង​ផល​ប៉ះពាល់​សារធាតុ​គីមី​នៃ​គ្រាប់បែក​គីមី ខណៈ​ពួក​គេ​នាំ​គ្នា​ទៅ​សម្អាត​ស្មៅ នៅ​ក្នុង​ចំការ​ដំឡូង​នៅ​តំបន់​ជាយ​ដែន​ហើយ​បាន​ប៉ះ​សារធាតុ​គីមី​នៃ​គ្រាប់បែក​គីមី​របស់​អា​មេ​រិ​ក​ទម្លាក់​ក្នុង​សម័យ​សង្គ្រាម ធ្វើ​ឲ្យ​មាន​បញ្ហា​ដល់​សុខភាព ថប់ដង្ហើម ក្អួតចង្អោ និង​រមាស់​ខ្លាំង​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក រមាស​ហែក…

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​នៅ​ស្រុក​រមាស​ហែក​ចំនួន​៩​នាក់​ភាគច្រើន​ជា​មនុស្ស​ស្រី​បាន​រង​ផល​ប៉ះពាល់​សារធាតុ​គីមី​នៃ​គ្រាប់បែក​គីមី ខណៈ​ពួក​គេ​នាំ​គ្នា​ទៅ​សម្អាត​ស្មៅ នៅ​ក្នុង​ចំការ​ដំឡូង​នៅ​តំបន់​ជាយ​ដែន​ហើយ​បាន​ប៉ះ​សារធាតុ​គីមី​នៃ​គ្រាប់បែក​គីមី​របស់​អា​មេ​រិ​ក​ទម្លាក់​ក្នុង​សម័យ​សង្គ្រាម ធ្វើ​ឲ្យ​មាន​បញ្ហា​ដល់​សុខភាព ថប់ដង្ហើម ក្អួតចង្អោ និង​រមាស់​ខ្លាំង​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក រមាស​ហែក ។

បើ​តាម​លោក​វេជ្ជបណ្ឌិត កែរ រ​ដ្ឋា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​ឲ្យ​ដឹង​នា​រសៀល​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៨ យ៉ាង​ហោច​ណាស់​មាន​ប្រជាពលរដ្ឋ​ចំនួន​៩​នាក់ ភាគច្រើន​ជា​មនុស្ស​ស្រី បាន​នាំ​គ្នា​សម្អាត​ស្មៅ​នៅ​ក្នុង​ចំការ​ដំឡូង​ក៏​ប៉ះ​ចំ​គ្រាប់បែក​គីមី​របស់​អា​មេ​រិ​ក​ធ្វើ​ឲ្យ​មាន​បញ្ហា​សុខភាព ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់ នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​រមាស​ហែក ។ លោក​បាន​បញ្ជាក់​ទៀត​ថា ប្រជាពលរដ្ឋ​ទាំង​៩​នាក់​នោះ រស់នៅ​ភូមិ​ព្រៃ​ក្តី ឃុំ​គគីរ ស្រុក​មាស​ហែក បាន​ដើរទៅ​ប៉ះ​ចំ​គ្រាប់បែក​គីមី ដែល​កន្លង​មក​ក្រុម​មន្ត្រី​ជំនាញ​របស់​អង្គការ​ស៊ី​ម៉ាក់​មិន​ធ្លាប់​បាន​រុករក​គ្រាប់បែក​គីមី​នៅ​កន្លែង​នេះ​នៅឡើយ ។

លោក​ប្រធាន​មន្ទីរ​បាន​បន្ត​ថា ប្រជាពលរដ្ឋ​រង​គ្រោះ​ទាំង​៩​នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ស្រុក​រមាស​ហែក ដែល​មាន​អាកា​រៈ​ថប់ដង្ហើម និង​រមាស់​លើ​ស្បែក​ធ្ងន់ធ្ងរ​កំពុង​សង្គ្រោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ