ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ប្រកាស​ចូល​កាន់​មុខ​ដំណែង​អភិបាលរង​ខេត្ត

6 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ លោក ងី ច័ន្ទ​ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខ​ដំណែង​អភិបាលរង​ខេត្ត និង​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៧ និង​លើក​ទិស​ដៅ​ការងារ​សម្រាប់…

ខេត្តមណ្ឌលគិរី ៖ លោក ងី ច័ន្ទ​ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខ​ដំណែង​អភិបាលរង​ខេត្ត និង​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៧ និង​លើក​ទិស​ដៅ​ការងារ​សម្រាប់ អនុវត្ត​បន្ត​ឆ្នាំ​២០១៨ នៅ​សាល​ប្រជុំ​អាគារ​ក្រុមប្រឹក្សា​ខេត្តមណ្ឌលគិរី នា​ព្រឹក​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៨​។ ក្នុង​នោះ​យោង​តាម​សំណើ​របស់​ក្រសួងមហាផ្ទៃ សម្រេច មាត្រា​១ ផ្ទេរ​ភារកិច្ច លោក យឹ​ម លុ​ច្ស ឋានន្តរ​ស័​កិ្ក ឧត្តមមន្ត្រី ថ្នាក់​លេខ​៣ ពី​អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី​ឲ្យ​ទៅ​បម្រើ​ការងារ​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ និង​ដំឡើង​ឋានន្តរ​ស័​កិ្ក លោក ឈឹ​ម កាន ពី​ឋានន្តរ​ស័​ក្កិ អនុមន្ត្រី​ថា្ន​ក់​លេខ​១ ទៅ​ឋានន្តរ​ស័​កិ្ក​វរមន្ត្រី​ថ្នាក់​លេខ​៤ នៃ​ក្រម​ខណ្ឌ​មន្ត្រី​គ្រប់គ្រង​រដ្ឋបាល​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ និង​តែងតាំង​មុខ​ដំណែង​ជា អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី​។

លោក ងី ច័ន្ទ​ផល បាន​មាន​ប្រសាសន៍​ថា ផ្អែក​លើ​ការ​ពិនិត្យ និង​វាយតម្លៃ​ប្រសិទ្ធភាព​ការងារ សមត្ថភាព រួម​ទាំង​សមិទ្ធផល​ស្នាដៃ​បំពេញការងារ​កន្លង​មក ក្រសួងមហាផ្ទៃ បាន​លើក​សំណើ​ជូន​រាជរដ្ឋាភិបាល ដើម្បី​តែងតាំង​លោក ឈឹ​ម កាន ជា​អភិ​បា​រង​ជំនួស​លោក យឹ​ម លុ​ច្ស ដែល​បាន​ដល់​អាណត្តិ និង​ត្រូវ​ផ្ទេរ​ភារកិច្ច ទៅ​បម្រើ​ការងារ​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។ ក្នុង​ពិធី​នោះ​លោក​រដ្ឋលេខាធិការ បាន​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៨​នេះ រដ្ឋបាល​គ្រប់​ថ្នាក់ មន្ទីរ​អង្គភាព អាជ្ញា​ធរមាន​សមត្ថកិច្ច ត្រូវ​រួម​គ្នា​ពង្រឹង ការ​ប្តេជ្ញា​ចិត្ត ខិតខំ​សម្រេច​ឲ្យ​បាន​នូវ​ទិស​ដៅ​ជា​យុទ្ធសាស្ត្រ ចំនួន​៣​ដូច​ខាងក្រោម ទី​១-​ត្រូវ​ខិតខំ​រក្សា និង​ពង្រឹង​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​ដែល​ជា​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់​សម្រាប់​ជំរុញ លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ​សេរី ពហុបក្ស​។ ទី​២-​ជំរុញ​កិច្ចការ​ដែល​នៅ​សេសសល់ ក្នុង​កម្មវិធី​កំណែទម្រង់​ផ្សេង​ៗ សម្រាប់​ជា​មូលដ្ឋាន​កាត់​បន្ថយ​ភាព​ក្រីក្រ ទី​៣-​ខិតខំ​ប្រមូលផ្តុំ​បង្កើន​ប្រ​សិ​ទិ្ធ​ភាព​ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ ដោះស្រាយ​ការ​ប្រឈម​សំណើ សំណូមពរ និង​កង្វល់​ដែល​ចាំបាច់​ពាក់ព័ន្ធ​នឹង​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​។

លោក ស្វាយ សំ​អ៊ា​ង អភិបាល នៃ​គណៈ​ខេត្ត មាន​ប្រសាសន៍​ថា រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ បាន​ខិតខំ​យកចិត្តទុកដាក់​ធ្វើ​ឡើង​ថែម​ទៀត​ក្នុង​ការ​បំពេញការងារ ដើម្បី​រួមចំណែក​អភិវឌ្ឍ​ឲ្យ​បាន​ជោគជ័យ​នូវ​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​ការ​ទី​៣​របស់​រាជរដ្ឋាភិបាល ក្រោម​ការ​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ នៅ​ក្នុង​ឆ្នាំ​២០១៧​កន្លង​មកនេះ ក្រោម​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​បាន​ខិតខំ​យកចិត្តទុកដាក់ ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ការងារ​សេវា​អត្រានុកូលដ្ឋាន ការ​គ្រប់គ្រង​ដីធ្លី ធនធានធម្មជាតិ​បរិស្ថាន និង​ដី​សហគមន៍ ការ​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ ការ​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព និង​ការ​ចូលរួម​អន្តរាគមន៍​ផ្សេង​ៗ ទាក់ទង​ការ​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​តាម​បន្ទាប់​ព្រំដែន និង​ការ​ទប់ស្កាត់​ការ​កាប់​រាន​ដី​ព្រៃ​ជា​កម្ម​សិទ្ធ ដោយ​ស​ម្រ​ច​បាន​ជោគជ័យ និង​ទទួល​បាន​ប្រសិទ្ធិ​ភាព​ខ្ពស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ