ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាង​២០០​គ្រួសារ​ទទួល​អំណោយ​ក្រោយ​អគ្គិភ័យ​លេប​ត្របាក់​ផ្សារ​ក្រុង​សែន​មនោ​រម្យ

6 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ទោះបី​ហេតុការណ៍​អគ្គិភ័យ​លេប​ត្របាក់​ផ្សារ​ក្រុង​សែន​មនោ​រម្យ បាន​កន្លង​ហួស​ទៅ​អស់​រយៈពេល​ជាង​៤៨​ម៉ោង​ហើយ​ក៏​ដោយ នៅ​រសៀល​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៨ គេ​នៅ​មិន​ទាន់​ដឹង​ឡើយ​ថា មូលហេតុ​ពិតប្រាកដ​ដែល​បណ្តាល​ឲ្យ​មាន​គ្រោះ​មហន្តរាយ​ដ៏​ធំធេង​មួយ​នេះ​កើតឡើង​ដោយ​កត្តា​អ្វី ហើយ​មាន​ទំហំ​ខូចខាត​អស់​ទឹកប្រាក់​ប៉ុន្មាន​នោះ​ដែរ…

ខេត្តមណ្ឌលគិរី ៖ ទោះបី​ហេតុការណ៍​អគ្គិភ័យ​លេប​ត្របាក់​ផ្សារ​ក្រុង​សែន​មនោ​រម្យ បាន​កន្លង​ហួស​ទៅ​អស់​រយៈពេល​ជាង​៤៨​ម៉ោង​ហើយ​ក៏​ដោយ នៅ​រសៀល​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៨ គេ​នៅ​មិន​ទាន់​ដឹង​ឡើយ​ថា មូលហេតុ​ពិតប្រាកដ​ដែល​បណ្តាល​ឲ្យ​មាន​គ្រោះ​មហន្តរាយ​ដ៏​ធំធេង​មួយ​នេះ​កើតឡើង​ដោយ​កត្តា​អ្វី ហើយ​មាន​ទំហំ​ខូចខាត​អស់​ទឹកប្រាក់​ប៉ុន្មាន​នោះ​ដែរ ខណៈ​អាជ្ញាធរ​បាន​ត្រឹម​និយាយ​ថា កំពុង​ចុះ​ស្រង់​ស្ថិតិ ។

ទោះជា​យ៉ាងណា​ក៏​ដោយ​មាន​ព័ត៌មាន​មួយ​ចំនួន​បាន​ទម្លាយ​ចេញ​ថា ផ្សារ​ក្រុង​សែន​មនោ​រម្យ​ដែល​ឆេះ​ឆ្លង​រាលដាល​គ្នា​រហូត​ដល់​២២០ ផ្ទះ​-​តូប កាលពី​រាត្រី​ថ្ងៃ​ទី​១០ ខែកុម្ភៈ នោះ ត្រូវ​បាន​ក្រុមការងារ​បច្ចេកទេស ចុះ​ស្រាវជ្រាវ​ពិនិត្យ​លើ​ទីតាំង​កើតហេតុ ហើយ​បាន​រក​ឃើញ​ភស្តុ​តាង​មួយ​ចំនួន និង​ផ្អែក​ទៅ​លើ​សាក្សី ដែល​បានឃើញ​អណ្តាតភ្លើង​ចាប់ផ្តើម​ឆេះ​នោះ សមត្ថកិច្ច​អាច​សន្និដ្ឋាន​យ៉ាង​ជាក់លាក់​ថា បណ្តាល​មក​ពី​ការ​ឆ្លង​ចរន្តអគ្គិសនី (​ទុ​ស្សេ​ខ្សែភ្លើង​)​ក្នុង​តូប​របស់​ឈ្មោះ ម៉ក់ សេង​វ៉ុ​ន ផ្នែក​ខាងក្រោយ​ដែល​មាន​ទូរ​សម្រាប់​ក្លា​ស្សេ​សាច់ បណ្តាល​ឲ្យ​មាន​អណ្តាតភ្លើង​ឆេះ​រាលដាល​ទាំង​ផ្ទះ​នឹង​តូប​ទាំងស្រុង​ចំនួន​២០៩​ខ្នង (​តួលេខ​ដែល​នាយ​ប៉ុស្តិ៍​ស្ពាន​មាន​ជ័យ​ផ្តល់​ឲ្យ​) ។

លោក​ឧត្តមសេនីយ៍ត្រី សូ សុវណ្ណ ស្នងការ​រង​ខេត្ត នៅ​ថ្ងៃ​ទី​១២ ខែកុម្ភៈ នេះ បាន​ឲ្យ​ដឹង​ថា នៅ​មិន​ទាន់​អាច​បង្ហាញ​ពី​ទំហំ​នៃ​ការ​ខូចខាត​សម្ភារ​បាន​នៅឡើយ ព្រោះ​កំពុង​បន្ត​ការ​ស្រាវជ្រាវ និង​ធ្វើ​ស្ថិតិ​បន្ថែម​ទៀត ។

លោក ឡុ​ង វិបុល អភិបាលក្រុង​សែន​មនោ​រម្យ បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ អាជ្ញាធរ​បាន​ត្រឹមតែ​វាយតម្លៃ​នៃ​ការ​ខូចខាត​ហេ​ដ្ឋា​រចនា​សម្ព័​ន្ឋ​របស់​ផ្សារ​ប៉ុណ្ណោះ ។ ហើយ​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ក្នុង​ផ្សារ​នេះ​មាន​ចំនួន ២២១​គ្រួសារ ចំនួន​តូប​សរុប​មាន​២២៣​តូប ហើយ​បើ​គិត​បូក​ដក​គ្នា​ទៅ អ្នក​ដែល​រង​គ្រោះ​មាន​តែ​២១១​គ្រួសារ​ទេ ព្រោះ​អ្នកខ្លះ​គាត់​មាន​តូប​១ ខ្លះ​មាន​តូប​២ ឬ​៣ ដោយ​មិន​ទាន់​បាន​លម្អិត ។

លោក​អភិបាលក្រុង​បាន​បន្ត​ថា ចំពោះ​ការ​ខូចខាត​ផ្សារ​នេះ គឺ​បាន​ខូចខាត​ប្រមាណ​ជា​៨០​ភាគ នៃ​ហេ​ដ្ឋា​រចនា​សម្ព័​ន្ឋ​របស់​ផ្សារ ឬ​ឯ​ទំហំ​ទឹកប្រាក់​ដែល​បាត់បង់ គឺ​មិន​ទាន់​អាន​វាយតម្លៃ​បាន ។ ដ្បិត​ប្រជាពលរដ្ឋ​គាត់​នៅ​ស្តាយស្រណោះ ដូច្នេះ​គាត់​មិន​ទាន់​អាច​រៀបរាប់​ប្រាប់​ក្រុមការងារ​បាន​លម្អិត​ថា តើ​គាត់​មានមុខ​របរ​អ្វីខ្លះ ហើយ​ចុះ​ទុន​ប៉ុន្មាន​នោះ​ទេ ។

តាម​ការ​សន្និដ្ឋាន​ក្រៅផ្លូវការ ទំហំ​នៃ​ការ​ខូចខាត​ទ្រព្យសម្បត្តិ​នឹង​សម្ភារ ក្នុង​ផ្សា​រដែ​បងប្អូន​អាជីវករ​បាន​ដាក់​តាំង​លក់ បើ​គិត​ជា​ទឹកប្រាក់​អាច​មាន​ខ្ទង់​រាប់​ពាន់​លាន​រៀល ហើយ​ជា​ការ​ចៃដន្យ​កាន់តែ​ធ្ងន់​ក​ទៀត​នោះ គឺ​ជិត​ដល់​ថ្ងៃ​បុណ្យចូលឆ្នាំ​ចិន ក្រុម​អាជីវករ​បាន​ទិញ​ចូល​របស់របរ​ស្តុ​ប​ទុកជា​ច្រើន ត្រៀម​លក់​សម្រាប់​ថ្ងៃ​បុណ្យ​សែន​ចិន ដែល​ធ្វើ​ឲ្យ​ការ​ខាតបង់​កាន់តែ​មាន​ចំនួន​កើនឡើង ៕

DCIM/100MEDIA/DJI_0117.JPG
DCIM/100MEDIA/DJI_0118.JPG
DCIM/100MEDIA/DJI_0120.JPG
DCIM/100MEDIA/DJI_0122.JPG
DCIM/100MEDIA/DJI_0124.JPG
DCIM/100MEDIA/DJI_0125.JPG
DCIM/100MEDIA/DJI_0128.JPG

DCIM/100MEDIA/DJI_0129.JPG

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ