ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនជាតិ​ចិន​១១​នាក់ ក្រោយ​រក​ឃើញ​កាំភ្លើងខ្លី​១​ដើម

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ធ្វើការ​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​១១​នាក់​ទាំង​ព្រឹក​។ ក្រោយ​ពេល​កម្លាំង នគរបាល​ល្បាត​ប្រទះ​ឃើញ​បុរស​ជនជាតិ​ចិន​២​នាក់​ក្នុង​ចំណោម​ទាំង​១១​នាក់​នោះ​គួរ​ឲ្យ​សង្ស័យ​ហើយ​ដេញ​តាម​ឆែកឆេរ​រក​ឃើញ​កាំភ្លើងខ្លី​ម៉ាក​K៥៩ មួយ​ដើម នៅ​ជាប់​ខ្លួន​អ្នក​ទាំ​២​នាក់​នោះ ហើយ​ពួក​គេ​ប្រុង​បាញ់​តដៃ​ជាមួយ​នគរបាល…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ធ្វើការ​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​១១​នាក់​ទាំង​ព្រឹក​។ ក្រោយ​ពេល​កម្លាំង នគរបាល​ល្បាត​ប្រទះ​ឃើញ​បុរស​ជនជាតិ​ចិន​២​នាក់​ក្នុង​ចំណោម​ទាំង​១១​នាក់​នោះ​គួរ​ឲ្យ​សង្ស័យ​ហើយ​ដេញ​តាម​ឆែកឆេរ​រក​ឃើញ​កាំភ្លើងខ្លី​ម៉ាក​K៥៩ មួយ​ដើម នៅ​ជាប់​ខ្លួន​អ្នក​ទាំ​២​នាក់​នោះ ហើយ​ពួក​គេ​ប្រុង​បាញ់​តដៃ​ជាមួយ​នគរបាល ដែល​ដេញ​តាម​កាលពី​វេលា​យប់​នោះ​ទៀត​ផង​។ ប្រតិបត្តិការ​ខាងលើ​នោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១​យប់​រំលង អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ក្នុង​បុរី​ញូ​វ​ថោ​ន ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ដោយ​ឃាត់​បាន​២​នាក់ និង​ដកហូត​អាវុធ​ខ្លី​១​ដើម លុះដល់​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ដដែល​កម្លាំង នគរបាល​ខាងលើ​បាន​បន្ត​ចុះ​ទៅ​ធ្វើការ​ឃាត់​បាន​ចំនួន​៩​នាក់​ទៀត នៅ​ក្នុងផ្ទះ​ល្វែង​ជួល​ស្នាក់​នៅ​ស្ថិត​នៅ​ក្នុង​បុរី​ខាងលើ​។

មន្ត្រី​នគរបាល​មួយ​រូប​បាន​លួច​ខ្សឹប​ប្រាប់​ថា ជនជាតិ​ចិន​ទាំង​១១​នាក់​នោះ មាន​ប្រុស​ចំនួន​៩​នាក់ និង​ស្រី​២​នាក់ ហើយ​អ្នក​កាន់​កាំភ្លើងខ្លី​ម៉ាក​K៥៩ មួយ​ដើម​ដែល​ឃាត់​បាន​កាលពី​វេលា​យប់​នោះ មាន​ម្នាក់​ឈ្មោះ Dai Xun ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ​EA-1926438​។ និង​ម្នាក់​ទៀត​ឈ្មោះ Pu Yijiang ភេទ​ប្រុស អាយុ​៣០​ឆ្នាំ គ្មាន​លិខិតឆ្លងដែន​នោះ​ឡើយ​។ ក្រៅពី​អាវុធ​ខ្លី​កម្លាំង​ដកហូត​វត្ថុ​តាង​មួយ​ចំនួន​ទៀត​មាន​ដូច​ជា​ម៉ូតូ លិខិតឆ្លងដែន ទូរស័ព្ទ​ដៃ និង​សម្ភារ​ផ្សេង​មួយ​ចំនួន​ទៀត​ផង​ដែរ​។ ជនសង្ស័យ​ទាំងនោះ​ត្រូវ​ឃាត់ខ្លួន​ដោយ​សង្ស័យ​ថា មានការ​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​សកម្មភាព​ប្លន់ និង​បាញ់​សម្លាប់​មនុស្ស​កាលពី​ជិត​១​ឆ្នាំ​មុន​នៅ​ក្នុង​បុរី​ខាងលើ​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា មុន​នឹង​ឈាន​ដល់​ការ​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ​នៅ​វេលា​ម៉ោង​១​យប់​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​១១ ខែកុម្ភៈ កម្លាំង​នគរបាល​បាន​ចេញ​ល្បាត​ពួនស្ទាក់​បទល្មើស​នៅ​ក្នុង​មូលដ្ឋាន ហើយ​បាន​ប្រទះ​ឃើញ​បុរស​ជនជាតិ​ចិន​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឃ្លី​ម ពណ៌​ឈាម​ជ្រូក ពាក់​ស្លាក​លេខ ភ្នំពេញ​1AD-1679 ឌុ​ប​គ្នា​ធ្វើ​ដំណើរ​តាម​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី​។ លុះ​ពេល​ទៅ​ដល់​ត្រ​ចំណុច​មុខ​បុរី​ញូ​វ​ថោ​ន ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ជួប​កម្លាំង​ល្បាត ហើយ​អ្វី​ដែល​បាន​ធ្វើ​ឲ្យ​មានការ​សង្ស័យ​ខ្លាំង​នោះ គឺ​ជនសង្ស័យ​មាន​ចាក់​សាក់​ដៃ ដែល​មាន​ភិនភាគ​ដូច​គ្នា​ទៅ​នឹង​ចោរប្លន់​ប្រដាប់​អាវុធ​ជនជាតិ​ចិន​ម្នាក់ ដែល​បាន​ធ្វើ​សកម្មភាព​ប្លន់ និង​បាញ់​សម្លាប់​មនុស្ស​ម្នាក់​កាលពី​ជិត​១​ឆ្នាំ​មុន នៅ​ក្នុង​បុរី​ញូ​វ​ថោ​ន និង​នៅ​ល្នុ​ង​សំណង់​ភូមិ​គ្រឹះ​ខាងជើង​រង្វង់​មូល​ថ្នល់បំបែក​ចោម​ចៅ​។

ប្រភព​ខាងលើ​បាន​បន្ត​ទៀត​ថា ដោយ​មានការ​សង្ស័យ​បែប​នេះ​ទើប​កម្លាំង​នគរបាល​បាន​ដេញ​តាម​ឃាត់​ឲ្យ​ឈប់ ហើយ​ជន​នោះ​មិន​ព្រម​ឈប់​ទេ បាន​ព្យាយាម​ជិះ​រត់គេច​ខ្លួន ប៉ុន្តែ​ត្រូវ​បាន​កម្លាំង​ដេញ​តាម​ឃាត់​ឲ្យ​ឈប់​។ ខណៈនោះ​គ្រាន់តែ​ឈប់​ភ្លាម​ជនសង្ស័យ​បាន​ដក​កាំភ្លើងខ្លី​ម៉ាក​K59 ពី​ចង្កេះ​ប្រុង​បាញ់​សម្លាប់​កងកម្លាំង ប៉ុន្តែ​ត្រូវ​បាន​នគរបាល​ស្ទុះ​ចូល​ទៅ​ចាប់ដក​យក​កាំភ្លើង​បាន និង​ចាប់ខ្លួន​បាន​ទាំង​២​នាក់​រួច​នាំ​ទៅ​សាកសួរ​នៅ ផ្នែក​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ នគរបាល​បាន​បន្ត​ទៀត​ថា នៅ​ភ្លាម​ៗ​នោះ​ការ​សួរនាំ​នៅ​មិន​ទាន់​បាន​ចេញ​ជា​លទ្ធផល​ថា​តើ​មានការ​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​សកម្មភាព​ប្លន់​បណ្ណាគារ និង​បាញ់​សម្លាប់​មនុស្ស ឬ​បែប​ណា​នៅឡើយ​ទេ​គ្រាន់តែ​មានការ​សង្ស័យ​ប៉ុណ្ណោះ​។ ប៉ុន្តែ​នៅ​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ដដែល​កម្លាំង​បាន​បាន​ចុះ​ទៅ​ធ្វើការ​ឆែកឆេរ​ផ្ទះល្វែង​ជួល​មួយ​កន្លែង​ស្ថិត​នៅ​ក្នុង​បុរី​ញូ​វ​ថោ​ន ដែល​ជនសង្ស័យ​ទាំង​២​នាក់​ស្នាក់​នៅ ហើយ​បាន​ប្រទះ​ឃើញ​ជនជាតិ​ចិន​ប្រុស​ស្រី​៩​នាក់​ទៀត កំពុង​ស្នាក់​នៅ​ទីនោះ​ទើប​ឃាត់​ទាំងអស់​នាំ​ទៅ​កាន់​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​ដើម្បី​ចាត់ការ​បន្ត​តែ​ម្ដង​។ ពេល​នេះ​នគរបាល​កំពុងធ្វើការ​ស្រាវជ្រាវ​បន្ត​ដើម្បី​ឲ្យ​ដឹង​ជាក់ស្ដែង​ថា តើ​ជនជាតិ​ចិន​ទាំងនេះ​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​រឿង​អ្វីខ្លះ ហើយ​ប៉ុន្មាន​នាក់​ល្មើស​នឹង​ប៉ុន្មាន​នាក់​ទៀត​ត្រឹមត្រូវ​ឡើយ ហើយ​ការ​ឃាត់ខ្លួន​ជំហាន​ដំបូង​គឺ​ក្នុង​ករណី​ប្រើប្រាស់ និង​កាន់កាប់​អាវុធ​អត់​ច្បាប់​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ជិត​១​ឆ្នាំ​មុន​គឺ​នៅ​អំឡុង​ឆ្នាំ​២០១៧ មាន​សកម្មភាព​ប្លន់​ប្រដាប់​អាវុធ​មួយ​កើតឡើង ដែល​បង្ក​ឡើង​ដោយ​ចោរប្លន់​១​ក្រុម​ដែល​ជា​ជនជាតិ​ចិន បាន​ចូល​ទៅ​ប្លន់​នៅ​ក្នុង​បណ្ណាគារ​មួយ​កន្លែង ដែល​មាន​ម្ចាស់​ជា​ជនជាតិ​ចិន​ដែល​ស្ថិត​នៅ​ក្នុង​បុរី​ញូ​វ​ថោ​ន​។ ពេល​នោះ​ចោរ​បាន​បាញ់​គំរាម​ម្ចាស់​បណ្ណាគារ​ប្រមូល​យក​លុយ​បាន​៥០០​ទៅ​៦០០​ដុល្លារ​តែ​ប៉ុណ្ណោះ បន្ទាប់​មក ក្រុម​ចោរ​បាន​រត់គេច​ខ្លួន​ចូល​ទៅ​ក្នុង​សំណង់​ភូមិ​គ្រឹះ​មួយ​ស្ថិត​នៅ​ខាងជើង​រង្វង់​មូល​ថ្នល់បំបែក​ចោម​ចៅ និង​បាន​បាញ់​សម្លាប់​យុវជន​ម្នាក់​ដែល​កំពុង​ស្នាក់​នៅ​ទីនោះ​ផង​ដែរ​។ ពេល​នោះ​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដឹកនាំ​ដោយ​លោក យឹ​ម សា​រ៉ា​ន់ អធិការ​នគរបាល​ខណ្ឌ​បាន​ធ្វើការ​រុករក​ច្រើន​ថ្ងៃ​ក្រោយមក​ទើប​ចាប់ខ្លួន​បាន​ម្នាក់ ប៉ុន្តែ​ដែល​ជា​អ្នក​ឈរ​កាន់​ឆ័​ត្រ​នៅ​យាមផ្លូវ ហើយ​រក​កាំភ្លើងខ្លី​មិនឃើញ​នោះ​ទេ គឺ​ឃើញ​តែ​ប្រអប់​កាំភ្លើងខ្លី​ម៉ា​កឡុក​១​ប៉ុណ្ណោះ​។ ចំណែក​ជនសង្ស័យ​ដែល​ជា​អ្នក​កាន់​កាំភ្លើង​បាញ់​សម្លាប់​មនុស្ស មាន​ចាក់​សាក់​ដៃ ចាប់​មិន​ទាន់​បាន​ឡើយ ដូច្នេះ​ទើប​ពេល​នេះ នៅ​ពេល​ល្បាត​ឃើញ​ជនសង្ស័យ​មាន​ចាក់​សាក់​ដៃ ដូច​ជា​ភិនភាគ​ចោរ​ម្នាក់​នោះ​ក៏​ឃាត់​តែ​ម្ដង​៕


https://youtu.be/Zmj-RuLZVYs

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ