ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​ដ៏​លំបាក​ជាង​១៥​ឆ្នាំ ចាប់ផ្តើម​ជួសជុល​ឡើង​វិញ​ហើយ

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ផ្លូវ​មួយ​ខ្សែ​ប្រវែង​ជាង​៨.០០០​ម៉ែត្រ ដែល​ពលរដ្ឋ​នៅ​ភូមិ​ចំនួន​២​ក្នុង​ឃុំ​ស្ល​ក្រាម ស្រុក​ស្វាយចេក តែងតែ​រអ៊ូរទាំ​ថា​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់ ទាំង​ដឹក​កសិផល​រក​ទីផ្សារ ទាំង​ពេល​ដឹក​អ្នកជំងឺ​មិន​បាន​នា​រដូវវស្សា ១៥​ឆ្នាំ​មក​នោះ នៅ​ថ្ងៃ​ទី​១១…

ខេត្តបន្ទាយមានជ័យ ៖ ផ្លូវ​មួយ​ខ្សែ​ប្រវែង​ជាង​៨.០០០​ម៉ែត្រ ដែល​ពលរដ្ឋ​នៅ​ភូមិ​ចំនួន​២​ក្នុង​ឃុំ​ស្ល​ក្រាម ស្រុក​ស្វាយចេក តែងតែ​រអ៊ូរទាំ​ថា​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់ ទាំង​ដឹក​កសិផល​រក​ទីផ្សារ ទាំង​ពេល​ដឹក​អ្នកជំងឺ​មិន​បាន​នា​រដូវវស្សា ១៥​ឆ្នាំ​មក​នោះ នៅ​ថ្ងៃ​ទី​១១ កុម្ភៈ ២០១៨​នេះ ត្រូវ​បាន​បើក​ការដ្ឋាន​ជួសជុល​ឡើង​វិញ​ដើម្បី​ក្រាល​គ្រួ​ស​ក្រហម​។ ពិធី​បើក​ការដ្ឋាន​ផ្លូវ​មួយ​ខ្សែ​ខាងលើ​ធ្វើ​ឡើង​នៅ​ចំណុច​ភូមិ​បឹង​ស្នោ ឃុំ​ស្ល​ក្រាម ស្រុក​ស្វាយចេក ក្រោម​អធិបតីភាព លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ស្រុក ស្វាយចេក ដំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ខេត្ត​បន្ទាយ​ជ័យ អម​ដោយ​អាជ្ញាធរ​ដែនដី យោធា​ការពារ​ព្រំដែន​គោក​5៥០៣ និង​ពលរដ្ឋ​ជា​ច្រើន​នាក់​។ លោក យី ភារ​ម្យ មេ​ភូមិ​បឹង​ស្នោ​ប្រាប់​គណៈ​ធិ​បតី​ក្នុង​ពិធី​ថា ពលរដ្ឋ​ភូមិ​របស់​លោក​មាន​ចំនួន ៣៥៤​គ្រួសារ​ស្មើនឹង​១.២៣២​នាក់​។

 លោក​បន្ត​ថា ពលរដ្ឋ​ក្នុងភូមិ​ជួប​ការ​លំបាក​ជាងគេ​គឺ​ផ្លូវ​ធ្វើ​ដំណើរ ពេល​ទៅ​ណា​មក ណា​មិន​រួច​ទាំង​ការ​ដឹក​កសិផល​ទៅ​រក​ទីផ្សារ និង​ពេល​ពលរដ្ឋ​ជួប​បញ្ហា​ដូច​ជា​មាន​ជំងឺ ឬ​ស្ត្រី​ឈឺពោះ​ឆ្លងទន្លេ​ដឹក​ទៅ​ពេទ្យ មិន​បាន​។ លោក​មេ​ភូមិ​បន្ត​ថា ការ​លំបាក​នេះ​កើត​មាន​រៀង​រាល់​រដូវវស្សា​រយៈពេល​១៥​ឆ្នាំ​មក​ហើយ ពោល​ផ្លូវ​មាន​តែ​ដី គ្មាន​គ្រួ​ស ឬ​ថ្ម​សូ​ម្បី​តែ​បន្តិច​។ ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​ជួសជុល​ផ្លូវ​មួយ​ខ្សែ​ខាងលើ លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត​ប្រាប់​ថា ក្រោយ​ពី​មាន​របាយការណ៍​ពី​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ និង​កា​លំបាក​នានា​របស់​ពលរដ្ឋ ក្នុងភូមិ​បឹង​ស្នោ និង​ភូមិ​ចក់​ពួក និង​ដោយ​មើលឃើញ​ពី​ទុក្ខ​លំបាក​នេះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ខេត្តបន្ទាយមានជ័យ បាន​ជួយ​ជួសជុល ផ្លូវ​ចាស់​មាន​ស្រាប់​មួយ​ខ្សែ​នេះ​ដោយ​ក្រាល​គ្រួ​ស​ក្រហម​ទទឹង​១២​ម៉ែត្រ ប្រវែង​ជាង​៨​គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥៨ ក្រ​វ៉ា​ត់​ព្រំដែន ទៅ​ដល់​ភូមិ​បឹង​ស្នោ និង​ភូមិ​ចក់​ពួក​តែ​ម្តង​។

  លោក​ឧត្តមសេនីយ៍​ស្នងការ​បន្ត​ថា ទាំង​ថវិការ និង​សម្ភារ​ធ្វើការ​អភិវឌ្ឍន៍​ផ្លូវ​មួយ​ខ្សែ​នេះ​ជា​កា​គិតគូ​ចាត់ចែង​ពី​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន និង​មានការ​ចូលរួម​ចំណែក​ជួយ​ពី​ឯកឧត្តម សេង ស៊ី​ណា​រិ​ន្ទ គណៈកម្មាធិការ​ថ្នាក់​កណ្តា​លម​ជ្ឈឹ​ម​បក្ស​ផង​ដែរ​។ លោក​ឧត្តមស្នងការ​បញ្ជាក់​ថា កន្លង​មក​មុន​អំឡុង​ពេល​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន បាន​សន្យា​ជួយ​ផ្លូវ​មួយ​ខ្សែ​ខាងលើ ទើប​ពេល​នេះ​ចាប់ផ្តើម​ដំណើរការ​ជួសជុល​ដើម្បី​សម្រួល​ដល់​ការ​លំបាក របស់​ពលរដ្ឋ​ក្នុងភូមិ​ទាំង​២​ខាងលើ​។ មុន​បញ្ចប់​កម្មវិធី​បើក​ការដ្ឋាន​ជួសជុល​ផ្លូវលោក​ឧត្តមសេនីយ៍​ស្នងការ ក៏​បាន​ធ្វើការ​ចែក​សា​រ៉ុ​ង​ដល់​ពលរដ្ឋ​ក្នុងភូមិ​ចំនួន​២៥០​នាក់​ដោយ​ម្នាក់​ៗ​ទទួល​បាន​សា​រ៉ុ​ង​ចំនួន​១​ផង​ដែរ​៕


https://youtu.be/-DDeJSdB24U

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ