ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធនាការ​រយៈពេល​២​ថ្ងៃ ចាប់​កាត់​រថយន្ត​ត​ទ្រុង​បាន​ចំនួន​៨៨​គ្រឿង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ម៉េ​ត មាស​ភក្តី អ្នក​នាំពារ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា គិត​ពី​ថ្ងៃ​ចាប់ផ្តើម កាលពី​វេលា​ម៉ោង ០០:០០​យប់​ឈាន​ចូល​ថ្ងៃ​ទី​១០…

រាជធានី​ភ្នំពេញ ៖ លោក ម៉េ​ត មាស​ភក្តី អ្នក​នាំពារ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា គិត​ពី​ថ្ងៃ​ចាប់ផ្តើម កាលពី​វេលា​ម៉ោង ០០:០០​យប់​ឈាន​ចូល​ថ្ងៃ​ទី​១០ ដល់​ល្ងាច​ថ្ងៃ​ទី​១១ កុម្ភៈ ២០១៨​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ដល់​សមត្ថកិច្ច​ចម្រុះ​រួម​មាន ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាការ​រាជ​អាវុធ​រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌ​ទាំង​១២ និង​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ ចុះ​ត្រួតពិនិត្យ​ចាប់​រថយន្ត​ត​ទ្រុង​ខុស​លក្ខណៈ បច្ចេកទេស​នៅ​តាម​ទីតាំង​គោលដៅ​ជា​ច្រើន​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​។

លោក ម៉េ​ត មាស​ភក្ដី បាន​ឲ្យ​ដឹង​ទៀត​ថា លទ្ធផល​ប្រតិបត្តិការ​ក្នុង​រយៈពេល​២​ថ្ងៃ​កន្លង​មកនេះ ក្រុមការងារ​បាន​ត្រួតពិនិត្យ រថយន្ត​ធុន​ធ្ងន់​សរុប​ជាង​១​ពាន់​គ្រឿង ក្នុង​នោះ​រថយន្ត​ត​ទ្រុង​ខុស​លក្ខណៈ​បច្ចេកទេស​ចំនួន​៨៨ គ្រឿង ត្រូវ​បាន​មន្ត្រី​ជំនាញ ចាប់​កាត់​ទ្រុង​ចេញ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​។ ក្នុង​ឆ្នាំ​២០១៧​កន្លង​មកនេះ រដ្ឋាភិបាល​បាន​ត្រួតពិនិត្យ​រថយន្ត​ធ្វើ​ចរាចរណ៍​ចំនួន ៩២៣.៦៥៧ ក្នុង​នោះ រថយន្ត ២.៩៥៣​គ្រឿង ដឹក​លើស​ចាប់ពី​៤​តោន រហូត​ដល់ ៤៣​តោន និង​បាន​ផាកពិន័យ​ជា​ទឹកប្រាក់ ចំនួន ៥.៧៧៨.៨២០.០០០​រៀល​ផង​ដែរ​។

 គួរ​រំលឹក​ថា កាលពី​ថ្មី​ៗ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ដាក់​ឱសានវាទ ចាប់ពី​ម៉ោង​០០​យប់​ថ្ងៃ​ទី​៩​កុម្ភៈ​នេះ​តទៅ គ្មាន​វត្តមាន​ឡាន ត​ទ្រុង លើ​ដងផ្លូវ​ទៀត​ឡើយ​។ បើ​មាននៅ​តំបន់​ណា ភូមិសាស្ត្រ​ណា ចៅហ្វាយខេត្ត និង​ក្រុង​នោះ ជា​អ្នក​ទទួលខុសត្រូវ​។ បើ​នរណា​មក​តវ៉ា ឬ​អ្នក​កាង ទោះជា​ឋានៈ​ណា​ក៏​ដោយ ក៏​ធ្លាក់បុណ្យ​ស័ក្តិ​ទាំងអស់ និង​បញ្ចូល​ព្រៃ​ស​តែ​ម្តង​៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ