ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិត​១០០​គ្រឿង​ខុស​បច្ចេកទេស​ចាប់​កាត់​ចោល​ខ្ទេច​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ ៖ រថយន្ត​ចំនួន​៤៧១​គ្រឿង​ដែល​បាន​ដឹក​ទំនិញ ឬ​កសិផល​មក​ពី​តាម​បណ្តា​ខេត្ត​ផ្សេង​ៗត្រូវ​បាន​កម្លាំង​ចម្រុះ​បាន​ចាប់​ឃាត់​នៅ​តាម​ទីតាំង​សំខាន់​ៗ​ចំនួន​០៣​កន្លែង​ផ្សេង​គ្នា​ស្រុក​អូរ​រាំង​ឪ​ក្នុង​នោះ​បាន​រក​ឃើញ​ចំនួន​៩៧​គ្រឿង​ដែល​ល្មើស​នឹង​ច្បាប់ និង​តំរូវ​ឲ្យ​កាត់​ទ្រុង​ចេញ ដែល​ខុស​បទដ្ឋាន​ប​ច្ចេ​ទេស ។   លោក ហាក់…

ខេត្ត​ត្បូងឃ្មុំ ៖ រថយន្ត​ចំនួន​៤៧១​គ្រឿង​ដែល​បាន​ដឹក​ទំនិញ ឬ​កសិផល​មក​ពី​តាម​បណ្តា​ខេត្ត​ផ្សេង​ៗត្រូវ​បាន​កម្លាំង​ចម្រុះ​បាន​ចាប់​ឃាត់​នៅ​តាម​ទីតាំង​សំខាន់​ៗ​ចំនួន​០៣​កន្លែង​ផ្សេង​គ្នា​ស្រុក​អូរ​រាំង​ឪ​ក្នុង​នោះ​បាន​រក​ឃើញ​ចំនួន​៩៧​គ្រឿង​ដែល​ល្មើស​នឹង​ច្បាប់ និង​តំរូវ​ឲ្យ​កាត់​ទ្រុង​ចេញ ដែល​ខុស​បទដ្ឋាន​ប​ច្ចេ​ទេស ។

  លោក ហាក់ សុខ​មក​រា អភិបាលរង​ខេត្ត​មាន​ប្រសា​ស​ន៏​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១០ កុម្ភៈ ថា​ផ្អែក​តា
ម​អនុ​សាស​ន៏​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​ពិធីសាងសង់​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន ឆ្លងកាត់​ទន្លេមេគង្គ​ត​ភ្ជាប់​ពី​ស្រុក​ស្ទឹង​ត្រង់​-​ក្រូចឆ្មារ ដោយ​សម្តេច​បាន​ដាក់​ចេញ​ឲ្យ​គ្រប់​បណ្តា​ខេត្ត​-​ក្រុង ត្រូវ​តែ​មាន​វិធានការ​ក្តៅ​ចំពោះ​រថយន្ត​ធំ​ៗ​ដែល​ត​ទ្រុង​ខុស​បទដ្ឋាន​បច្ចេកទេស​នោះ ដោយ​តម្រូវ​ឲ្យ​ចាប់​អនុវត្ត​ន៏​ចាប់ពី​ម៉ោង​១២​យប់​រំលង​អធ្រាត្រ​ថ្ងៃ​ទី​០៩ កុម្ភៈ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​១០ កុម្ភៈ ធ្វើ​យ៉ាងណា​ឲ្យ​មាន​ប្រសិទ្ធភាព ។

លោក​អភិបាលរង​ខេត្ត​មាន​ប្រសា​ស​ន៏​បន្ត​ថា ក្រោយ​ពី​ទទួល​បាន​នូវ​អនុ​សាស​ន៏​នេះរូប​​លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​កាន់​ភូមិ​ដារ ឃុំ​ដារ ស្រុក​មេមត់ ជាប់​ព្រំដែន​ប្រទេស​វៀតណាម ចំណែក​នៅ​តាម​បណ្តា​ស្រុក​ក្រុង​ផ្សេង​ៗ​ទាំង​៧​ត្រូវ​បាន​បើក​ប្រតិបត្តិការ​ធ្វើ​ឡើង​ព្រម​ៗ​គ្នា​តែ​ម្តង ។

គ្រាន់​តែ​នៅ​កន្លែង​ទីតាំង​រូប​លោក​ចុះ​ពិនិត្យ​នោះ​រក​ឃើញ​មាន​រថយន្ត​ធំ​ៗ​ចំនួន​២៣​គ្រឿង​ដែល​ល្មើសច្បាប់​ដោយ​បាន​ត​ទ្រុង​ខុស​បច្ចេកទេស​ដើម្បី​ដឹក​ទំនិញ​ឲ្យ​បាន​ច្រើន​លើស​ទង្ង​ន់​ទាំងនេះ​បណ្តាល​​​ឲ្យ​ខូច​ផ្លូវថ្នល់​សម្រាប់​រថយន្ត​ដែល​កាត់​ទ្រុង​រួច​ត្រូវ​បាន​ធ្វើការ​អប់​រំជា​មុន និង​បាន​អនុ​ញ្ញាត​ឲ្យ​ត្រឡប់​ទៅ​វិញ ។ សកម្មភាព​ពេញ​មួយ​ថ្ងៃ​ទី​១០ កុម្ភៈ បាន​ត្រួតពិនិត្យ​រថយន្ត​ដល់​ទៅ​ជិត​៥០០​គ្រឿងក្នុង​នោះ​រក​ឃើញ​ចំនួន​៩៧​គ្រឿង​ដែល​ល្មើសច្បាប់​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ