ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហា​សោកនាដកម្ម​ដ៏​រន្ធត់​​ផ្សារក្រុង​​សែន​មនោ​រម្យ ឆក់យក​ជីវិត​មនុស្ស​២​នាក់​ (មាន​វីដេអូ)

6 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ មហា​សោកនាដកម្ម​ដ៏​រន្ធត់​មួយ​បាន​កើត​ឡើងជា​ថ្មី​នៅ​លើ​ទឹកដី​មណ្ឌល​​គិរី ក្រោយ​មន្ត្រី​ការពារ​ព្រៃឈើ​០៣​នាក់​ត្រូវ​បាន​បាញ់​សម្លាប់​នា​ចុង​ខែ​មករា បង្ក​ការ​ភ្ញាក់ផ្អើល​ពេញ​ប្រទេស ទើប​ស្ងប់ស្ងាត់​បាន​បន្តិច ស្រាប់តែ​មាន​គ្រោះ​អគ្គិភ័យ​មួយ​បាន​កើតឡើង បណ្តាល​ឲ្យ​ទីតាំង​ផ្សារ​តែ​មួយ​គត់​ក្នុង​ក្រុង​សែន​មនោ​រម្យ រលាយ​បាត់​ស្រមោល ខណៈ​តូប​លក់ដូរ…

ខេត្តមណ្ឌលគិរី ៖ មហា​សោកនាដកម្ម​ដ៏​រន្ធត់​មួយ​បាន​កើត​ឡើងជា​ថ្មី​នៅ​លើ​ទឹកដី​មណ្ឌល​​គិរី ក្រោយ​មន្ត្រី​ការពារ​ព្រៃឈើ​០៣​នាក់​ត្រូវ​បាន​បាញ់​សម្លាប់​នា​ចុង​ខែ​មករា បង្ក​ការ​ភ្ញាក់ផ្អើល​ពេញ​ប្រទេស ទើប​ស្ងប់ស្ងាត់​បាន​បន្តិច ស្រាប់តែ​មាន​គ្រោះ​អគ្គិភ័យ​មួយ​បាន​កើតឡើង បណ្តាល​ឲ្យ​ទីតាំង​ផ្សារ​តែ​មួយ​គត់​ក្នុង​ក្រុង​សែន​មនោ​រម្យ រលាយ​បាត់​ស្រមោល ខណៈ​តូប​លក់ដូរ និង​ផ្ទះ​ចំនួន​២២០​ខ្នង​ឆេះ​ហ្មត់ រួម​នឹង​មនុស្ស​ប្រុស​ស្រី​ចំនួន​៥​នាក់​បាន​ស្លាប់ និង​រង​របួសធ្ងន់​-​ស្រាល​។

លោក ឡុ​ង វិបុល អភិបាលក្រុង​សែន​មនោ​រម្យ បាន​ឲ្យ​ដឹង​ថា អណ្តាតភ្លើង​ដែល​បាន​វាយ​ប្រហារ​តូប និង​ផ្ទះ​ក្នុង​ទីប្រជុំជន​ផ្សារ​ក្រុង​សែន​មនោ​រម្យ បាន​រលត់​ទាំងស្រុង​ហើយ ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោក​អភិបាលខេត្ត រថយន្ត​ពន្លត់​អគ្គិភ័យ​ដែល​ប្រមូល​យក​ពី​បណ្តា​ស្រុក​-​ក្រុង​ក្នុង​ខេត្ត​ចំនួន​០៨​គ្រឿង ធ្វើការ​បាញ់​ទឹក​ពន្លត់ភ្លើង​អស់​ប្រមាណ​ជា​២០០​ជើង ចាប់តាំងពី​កើតហេតុ​ដំបូង​កាលពី​ម៉ោង​១​និង​២០​នាទី​យប់ រហូត​ដល់​ថ្ងៃត្រង់​ថ្ងៃ​ទី​១០ កុម្ភៈ ២០១៨ ទើប​អាច​ទប់ទល់​ជាមួយ​អណ្តាតភ្លើង​យ៉ាង​សន្ធោសន្ធៅ​បានជា​ស្ថាពរ តែ​ទោះជា​យ៉ាងណា ផ្ទះ និង​តូប​ក្នុង​ផ្សារ​ជាង​៩០% បាន​ឆេះ​សល់​តែ​ផេះ​តែ​ប៉ុណ្ណោះ​។

ហើយ​ក្នុង​អគ្គិភ័យ​នេះ បាន​សម្លាប់​មនុស្ស​២​នាក់ និង​របួសធ្ងន់​៣​នាក់ ចំពោះ​ទ្រព្យ​សម្បត្តិ​ដែល​បាត់បង់​ស្នងការដ្ឋាន​កំពុង​ធ្វើ​ស្ថិតិ ចំណែកឯ​គ្រួសារ​សព​អាជ្ញាធរ​ខេត្តមណ្ឌលគិរី សាខា​កាកបាទ​ក្រម​ខេត្ត ព្រមទាំង​ឧកញ៉ា អ៊ឹ​ង ស៊ី​តាត​វី​រៈ បាន​ជួយ​ឧបត្ថម្ភ​ជា​ទឹកប្រាក់​មួយ​ចំនួន ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​។

លោក​កាន់ ពេញ អធិការ​ក្រុង​សែន​មនោ​រម្យ បាន​ឲ្យ​ដឹង​ថា តូប​និង​ផ្ទះ​ប្រមាណ​២២០​ត្រូវ​ឆេះ​ទាំងស្រុង ហើយ​ជន​រង​គ្រោះ​ដែល​ស្លាប់​ចំនួន​២​នាក់ ១- ឈ្មោះ សេង ប៉ូ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជា​អាជីវករ ២-​ឈ្មោះ តូច ណា​វី​ន ភេទ​ប្រុស អាយុ​១១​ឆ្នាំ ជា​សិស្ស ស្លាប់​ក្នុង​អណ្តាតភ្លើង​។ ចំពោះ​ជន​រង​គ្រោះ​រង​របួសធ្ងន់ ១-​ឈ្មោះ ង៉ូ​វ ពិសី ភេទ​ស្រី អាយុ​២១​ឆ្នាំ ២- ឈ្មោះ ម៉ក់ សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​២០​ឆ្នាំ និង​៣-​ឈ្មោះ ម៉ក់ សេង​វ៉ុ​ន ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ អ្នក​ទាំង​៣​កំពុង​ស្ថិត​ក្នុង​ការ​ជួយ​សង្គ្រោះ​ពី​មន្ទីរពេទ្យ​បង្អែក​ខេត្ត និង​គ្លីនិក​ឯកជន​។

ចំណែកឯ​តូប​លក់ដូរ​ក្នុង​ផ្សារ​សរុប​មាន​ចំនួន​២៧៩​តូប ឆេះ​អស់​ចំនួន​២២០​តូប មាន​ប្រជាពលរដ្ឋ​សរុប​២៧៩​គ្រួសារ​ស្មើនឹង​៩៩៥​នាក់ ហើយ​ចំពោះ​គ្រួសារ​មានទ្រព្យ​សម្បត្តិ​ដែល​ត្រូវ​ភ្លើង​ឆេះ​ចំនួន​៦១០​នាក់​។ រីឯ​មូលហេតុ​ធ្វើ​ឲ្យ​មាន​អគ្គិភ័យ​នេះ​ឡើង គឺ​បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី នេះ​បើ​យោង​ទៅ​តាម​ការ​បញ្ជាក់​របស់​លោក​អធិការ​ក្រុង​សែន​មនោ​រម្យ​។

យោង​តាម​ការ​វាយតម្លៃ​មិន​ទាន់​ផ្លូវការ​របស់​អាជ្ញាធរ​ទំហំ​នៃ​ការ​ខូចខាត​ដែល​បណ្តាល​មក​ពី​អណ្តាតភ្លើង​ក្នុង​ករណី​ខាងលើ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ជា​អាជីវករ​ប្រកប​តរបរ​លក់ដូរ​ក្នុង​ផ្សារ បាត់បង់​ទ្រព្យសម្បត្តិ​សរុប​ខ្ទង់លាន​ដុល្លា​ឯណោះ​។

គួរ​រំលឹក​ថា ផ្សារ​ក្រុង​សែន​មនោ​រម្យ​ខាងលើ​នេះ ដែល​មាន​ទីតាំង​ក្បែរ​រង្វង់​មូល​គោព្រៃ ស្ថិត​ក្នុងភូមិ​កណ្តាល សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ ត្រូវ​បាន​អគ្គី​ភ័យ​វាយ​ប្រហារ​នៅ​ម៉ោង​ប្រមាណ​ជា​២​រំលង​អា​ធ្រា​តុ ឈាន​ចូល​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៨។ អគ្គិ​ភ័យ​មួយ​នេះ បាន​លេប​ត្របាក់​តូប និង​ផ្ទះ​ជា​ច្រើន​ក្នុង​ផ្សារ​ស្ទើរតែ​ទាំងស្រុង ខណៈ​រថយន្ត​ពន្លត់​អគ្គិភ័យ​មិន​អាច​ចូល​គៀក​ធ្វើការ​ពន្លត់​ទាន់​ពេលវេលា​ទេ ព្រោះតែ​ផ្លូវ​ចូល​តូច​ចង្អៀត បាន​ត្រឹមតែ​បាញ់​កាត់មុខ​ភ្លើង​កុំ​ឲ្យ​រៀលដាល​បន្ត​តែ​ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ