ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាប់​ចាប់រំលោ.ភ​មាន​ផ្ទៃពោះ​៤​ខែលើក​នេះ​រំលោ.ភ​រួច​អារ​.​ក​សម្លា.ប់​បំបិទមាត់​ចោល​ទៀត

6 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ ៖ ស្ត្រី​ខ្មែរ​អ៊ិ​ស្លា​ម​ម្នាក់​ឈ្មោះ ស្មាន ជៈ អាយុ​៤៨​ឆ្នាំ នៅ​ភូមិ​ដងកាំបិត ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ត្រូវ​បាន​ឃាតក​ចាប់រំលោភ​សេពសន្ថវៈ​រួច​ចាប់​អារ​.​ក…

ខេត្ត​ត្បូងឃ្មុំ ៖ ស្ត្រី​ខ្មែរ​អ៊ិ​ស្លា​ម​ម្នាក់​ឈ្មោះ ស្មាន ជៈ អាយុ​៤៨​ឆ្នាំ នៅ​ភូមិ​ដងកាំបិត ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ត្រូវ​បាន​ឃាតក​ចាប់រំលោភ​សេពសន្ថវៈ​រួច​ចាប់​អារ​.​ក និង​កាប់​ចំ​ក្បាល​ដោយ​ឈាម​ហូរ​ស្រោច​ពេញ​ខ្លួនប្រាណ​បណ្តាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម ។ ដែល​ហេតុ​ការ​ណ៏​នោះ​កើតឡើង​នៅ​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ទៅ​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​០៨ ខែកុម្ភៈ ឆ្នាំ​២០១៨ ។

លោក​ឧត្តម​សេនី​យ៏​ត្រី ប្រាក់ ប៊ុ​ន​ណុ​ន ស្នងការ​រង​នគរបាល​ខេត្ត​ទទួល​ផែន​ព្រហ្មទណ្ឌ​ប្រាប់​ឲ្យ​ដឹង​ថា ស្ត្រី​ដែល​ស្លាប់​នេះ​កាលពី​នៅ​រស់​មិន​សតិ​មិន​ប្រក្រតី​នោះ​ទេ ដោយ​រស់នៅ​លើ​ផ្ទះ​តូច​តែ​ម្នាក់ឯង​ហើយ​បាន​ប្រកប​របរ​ដើរ​សុំទាន​គេ​នៅ​ក្នុងភូមិ​ដងកាំបិត​ដើម្បី​ចិញ្ចឹមជីវិត ។ ស្រាប់តែ​មក​ដល់​ព្រឹក​ថ្ងៃ​ទី​០៩ កុម្ភៈ ស្រាប់តែ​ប្រជាពលរដ្ឋ​ក្នុងភូមិ​បានឃើញ​ស្ត្រី​រូប​នេះ​ដេក​ស្លាប់​នៅ​លើ​ផ្ទះ​របស់​ខ្លួន​ក៏​រាយ​ការ​ណ៏​ទៅ​កាន់​សមត្ថកិច្ច​មូលដ្ឋាន​ជា​បន្ទាន់ ។

លោក​ឧត្តម​សេនី​យ៏​ត្រី​ប្រាប់​បន្ត​ថា ក្រោយ​ពី​មាន​ហេតុ​ការណ៏​នេះ​លោក​ឧត្តម​សេនី​យ៏​ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត​បាន​បញ្ជារ​ឲ្យ​រូប​លោក​ដឹកនាំ​កម្លាំងចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ក្នុង​នោះ​មានការ​ចូលរួម​ពី​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ខេត្តនគរបាល​បច្ចេកទេស​ខេត្ត រួម​នឹង​អាជ្ញាធរ​មូលដ្ឋាន បាន​ពិនិត្យ​សព​ឃើញ​មាន​ស្នាម​អារ​.​ក​ផ្នែក​ខាងឆ្វេង និង​កាប់​ត្រូវ​១​កាំបិត​ចំ​ក្បាល​ខាងឆ្វេង និង​មានកាំបិត​១​មាន​ស្នាម​ប្រ​ឡាប់​ឈាម​ដែល​ឃាតកបាន​ប្រើ​ដើម្បី​សម្លាប់​ស្ត្រី​រួប​នេះ ។

ក្រោម​ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច​ដោយ​មានការ​យកចិត្តទុកដាក់​នោះ និង​មានការ​បំភ្លឺ​ពី​សាក្សី​ទើប​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ​ជា​ឃាតក ហើយ​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១០ កុម្ភៈ ជន​ឈ្មោះ ហាប់ យ៉ា​ន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ នៅ​ភូមិ​សង្គម​ថ្មី ឃុំ​ស្រឡប់ ត្រូវ​បាន​ចាប់ខ្លួន​បញ្ជូន​ទៅ​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ ។

សូម​បញ្ជាក់​ផង​ដែរ​ថា បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​និយាយ​ថា កន្លង​មក​ជនសង្ស័យ​នេះ​ធ្លាប់​បាន​ចាប់​ជន​រង​គ្រោះ​ខាងលើ​រំលោភ​សេពសន្ថវៈ​មាន​ផ្ទៃពោះ​០៤​ខែ ហើយ​ត្រូវ​បាន​ភាគី​ទាំង​សងខាង​បាន​ដោះស្រាយ​គ្នា​ដើម្បី​បញ្ចប់រឿង​ក្តីក្តាំ​ង​ដោយ​រំលូតកូន​ក្នុង​ផ្ទៃ​ចោល​បន្ទាប់​មក​ទៀត​ជនសង្ស័យ​ធ្លាប់​គំរាម​សម្លាប់​ស្ត្រី​នោះ​ជា​ញឹកញាប់​ថែម​ទៀត ។

លោក​ឧត្តម​សេនី​យ៏​ត្រី ប្រាក់ ប៊ុ​ន​ណុ​ន ស្នងការ​រង​នគ​បាល​ខេត្ត​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១១ កុម្ភៈ
មាន​បងប្អូន​ខ្មែរ​អ៊ិ​ស្លា​ម​ជា​ច្រើន​នាក់​បាន​ធ្វើការ​តវ៉ា​ទាមទារ​ឲ្យ​សមត្ថកិច្ច​ដោះ​លែង​ជនសង្ស័យ​ឈ្មោះ​តាំ ឡេ​ស អាយុ​៥៦​ឆ្នាំ ត្រូវជា​បងថ្លៃ​ជន​រង​គ្រោះ​ដើម្បី​ឲ្យ​មាន​សិទ្ធិ​សេរីភាព​ឡើង​វិញ ដែល​បុរស​នេះ​ជា​សាក្សី​សំខាន់​ក្នុង​រឿង​ឃាតកម្ម​ខាងលើ និង​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​បំភ្លឺ​ចប់​រួចរាល់​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ