ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះហ្មត់ជា​ង២២០​តូប និងមនុស្ស២នាក់ស្លា.ប់យ៉ាងអាណោចអាធ័ម

6 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ផ្សារ​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ស្ទើរ​ទាំងស្រុង ដោយ​អគ្គិភ័យ​មួយ​នេះ បាន​បង្ក​ជា​អណ្តាតភ្លើង​ឡើង​នៅ​ចន្លោះ​ម៉ោង​០១​រំលង​អធ្រាត្រ ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៨…

ខេត្តមណ្ឌលគិរី ៖ ផ្សារ​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ស្ទើរ​ទាំងស្រុង ដោយ​អគ្គិភ័យ​មួយ​នេះ បាន​បង្ក​ជា​អណ្តាតភ្លើង​ឡើង​នៅ​ចន្លោះ​ម៉ោង​០១​រំលង​អធ្រាត្រ ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៨ បណ្ដាល​ឲ្យ​មាន​អ្នក​ស្លាប់ និង​របួស​ចំនួន​៥​នាក់ ហើយ​មក​ដល់​ម៉ោង​០៨​ព្រឹក​នេះ អគ្គិភ័យ​នៅ​មិន​ទាន់​រលត់​ទាំងស្រុង​នោះ​ទេ ។

យ៉ាងណា​ក៏​ដោយ មូលហេតុ​នៃ​ការ​ឆាបឆេះ​ផ្សារ​ខេត្ត​ម​ណ​ម្ឌ​ល​គិរី នៅ​មិន​ទាន់​មាន​ប្រភព​អះអាង​ថា បណ្ដាល​មក​ពី​មូលហេតុ​អ្វី​ឲ្យ​ប្រាកដ​នោះ​ទេ ។ ដោយ​ប្រភព​ខ្លះ​លើក​ឡើង​ថា មក​ពី​ផ្ទុះ​ហ្គា​ស និង​ខ្លះ​ទៀត​ថា មក​ពី​ផ្ទុះ​ស្សេ​ចរន្តអគ្គិសនី ចំណែក​ប្រភព​ផ្សេង​មួយទៀត​ថា បណ្ដាល​មក​ពី​ស្ត្រី​កូនខ្ចី​ម្នាក់​អាំងភ្លើង និង​ឆាបឆេះ​ពី​កម្ទេច​ភ្លើង​នោះ ។

អភិបាលក្រុង​សែន​មនោ​រម្យ លោក ឡុ​ង វិបុល បាន​ឲ្យ​ដឹង​នៅ​ម៉ោងជាង​០៨​ព្រឹក​នេះ​ថា មក​ទល់​ពេល​នេះ អគ្គិភ័យ​ត្រូវ​បាន​គ្រប់គ្រង​៩០​ភាគរយ​ហើយ ចំណែក​មូលហេតុ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ ប៉ុន្តែ​អាច​បណ្ដាល​មក​ពី​ផ្ទុះ​សេ​ចរន្តអគ្គិសនី ។

លោក​ថា របាយការណ៍​បឋម ផ្សារ​សែន​មនោ​រម្យ​ត្រូវ​បាន​ឆាបឆេះ​ប្រហែល​៧០​ភាគរយ ស្មើនឹង​២២០​តូប ខូចខាត​ទ្រព្យសម្បត្តិ​ស្ទើរ​ទាំងស្រុង និង​មាន​អ្នក​ស្លាប់​២​នាក់ ជា​មនុស្ស​ប្រុស រង​របួស​៣​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ។

លោក សូ សុវណ្ណ ស្នងការ​រង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​បាន​ប្រើ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៤​គ្រឿង ដើម្បី​ពន្លត់​អគ្គិភ័យ​នេះ និង​បាន​បាញ់​ទឹក​ពន្លត់​ប្រហែល​២០០​គ្រឿង ទើប​អាច​គ្រប់​គ្រង់​អគ្គិភ័យ​មួយ​នេះ​បាន ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ