ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​គោរព​ច្បាប់​ចរាចរណ៍ ដើម្បី​រក្សា​អាយុជីវិត​ទាំងអស់​គ្នា

6 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ដើម្បី​ពង្រឹង​ច្បាប់​ចរាចរណ៍​នោះ នៅ​តាម​ភ្លើងស្តុប​ចំនួន​០៤​កន្លែង នៅ​ក្នុង​ក្រុង កំពង់ចាម ត្រូវ​បាន​កម្លាំង​ជំនាញ​សាធារណៈការ និង​ដឹក​ជញ្ជូន​ខេត្ត បាន​ចុះ​រៀបចំ​អ៊ុត​ស្នាមគំនូស​ស ម្រា​ប់​មនុស្ស​ដើរ​ឆ្លងកាត់​។…

ខេត្តកំពង់ចាម ៖ ដើម្បី​ពង្រឹង​ច្បាប់​ចរាចរណ៍​នោះ នៅ​តាម​ភ្លើងស្តុប​ចំនួន​០៤​កន្លែង នៅ​ក្នុង​ក្រុង
កំពង់ចាម ត្រូវ​បាន​កម្លាំង​ជំនាញ​សាធារណៈការ និង​ដឹក​ជញ្ជូន​ខេត្ត បាន​ចុះ​រៀបចំ​អ៊ុត​ស្នាមគំនូស​ស
ម្រា​ប់​មនុស្ស​ដើរ​ឆ្លងកាត់​។ ដោយ​បាន​ដំណើរការ​ចាប់តាំងពី​ថ្ងៃ​ទី​០៦ កុម្ភៈ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​០៩
កុម្ភៈ ២០១៨ បាន​សម្រេច​ជា​ច្រើន​កន្លែង ប្រយោជន៍​ឲ្យ​អ្នកដំណើរ​ទាំងឡាយ​គោរព​ច្បាប់​ចរាចរណ៍​។
លោក ផា​ន់ សុភាព ប្រធាន​ការដ្ឋាន​អ៊ុត​គំនូស​ចរាចរណ៍​ផ្លូវ ប្រាប់​ឲ្យ​ដឹង​ថា ដោយ​មានការ​ណែនាំ​ពី សំណាក់​លោក​អភិបាលខេត្ត​ក៏​ដូច​ជា​ប្រធាន​មន្ទីរ​សាធារណៈ និង​ដឹក​ជញ្ជូន​ខេត្ត បាន​ចាត់​ឲ្យ​រូប​លោក ដឹកនាំ​កម្លាំង​មន្ត្រី​ក្រោ​ឱវាទ​ជា​ច្រើន​នាក់ បាន​រៀបចំ​អ៊ុត​ស្នាមគំនូស​ឲ្យ​មនុស្ស ដើរ​ឆ្លងកាត់ នៅ​តាម​ទីតាំង ភ្លើងស្តុប​ផ្លូវបំបែក​ជា​បួន​ក្នុង​នោះ​មាន​ដូច​ជា ១-​កែង​តុលាការខេត្ត ២-​ផ្សា​រញ៉ែ ៣-​កែង​ផ្ទះ​តា​ហូ​វ ៤-​ផ្លូវបំបែក​លំហែ​បឹង​ស្នាយ ដែល​សុទ្ធតែ​ជាទី​តាំង​សំខាន់​ៗ ដែល​មាន​មនុស្ស​អ៊ូរ​អរ​ឆ្លងកាត់​។

ប្រធាន​ការដ្ឋាន​អ៊ុត​គំនូស​ចរាចរណ៍​ផ្លូវ​បន្ត​ថា សកម្មភាព​ត្រូវ​បាន​ចុះ​តាំងពី​ថ្ងៃ​ទី​០៦ កុម្ភៈ​ដែល​រហូត​មក
ដល់​ព្រឹក​ថ្ងៃ​ទី​០៩ កុម្ភៈ បាន​សម្រេច​រួចរាល់​ទាំង​៤​កន្លែង​ហើយ​។ ការ​ចុះ​អ៊ុត​នេះ​ដោយសារ​តែ​ស្នាម​គំនូ
ស​ចាស់​ដែល​ប្រើប្រាស់​ប៉ុន្មាន​ឆ្នាំ​មក​ហើយ ត្រូវ​បាន​រលុប​កន្លែង​ខ្លះ​ស្ទើរតែ​មើល​មិន​ចង់​ច្បាស់ ទើបត្រូវ
បាន​ប្រធាន​មន្ទីរ​សាធារណៈការ​ខេត្ត ឲ្យ​ចុះ​អ៊ុត​សារ​ជា​ថ្មី​ឡើង​វិញ ដើម្បី​សម្រួលការ​ធ្វើ​ដំណើរ​របស់​អ្ន
ក​ថ្មើរជើង​។ ក្នុង​ករណី​ភ្លើងស្តុប​ពណ៌​ក្រហម ជា​សញ្ញា​ប្រាប់​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ទាំងអស់​ត្រូវ​ឈប់​ប្រ​សិ
ន​បើ​មាន​អ្នក​ណា​ម្នាក់​នូវ​តែ​ផ្គើន​ទៅ​មុខ បាន​ន័យ​ថា​អ្នក​នោះ​បំពាន​ច្បាប់​ចរាចរណ៍ មូលហេតុ​នេះ​ហើ
យ​ទើប​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​កើតឡើង​។ ក្រោយ​ពី​បាន​បញ្ចប់​ការងារ​ទាំង​០៤​កន្លែង​រូប​លោក​សូម
ឲ្យ​អ្នក​ធ្វើ​ដំណើរ​ទាំងឡាយ​មេត្តា​នាំ​គ្នា​គោរព​ច្បាប់ ដើម្បី​បញ្ចៀស​កុំ​ឲ្យ​មាន​ហេតុការណ៍​ណាមួយ​កើត
ឡើង​នៅ​តាម​ដងផ្លូវ​ក្នុង​ក្រុង​កំពង់ចាម​។

លោក​វរសេនីយ៍ត្រី ស៊ា​ម យូ​សេង អធិការរង​នគ​បាល​ក្រុង​កំពង់ចាម ទទួល​ផែន​សណ្តាប់ធ្នាប់​ប្រាប់​ឲ្យ​ដឹង​ថា កន្លង​មក​នៅ​តាម​ភ្លើងស្តុប​ទាំង​០៤​កន្លែង ស្នាមគំនូស​សម្រាប់​ឲ្យ​អ្នក​ថ្មើរជើង​ដើរ​ឆ្លងកាត់​ពិត
មាន​ស្នាម​រលុប​ពិតមែន ហើយ​ក៏​មាន​ស្លាក​សញ្ញា​ប្រាប់​ទិស​មួយ​ចំនួន​ក្នុង​ក្រុង​កំពង់ចាម បាន​រលុប​ទឹក
ថ្នាំ​ដែល​មិន​អាច​ឲ្យ​អ្នក​ធ្វើ​ដំណើរ​តាម​ម៉ូតូ និង​រថយន្ត​មើល​ដឹង​។ ដូច្នេះ​ការ​ចុះ​អ៊ុត​សារ​ជា​ថ្មី​ឡើង​វិញ
របស់​កម្លាំង​សាធារណៈការ​ខេត្ត រូប​លោក​ពិតជា​មាន​ក្តី​សប្បាយ​រីករាយ ជាមួយ​នោះ​ដោយ​មានការ​ស្នើ
សុំ​ពី​ពលរដ្ឋ​ក៏​សូម​ឲ្យ​ជំនាញ​សាធារណៈការ​ខេត្ត រៀបចំ​ជួសជុល​ស្លាក​សញ្ញា​មួយ​ចំនួន​ដើម្បី​ងាយ
ឲ្យ​ពលរដ្ឋ​មើលឃើញ​ច្បាស់​នាំ​គ្នា​គោរព​ច្បាប់​ចរាចរណ៍​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ