ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិក្រម​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ត្រូវ​បាន​ដាក់​តាំងនៅ​សាលាក្រុង​និង​សង្កាត់​ទាំង​៣

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ក្រោយ​កិច្ចប្រជុំ​មួយ​នៅ​សាល​ប្រជុំ​សាលាក្រុង​ប៉ោយ​ប៉ែ​ត​កាលពី​ពេល​ថ្មី​ៗ​ជំរុញ​ដល់​មន្ត្រី​ឲ្យ​យកចិត្តទុកដាក់​លើ​សេវា​សាធារណៈ​ឲ្យ​បាន​ទាន់​ពេលវេលា​ជូន​ពលរដ្ឋ​លោក​​អភិបាលក្រុង​បាន​ដាក់​ចេញ​វិធានការ​ក្តៅ​ដល់​មន្ត្រី​ក្រៅពី​ស្តីបន្ទោស និង​ដាស់តឿន​ក៏​បាន​លើក​យក​អភិក្រម​របស់​ប្រមុខ​រាជរដ្ឋាភិបាល​៥​ចំណុច​ដាក់​តាំងនៅ​បរិវេណ​សាលាក្រុង និង​សង្កាត់​​ទាំង​៣​ផង​ដែរ ។ អភិក្រម​៥​ចំណុច​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ទី​១-​ឆ្លុះកញ្ចក់​, ទី​២-​ងូតទឹក​, ទី​៣-​ដុសក្អែល​, ទី​៤-​ព្យាបាល…

ខេត្តបន្ទាយមានជ័យ ៖ ក្រោយ​កិច្ចប្រជុំ​មួយ​នៅ​សាល​ប្រជុំ​សាលាក្រុង​ប៉ោយ​ប៉ែ​ត​កាលពី​ពេល​ថ្មី​ៗ​ជំរុញ​ដល់​មន្ត្រី​ឲ្យ​យកចិត្តទុកដាក់​លើ​សេវា​សាធារណៈ​ឲ្យ​បាន​ទាន់​ពេលវេលា​ជូន​ពលរដ្ឋ​លោក​​អភិបាលក្រុង​បាន​ដាក់​ចេញ​វិធានការ​ក្តៅ​ដល់​មន្ត្រី​ក្រៅពី​ស្តីបន្ទោស និង​ដាស់តឿន​ក៏​បាន​លើក​យក​អភិក្រម​របស់​ប្រមុខ​រាជរដ្ឋាភិបាល​៥​ចំណុច​ដាក់​តាំងនៅ​បរិវេណ​សាលាក្រុង និង​សង្កាត់​​ទាំង​៣​ផង​ដែរ ។

អភិក្រម​៥​ចំណុច​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ទី​១-​ឆ្លុះកញ្ចក់​, ទី​២-​ងូតទឹក​, ទី​៣-​ដុសក្អែល​, ទី​៤-​ព្យាបាល និង​៥-​វះកាត់ ដែល​អភិក្រម​នេះ​ត្រូវ​បាន​ដាក់​តាំងនៅ​សាលាក្រុង​ប៉ោយ​ប៉ែ​ត និង​សង្កាត់​ទាំង​៣​ដូច​ជា​សង្កាត់​ប៉ោយ​ប៉ែ​ត សង្កាត់​ផ្សារ​កណ្តាល និង​សង្កាត់​និមិត្ត តាម​បទបញ្ជា​របស់​លោក សាន ស៊ា​ន​ហូ អភិបាល​នៃ​គណៈ​អភិបាលក្រុង​ប៉ោយ​ប៉ែ​ត​ក្រោយ​កិច្ចប្រជុំ​មួយ ។

ជុំវិញ​ការ​ដាក់​តាំង​អភិក្រម​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នេះ​លោក សាន ស៊ា​ន​ហូ អភិបាលក្រុង​ប៉ោយ​​ប៉ែ​ត​ប្រាប់ កោះសន្តិភាព តាម​ទូរស័ព្ទ​ថា លោក​ទើប​មក​កាន់​តំណែង​រយៈពេល​ខ្លី ប៉ុន្តែ​ពិនិត្យ​​ឃើញ​ថា​ការ​បំរើសេវា​សាធារណៈ​ដល់​ពលរដ្ឋ​តាម​សាលាសង្កាត់​នីមួយ​ៗ​នៅ​មានការ​យឺតយ៉ាវ និង​មាន​ពលរដ្ឋ​រអ៊ូរទាំ មិនតែប៉ុណ្ណោះ​សេវា​នោះ​ក៌​មាន​ប្រភព​ថា កន្លែង​ខ្លះ​ពលរដ្ឋ​ត្រូវ​ចំណាយ​​ប្រាក់​ទៀង ។

លោក​បន្ត​ថា​ដើម្បី​បំរើសេវា​សាធារណៈ​ជូន​ពលរដ្ឋ​ឲ្យ​រហ័ស​ទាន់ចិត្ត​លោក​បាន​ដាស់តឿន​មន្ត្រី​ទាំងអស់​នៅ​តាម​សង្កាត់ និង​ក្រុង​តាម​រយៈ​កិច្ចប្រជុំ​មួយ​ដោយ​លើកយក​អភិក្រម​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ពិសេស​ប្រសាសន៍​របស់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល និង​ក្រសួងមហាផ្ទៃ ហើយ​ក៌​តម្រូវ​ឲ្យ​គ្រប់​សាលាសង្កាត់​ដាក់​តាំង​អភិក្រម​នេះ​ក្នុង​នោះ​សូ​ម្បី​តែ​សាលាក្រុង​ប៉ោយ​ប៉ែ​ត​ក៏​មាន​ដាក់​តាំង​ដូច​គ្នា ។

លោក​អភិបាលក្រុង​បញ្ជាក់​ថា ការ​ដាក់​តាំង​អភិក្រម​៥​ចំណុច​នៅ​សាលាក្រុង និង​សង្កាត់​ទាំង​៣​គោលបំណង​ដើម្បី​ពញ្ញាក់​ស្មារតី​មន្ត្រី​គ្រប់​រូប​មុន​ពេល​ដើរ​ចូល​ដល់​កន្លែងធ្វើការ​មើលឃើញ​ពី​អភិក្រម​នេះ​ហើយ​នាំ​គ្នា​យកចិត្តទុកដាក់​បំរើសេវា​សាធារណៈ​ជូន​ពលរដ្ឋ​ឲ្យ​បាន​ទាន់ចិត្ត និង​មិន​ត្រូវ​យក​ប្រាក់​ពី​ពលរដ្ឋ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ