ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស​ជា​ច្រើន​ដួល​សន្លប់​ជា​បន្តបន្ទាប់ ដោយ​មិនដឹង​មូលហេតុ

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​បៃ​លិ​ន ៖ រហូត​មក​ដល់​ពេល​នេះ គេ​សង្កេត​ឃើញ​មាន​សិស្សសាលា​ចំនួន​១១​នាក់​ហើយ បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់ ខណៈ​កំពុង​អង្គុយ​រៀន​ដោយ​មិនដឹង​មូលហេតុ ហើយ​ត្រូវ​បាន​លោកគ្រូ​អ្នក​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្ត ដើម្បី​ពិនិត្យ និង​ព្យាបាល និង​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា…

ខេត្ត​បៃ​លិ​ន ៖ រហូត​មក​ដល់​ពេល​នេះ គេ​សង្កេត​ឃើញ​មាន​សិស្សសាលា​ចំនួន​១១​នាក់​ហើយ បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់ ខណៈ​កំពុង​អង្គុយ​រៀន​ដោយ​មិនដឹង​មូលហេតុ ហើយ​ត្រូវ​បាន​លោកគ្រូ​អ្នក​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្ត ដើម្បី​ពិនិត្យ និង​ព្យាបាល និង​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា ។ ហេតុការណ៍​នេះ កើតឡើង​កាលពី​ម៉ោង​០៨​ព្រឹក ថ្ងៃ​ទី​០៩ ខែកុម្ភៈ នេះ នៅ​ក្នុង​សាលា​អនុ​វិទ្យាល័យ​សន្តិភាព ស្ថិត​នៅ​ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

តាម​ប្រភព​ពី​អាណាព្យាបាល​សិស្ស​ទាំងនោះ​បាន​ឲ្យ​ដឹង​ថា ការ​ដួល​សន្លប់​របស់​ក្មេង​សិស្សសាលា​ទាំងនេះ កើតឡើង​តាំងពី​ដើមខែ​កុម្ភៈ​មក​ម្ល៉េះ គឺ ថ្ងៃ​ទី​០៦ មាន​សិស្ស​ដួល​សន្លប់​ចំនួន​៦​នាក់ ថ្ងៃ​ទី​០៧ ដួល​សន្លប់​៥​នាក់ ហើយ​លោកនាយក​សាលា​ក៏​បាន​ឈប់​សម្រាក​រហូត់​ដល់​ថ្ងៃ​ទី​០៩ ខែកុម្ភៈ នេះ ទើប​ឲ្យ​សិស្ស​ចូល​រៀន​វិញ​មក​សន្លប់​ទៀត​តែ​ម្តង ។

ពាក់ព័ន្ធ​បញ្ហា​នេះ លោក តង់ ធា​រ៉ា ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹង​ថា ការ​ដួល​សន្លប់​នេះ មិន​ទាន់​ដឹង​មូលហេតុ​ពិតប្រាកដ​នៅឡើយ​ទេ រង់ចាំ​ខាង​មន្ត្រី​មន្ទីរ​សុខាភិបាល​ខេត្ត និង​មន្ត្រី​ជំនាញ​កាំកុងត្រូល​ចុះ​ទៅ​ពិនិត្យ​នៅ​ថ្ងៃស្អែក​សិន ។

លោក​ប្រធាន​មន្ទីរ​បញ្ជាក់​ទៀត​ថា បើ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​មានការ​ដួល​សន្លប់​ដែរ ដោយ​មេឃុំ​មាន​ជំនឿ​ទៅ​លើ​សាសនា​គាត់​ក៏​បាន​ធ្វើ​ពិធី​សាសនា​រួច​ហើយ​ដែរ តែ​តាម​ការ​សន្និដ្ឋាន​ដំបូង​មក​ពី​អាកាសធាតុ និង​បរិយាកាស​នៅ​ក្នុង​សាលា ហើយ​ម្យ៉ាងវិញទៀត​ដោយ​ឃើញ​ក្មេង​ម្នាក់​មាន​អាការ​មិនល្អ​ម្នាក់​ទៀត ក៏​ដួល​សន្លប់​តាម​តាម​គ្នា​តែ​ម្ដង ។ បញ្ជាក់ ៖ សិស្សសាលា​ទាំងអស់​មាន​ចំនួន​៤៧០​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ