ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចប់​ហើយ បើ​មាន​តែ​បែប​នេះ

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ មនុស្ស​ម្នាក់​បាន​ស្លាប់ និង​ម្នាក់​ទៀត​រង​របួសធ្ងន់​ដោយសារ​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ម៉ូតូ​បុក​ម៉ូតូ​លើ​ដងផ្លូវ​បេតុង​មួយ​កាលពី​វេលា​ម៉ោងជាង​១២​រំលង​អធ្រាត្រ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់ និង​ក្រុង​ប៉ោយ​ប៉ែ​ត ។…

ខេត្តបន្ទាយមានជ័យ ៖ មនុស្ស​ម្នាក់​បាន​ស្លាប់ និង​ម្នាក់​ទៀត​រង​របួសធ្ងន់​ដោយសារ​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ម៉ូតូ​បុក​ម៉ូតូ​លើ​ដងផ្លូវ​បេតុង​មួយ​កាលពី​វេលា​ម៉ោងជាង​១២​រំលង​អធ្រាត្រ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់ និង​ក្រុង​ប៉ោយ​ប៉ែ​ត ។

ជន​រង​គ្រោះ​ទាំង​២​នាក់​រួម​មាន​ទី​១- ឈ្មោះ ញ៉ា ភេទ​ប្រុស​(​របួស​) និង​ម្នាក់​ទៀត ឈ្មោះ សឿ​ន សុផល ភេទ​ប្រុស​(​ស្លាប់​) ។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​សមត្ថកិច្ច​ប្រាប់​តាម​ប្រព័ន្ធ​វ៉ស​អាប់​ថា មិន​ទាន់​ដឹង​ពី​មូលហេតុ និង​ទីលំនៅ​របស់​ជន​រង​គ្រោះ​នៅឡើយ​ទេ គឺ​ដឹង​ត្រឹមតែ​ជន​រង​គ្រោះ​ដែល​ស្លាប់​ជា​ភាគី​ម៉ូតូ​ស៊េរី​ឆ្នាំ​២០១៧ ហើយ​អ្នក​របួសធ្ងន់​ជា​ភាគី​ម៉ូតូ សេ​១២៥​ស៊េរី​ឆ្នាំ​២០១៧ ។

សមត្ថកិច្ច​ប្រាប់​ថា ឈ្មោះ ញ៉ា ដែល​រង​របួសធ្ងន់​ត្រូវ​បាន​សាច់ញាតិ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ​ទាំង​យប់ ។ ចំណែក​ម៉ូតូ​សមត្ថកិច្ច​នាំ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ