របរកសិកម្មដាំបន្លែផ្លាស់ប្ដូរជីវភាពគ្រួសារ (មានវីដេអូ)
- ប៉ៃលិន
ខេត្តប៉ៃលិន ៖ គ្មានមុខរបរ និងការងារប្រចាំថ្ងៃ ពិតជាលំបាកក្នុងការរស់នៅចិញ្ចឹមជីវិត និងក្រុមគ្រួសារខ្លាំងណាស់ ដូចជាកសិករម្នាក់ឈ្មោះ បាន យិន ភេទស្រី…
ខេត្តប៉ៃលិន ៖ គ្មានមុខរបរ និងការងារប្រចាំថ្ងៃ ពិតជាលំបាកក្នុងការរស់នៅចិញ្ចឹមជីវិត និងក្រុមគ្រួសារខ្លាំងណាស់ ដូចជាកសិករម្នាក់ឈ្មោះ បាន យិន ភេទស្រី…
ខេត្តប៉ៃលិន ៖ គ្មានមុខរបរ និងការងារប្រចាំថ្ងៃ ពិតជាលំបាកក្នុងការរស់នៅចិញ្ចឹមជីវិត និងក្រុមគ្រួសារខ្លាំងណាស់ ដូចជាកសិករម្នាក់ឈ្មោះ បាន យិន ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន កាលពីមុនជីវិតរស់នៅជាមួយស្វាមីជាកម្មករ ចិញ្ចឹមកូនរហូតដល់៤នាក់ ក្នុងនោះស្រី២នាក់ ប្រុស២នាក់ រស់នៅរកព្រឹកខ្វះល្ងាច រហូតដល់ក្រោយមកបង្កើតគំនិតច្នៃប្រឌិត បានដាំបន្លែលក់ផ្គង់ផ្គង់ជីវភាពគ្រួសារធូរធារផងដែរ ។
បើតាមសម្តីស្ត្រីឈ្មោះ បាន យិន បានឱ្យដឹងថា រហូតមកដល់រយៈពេល១ឆ្នាំកន្លងទៅនេះ ជីវភាពគ្រួសាររបស់គាត់មានការរស់នៅស្រួលជាងមុន ដោយកាលពីដើមធ្វើកម្មកររកព្រឹកហូបល្ងាច ហើយខ្វះមុខខ្វះក្រោយ រហូតដល់ក្រុមគ្រួសារធ្លាក់ខ្លួនឈឺខ្ចីលុយគេយកព្យាបាល ហើយគ្មានអ្វីសងបំណុលគេ ទើបដាច់ចិត្តសុំដីអ្នកជិតខាងដាំបន្លែ ដូចជាត្រសក់ទ្រើង សាឡាត់ ស្ពៃខៀវ ស្ពៃក្រញាញ់ និងត្រកួនជាដើម ។
ប្រភពបន្តទៀតថា ក្រោយពីកាប់ដីដាក់ដាំបានតែរយៈពេល២០ថ្ងៃទៅកន្លះខែ គាត់អាចប្រមូលផលពីបន្លែទាំងនោះបាន ដោយមានម៉ូយចូលទៅទិញដល់ក្នុងចម្ការជារៀងរាល់ថ្ងៃ មិនបាច់បេះលើកយកទៅលក់ដូរនៅផ្សារនោះទេ ហើយគាត់ក៏ដាំបណ្តាក់គ្នាដោយប្រមូលផលស្ទើរតែប្រចាំតែម្តង ។ ការប្រមូលផលនេះ បើប៉ះចំរដូវដែលមិនសូវមានបន្លែនៅទីផ្សារគាត់លក់បានថ្លៃ ជាក់ស្តែងរហូតមកដល់ពេលនេះ សណ្តែកកួរ១គីឡូក្រាម លក់បានថ្លៃ៣,៥០០ទៅ៤,០០០រៀល ហើយត្រសក់ទ្រើង (ត្រសក់ផ្អរ) ១គីឡូក្រាម លក់បាន១,៥០០ទៅ២,០០០រៀល ដោយក្នុង១ថ្ងៃៗ គាត់អាចបេះបានចំនួន១០០ទៅ១៥០គីឡូក្រាម ។
គាត់បញ្ជាក់ទៀតថា សព្វថ្ងៃគាត់អាចបានប្រាក់ជាប្រចាំក្នុង១ថ្ងៃៗយ៉ាងតិចក៏១៥ម៉ឺនទៅ២០ម៉ឺនរៀលដែរ ដោយខុសពីមុន ធ្វើកម្មករសំណង់ទទួលបានតែ១ថ្ងៃ២ទៅ៣ម៉ឺនរៀលប៉ុណ្ណោះ ហើយធ្វើការងារមិនហ៊ានឈប់សម្រាកនោះលើយ ។ ប៉ុន្តែបែរមកដាំបន្លែលក់វិញ ចង់ធ្វើពេលណា ឈប់សម្រាកពេលណា ក៏មិនមាននរណាស្តីឱ្យនោះដែរ ។ លើសពីនេះ គាត់ចេះដាំបន្លែនេះដោយ រៀនដាំខ្លួនឯង ហើយបានខាងអង្គការ និងខាងអាជ្ញាធរភូមិ សង្កាត់ ហៅទៅរៀនបន្ថែមទៀត ទើបមានបច្ចេកទេសក្នុងការដាំបន្លែនេះ ។ មើលទៅគាត់មិនឈប់មុខរបរដាំបន្លែលក់ឡើយ ព្រោះជាអាហារដែលប្រជាពលរដ្ឋត្រូវការប្រចាំថ្ងៃ គ្រាន់តែពេលមានច្រើនចុះថោក ហើយនៅរដូវមិនសូវសម្បូរឡើងថ្លៃ ធ្វើឱ្យគាត់អាចបេះលក់សងជំពាក់បំណុលអង្គការ និងសល់ប្រាក់មួយចំនួនសម្រាប់ទិញម្ហូបអាហារផ្គត់ផ្គង់ជីវភាព ។ គាត់ក៏អាចសល់លុយកាក់សម្រាប់ជំរុញឱ្យកូនៗចំនួន២នាក់ទៅរៀនរាល់ថ្ងៃ មិនខ្វះខាតដូចកាលពីមុននោះទេ ៕
ចែករំលែកព័តមាននេះ