ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​២០១៨​នេះសម្តេច​តេ​ជោ​ជូន​កាដូរ​ស្ពានបេតុង​កាត់​ទន្លេមេគង្គ​ស្ទឹង​ត្រង់​-​ក្រូចឆ្មារ

6 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ សមិទ្ធិ​ផល​ធំ​ៗ​ដែល​លេចធ្លោ​គួរ​ឲ្យ​កត់សំគាល់​នោះ​គឺ​មាន​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គដល់​ទៅ​ចំនួន​០៣ ទី​១-​ស្ពាន​គី​ហ្ស៊ុ​ណា​, ទី​២-​ស្ពាន​កោះ​ប៉ែន (​សាងសង់​ជិត​រួចរាល់ ) និង​ស្ពាន​មិត្តភាពកម្ពុជា​-​ចិន គ្រោង​នឹង​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃ​ទី​០៩ ខែកុម្ភៈ…

ខេត្តកំពង់ចាម ៖ សមិទ្ធិ​ផល​ធំ​ៗ​ដែល​លេចធ្លោ​គួរ​ឲ្យ​កត់សំគាល់​នោះ​គឺ​មាន​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គដល់​ទៅ​ចំនួន​០៣ ទី​១-​ស្ពាន​គី​ហ្ស៊ុ​ណា​, ទី​២-​ស្ពាន​កោះ​ប៉ែន (​សាងសង់​ជិត​រួចរាល់ ) និង​ស្ពាន​មិត្តភាពកម្ពុជា​-​ចិន គ្រោង​នឹង​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃ​ទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៨ ខាង​មុខ​នេះ​ដើម្បី​ជួយ​សំរួល​ដល់​ការ​ធ្វើ​ដំណើរ​ពលរដ្ឋ​គ្រប់​ទិស​ទី ឲ្យ​កាន់តែ​មាន​ភាព​ងាយស្រួល​និង​ឆាប់រហ័ស​ព្រមទាំង​កសិផល​ផ្សេង​ៗ ។

លោក សុទ្ធ ពិន អាយុ​៤៨​ឆ្នាំ នៅ​ភូមិ​ក្តុល​កណ្តាល ឃុំ​ទ្រា ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​០៦ ខែកុម្ភៈ ឆ្នាំ​២០១៨ ថា​កាលពីមុន​នៅ​ពេល​ដែល​គាត់​ត្រូវធ្វើ​ដំណើរ​ចេញ​មក​ស្រុក​ស្ទឹង​ត្រង់​ត្រូវ​ឆ្លង​កា​ណូត​ឈ្មួ​ល​ដោយ​ម៉ូតូ​១​គ្រឿង និង​មនុស្ស​ម្នាក់​គេ​ទារ​៣០០០​រៀល ប្រសិនបើ​ចេញ​ទៅ​ការ​ឬ​បុណ្យ​ទាន​ខកខាន​ដល់​យប់​ពិតជា​មិន​មាន​កាណូត​ឆ្លង​មក​ផ្ទះ​នោះ​ទេ និង​ត្រូវ​សុំ​ផ្ទះ​បងប្អូន​សំរាក​លុះដល់​ព្រឹកទើប​មាន​កាណូត​ឆ្លង​ថែម​ទាំង​យក​ថ្លៃ​ទៀត ។

មន្ត្រី​សាលាខេត្ត​កំពង់ចាម​បាន​ប្រាប់​ឲ្យ​ដឹង​ថា ស្ពានបេតុង​មិត្តភាព​កម្ពុជា​-​ចិន​នេះ​មាន​ប្រវែង​១១៣១ម៉ែត្រ​ដែល​នឹង​ត្រូវ​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃ​ទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៨ ខាង​មុន ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ