ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ប្រើ​វិធានការ​ក្តៅ អ្នក​មិន​ពាក់មួក​សុវត្ថិភាព និង​បំពាក់​កញ្ចក់

6 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ក្រោម​ការ​យកចិត្តទុកដាក់​របស់​លោក គួ​ច ចំរើន ដែល​ជា​អភិបាលខេត្ត ក៏​ដូច​ជា អគ្គស្នងការ​នគរបាល​ជាតិ ឲ្យ​សមត្ថកិច្ច​ត្រូវ​តែ​បង្កើន​ការ​យកចិត្តទុកដាក់ ពង្រឹង​ច្បាប់​ចរាចរណ៍…

ខេត្តកំពង់ចាម ៖ ក្រោម​ការ​យកចិត្តទុកដាក់​របស់​លោក គួ​ច ចំរើន ដែល​ជា​អភិបាលខេត្ត ក៏​ដូច​ជា អគ្គស្នងការ​នគរបាល​ជាតិ ឲ្យ​សមត្ថកិច្ច​ត្រូវ​តែ​បង្កើន​ការ​យកចិត្តទុកដាក់ ពង្រឹង​ច្បាប់​ចរាចរណ៍ ផ្លូវគោក​បន្ថែម​ទៀត​ធ្វើ​ឲ្យ​យ៉ាងណា​កាត់​បន្ថយ​អត្រា​អ្នក​ស្លាប់ និង​របួស​ឲ្យ​នូវ​កម្រិត​ទាប​។ ជាក់ស្តែង​ក្នុង​រយៈពេល​២​ថ្ងៃ​ជាប់​គ្នា គឺ​ថ្ងៃ​ទី​០៦-០៧ កុម្ភៈ ២០១៨ មាន​ម៉ូតូ​ជា​ច្រើន​គ្រឿង​ត្រូវ​បាន​នាំ មក​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដោយសារ​តែ​ម្ចាស់​មិន​មាន​មួក​សុវត្ថិភាព និង​កញ្ចក់​ចំហៀង សងខាង​នោះ​។ លោក​ឧត្តមសេនីយ៍ត្រី សោម រស់ ស្នងការ​នគរបាល​ខេត្ត ទទួល​ផែន​សណ្តាប់ធ្នាប់​ប្រាប់ ឲ្យ​ដឹង​ថា ការ​ចុះ​ផាកពិន័យ​របស់​កងកម្លាំង​នគរបាល​នៅ​តាម​បណ្តា​ស្រុក​ក្រុង​ទាំង​១០ ត្រូវ​បាន​ចល័ត ទៅ​តាម​គោលដៅ​សំខាន់​ៗ​នានា​ទាំង​ផ្លូវជាតិ​នៅ​ផ្លូវលំ ដើម្បី​ពង្រឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដោយ​មាន ពិន័យ​ជា​លុយ​ទៅ​តាម​ប្រភេទ​ដែល​មិន​បាន​ដាក់​កញ្ចក់ ឬ​ពាក់មួក​សុវត្ថិភាព​នោះ​។

លោក​ឧត្តមសេនីយ៍ ត្រី សោម រស់ ស្នងការ​រង​នគរបាល​ខេត្ត​ប្រាប់​បន្ត​ថា ការងារ​ទាំងនេះ​ហាក់ដូច​មិន​ទទួល​បាន​ជោគជ័យ នោះ​ទេ តែ​ក្នុង​រយៈពេល​ចុង​ក្រោយ​ដោយ​មានការ​ណែនាំ​ពី​សំណាក់​លោក​អភិបាលខេត្ត​ក៏​ដូច​ជា​អគ្គ ស្នងការ​នគរបាល​ជាតិ ដោយ​មិន​ផាកពិន័យ​យក​លុយ​នៅ​កន្លែង​ត្រួតពិនិត្យ​តាម​គោលដៅ​នីមួយ​ៗ ទៀត​ទេ ក្នុង​ករណី​អ្នក​ជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព ឬ​គ្មាន​កញ្ចក់ ត្រូវ​តែ​លើក​ម៉ូតូ​នោះ​មក​រក្សា​ទុក​នៅ ស្នងការដ្ឋាន​នគរបាល​ខេត្ត​។ ដោយ​តម្រូវ​ឲ្យ​ម្ចាស់​ម៉ូតូ​ត្រូវ​ទៅ​ទិញ​មួក និង​កញ្ចក់​មក​បំពាក់​និង​ទទួល​ការ ពន្យល់​បន្ថែម​ពី​សមត្ថកិច្ច​នូវ​ច្បាប់​ចរាចរណ៍​ផ្លូវគោក រួច​ទើប​អនុញ្ញាត​ឲ្យ​យក​ម៉ូតូ​ត្រលប់​ទៅ​ផ្ទះ​វិញ​។ យុទ្ធនាការ​ក្តៅ​នេះ​មិនមែន​ធ្វើ​ឡើង​តែ​ក្នុង​រយៈពេល​២​ថ្ងៃ​ប៉ុណ្ណោះ​ទេ និង​ត្រូវ​ចុះ​តាម​កន្លែង​ផ្សេង​ៗ​ទៀត ដែល​ធ្វើ​ឡើង​ដូច​ភ្លៀងរលឹម​ដរាបណា​ទាល់តែ​ប្រជាពលរដ្ឋ​នាំ​គ្នា​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឲ្យ​បាន​គ្រប់​ៗ​តែ​ម្តង​។

កន្លង​ទៅ​ថ្មី​ៗ​សូ​ម្បី​តែ​អាជីវករ​លក់​ទិញ​ម៉ូតូ​ក្នុង​ក្រុង​កំពង់ចាម​ទាំងអស់ បាន​ហៅ​មក​ប្រជុំ​ស្តាប់ ការ​ណែនាំ ប្រសិនបើ​លក់​ម៉ូតូ​ឲ្យ​ពលរដ្ឋ​ត្រូវ​តែ​មាន​មួក​សុវត្ថិភាព​ឲ្យ​ទៅ​គេ​១​ឬ​២​រួម​នឹង​សៀវភៅ ច្បាប់​ចរាចរណ៍​ផង​ដែរ​។ លោក​ឧត្តមសេនីយ៍ត្រី សោម រស់ ស្នងការ​រង​នគរបាល​ខេត្ត​ទទួល​ផែន​សណ្តាប់ ធ្នាប់​បញ្ជាក់​ថា ដោយ​មានការ​ណែនាំ​ពី​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្រាប់​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នោះ អ្នក​ដែល​ត្រូវ​អនុវត្ត និង​ធ្វើ​ជា​គំរូ​មុនគេ​គឺ​កម្លាំង​សមត្ថកិច្ច​នេះ​តែ​ម្តង​។ ត្រូវ​តែ​នាំ​គ្នា​គោរព​ច្បាប់​ដោយ​មាន​ពាក់មួក​សុវត្ថិភាព និង​បំពាក់​កញ្ចក់ ដើម្បី​បង្ហាញ​ឲ្យ​ប្រ​ទាប់​មហាជន អនុវត្ត​តាម​បើ​យើង​គ្រប់​គ្នា​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នោះ នឹង​ធ្វើ​ឲ្យ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​តាម​ដងផ្លូវ​នានា​នឹង​ត្រូវ​កាត់​បន្ថយ ពោល​គឺ​ធ្វើ​យ៉ាងណា ឲ្យ​មានការ​ថមថយ​កាន់តែ​តិច​ទៅ​ៗ​ទើប​ជា​ការ​ប្រសើរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ