ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​បារម្ភ​ពី​សុវត្ថិភាព​ចំណីអាហារ

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ឱ្យ​តែ​មានកម្ម​វិធី​ដាក់​តាំង​មុខទំនិញ​លក់ដូរ​ពេល​រាត្រី​ម្តង​ៗ គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុងប៉ៃលិន ទាំង​ក្មេង​ចាស់​ប្រុស​ស្រី​សប្បាយ​រីករាយ​ក្នុង​ការ​នាំ​គ្នា​ទៅ​ទិញ​សម្លៀក​បំពាក់ ម្ហូបអាហារ និង​នំចំណី​យក​មក​ទទួលទាន​ជួបជុំ​ក្រុម​គ្រួសារ ។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្ភ​នោះ​កាលពី​យប់​ថ្ងៃ​ទី​០៥ ខែកុម្ភ​:…

ខេត្ត​ប៉ៃលិន ៖ ឱ្យ​តែ​មានកម្ម​វិធី​ដាក់​តាំង​មុខទំនិញ​លក់ដូរ​ពេល​រាត្រី​ម្តង​ៗ គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុងប៉ៃលិន ទាំង​ក្មេង​ចាស់​ប្រុស​ស្រី​សប្បាយ​រីករាយ​ក្នុង​ការ​នាំ​គ្នា​ទៅ​ទិញ​សម្លៀក​បំពាក់ ម្ហូបអាហារ និង​នំចំណី​យក​មក​ទទួលទាន​ជួបជុំ​ក្រុម​គ្រួសារ ។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្ភ​នោះ​កាលពី​យប់​ថ្ងៃ​ទី​០៥ ខែកុម្ភ​: ឆ្នាំ​២០១៨ កន្លង​ទៅ​ស្ថិត​ក្នុងភូមិ​ក្បាល​ព្រ​លាន សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន មាន​ប្រជាពលរដ្ឋ​ខ្លះ​បាន​នាំ​គ្នា​ទិញ​នំចំណី​ត្រង់​កន្លែង​ដាក់​តាំង​លក់​នោះ​ស្រាប់តែ​ប្រទះ​ឃើញ​មួយ​ចំនួន​ហួស​កាលបរិច្ឆេទ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មានការ​ដាក់​តាំង​មុខទំនិញ​លក់​ពេល​រាត្រី​ខ្នាត​ធំ​មួយ ដែល​ធ្វើ​ឡើង​រយៈពេល​១​ស​ប្តា​ហ៍ ចាប់ពី​តាំងពី​យប់​ថ្ងៃ​ទី​០៣ រហូត​ដល់​ថ្ងៃ​ទី​០៩ ខែកុម្ភៈ ទើប​រើ​តូប​ទៅ​វិញ ហើយ​ការ​លក់ដូរ​នេះ​មាន​គេ​ដាក់​ផលិតផល​របស់​ខ្មែរ និង​មាន​ជនជាតិ​ថៃ​លក់ដូរ​ផង​ដែរ ។ ប្រភព​បន្ត​ទៀត​ថា ជា​រៀង​រាល់​យប់​តាំងពី​ថ្ងៃ​ចាប់ផ្តើម​រហូត​មក​ដល់​ពេល​នេះ មានការ​លក់ដូរ​ទំនិញ​ចម្រុះ ស្ទើរ​គ្រប់​ប្រភេទ​ទាំងអស់ ។

ចំណែក​ប្រជាពលរដ្ឋ​បានឱ្យ​ដឹង​ថា ការ​ដាក់​លក់​ផលិតផល​បែប​នេះ គួរតែ​ខាង​ជំនាញ​ធ្វើការ​ចុះ ត្រួតពិនិត្យ​មើល​ឱ្យ​បាន​ត្រឹមត្រូវ​សិន ទើប​អនុញ្ញាត​ឱ្យ​អាជីវករ​យក​ទំនិញ​របស់​ខ្លួន ព្រោះ​មានមុខ​ទំនិញ​ហួស​កាលបរិច្ឆេទ​មួយ​ចំនួន​អាច​បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ ឬ​បើ​ហួស​កាលកំណត់​យូរ​អាច​ធ្វើ​ឱ្យ​ក្លាយទៅជា​ពុល​ក្អួតចង្អោរ និង​បង្ក​បញ្ហា​ផ្សេង​ៗ​ថែម​ទៀត ។ ពួក​គាត់​ក៏​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ចូល​ទិញ​ទំនិញ​គ្រប់​ទីកន្លែង ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ចំពោះ​ម្ហូបអាហារ ជា​ពិសេស​មុខទំនិញ ដែល​មាន​លេខ​ស្លាក​កាលបរិច្ឆេទ ត្រូវ​មើល​ឱ្យ​បាន​ត្រឹមត្រូវ ស៊ឹ​ម​នាំ​គ្នា​ទិញ​យក​ទៅ​ទទួលទាន ។

លោក សុខ សា​ធី​ម ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ធ្លាប់​ឱ្យ​ភ្នាក់ងារ​សារព័ត៌មាន​ដឹង​ដែរ​ថា ខេត្ត​ប៉ៃលិន​ក្នុង​១​ឆ្នាំ​ៗ អាច​បើក​លក់ទំនិញ​ពេល​រាត្រី ឬ​ការ​តាំងពិព័រណ៍​២​ទៅ​៣​ដង ដោយ​មាន​ទំនិញ​មក​ពី​ប្រទេស​ថៃ និង​ខ្មែរ​យើង​រួម​គ្នា​ផង​ដែរ ។ លោក​បន្ត​ថា មុន​នឹង​ដាក់​ឱ្យ​លក់ដូរ ខាង​មន្ត្រី​ជំនាញ​តែងតែ​ធ្វើការ​ត្រួតពិនិត្យ​មើល​ជា​មុន បើសិនជា​មាន​ទំនិញ​ហួស​កាលបរិច្ឆេទ មិន​អនុញ្ញាត​ឱ្យ​លក់ដូរ​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ