ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផលិត​កាំជ្រួច ភ្លាត់ស្នៀត​ផ្ទុះ​ស្លា.ប់​ភ្លាម

6 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ចាម ៖ អ្នក​ផលិត​កាំជ្រួច​ម្នាក់​ឈ្មោះ អេ​ង សុខ​កាន ភេទ​ប្រុស អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​ត្រ ពាំង​ធំ ឃុំ​ស្រងែ…

ខេត្តកំពង់ចាម ៖ អ្នក​ផលិត​កាំជ្រួច​ម្នាក់​ឈ្មោះ អេ​ង សុខ​កាន ភេទ​ប្រុស អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​ត្រ
ពាំង​ធំ ឃុំ​ស្រងែ ស្រុក​ព្រៃឈរ បាន​ភ្លាត់ស្នៀត​បណ្តាល​ផ្ទុះ​រំ​សាវ បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ និង​ស្ត្រី​ជា
ប្អូនថ្លៃ​ម្នាក់​បាន​រង​របួស​ផង​ដែរ ។ ហេតុ​ការ​ណ៏​នោះ​កើតឡើង​នៅ​វេលា​ម៉ោង​៥​និង​១៥​នាទី​ល្ងាច​ថ្ងៃ​ទី
០៦ ខែ​កុ​ម្ភះ ឆ្នាំ​២០១៨ ហើយ​កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដើម្បី​ពិនិត្យ ដល់​កន្លែង​កើតហេតុ​ផង​ដែរ ។

លោក​វរសេនីយ៍ឯក កែវ ស៊ា​ង​ហ៊​ន់ អធិការ​នគរបាល​ស្រុក​ព្រៃឈរ​ប្រាប់​ឲ្យ​ដឹង​ថា បុរស​ដែល​ស្លាប់
នោះ​មុន​ពេល​កើតហេតុ​បាន​អង្គុយ​ផលិត​កាំជ្រួច​នៅផ្ទះ​របស់​ខ្លួន ដោយ​បាន​កែ​ច្នៃ​ប្រឆេះ សម្រាប់
អុជ​កាំជ្រួច មក​ដាក់​ក្នុង​ធុង ដោយ​ក្រឡុក និង​បាន​បិទ​គ្រប ជា​ហេតុ​បណ្តាល​ឲ្យ​ផ្ទុះ​ត្រូវ​ផ្ទៃមុខ និង​ខ្លួន
ប្រាណ​ស្លាប់​ភ្លាម​ៗ ។ ចំណែក​ប្អូនថ្លៃ​ស្រី​ម្នាក់ អាយុ​២៩​ឆ្នាំ នៅ​ក្បែរ​នោះ​ដែរ​រង​របួសស្រាល
ព្រមទាំង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង ។

លោក​វរសេនីយ៍ឯក កែវ ស៊ា​ង​ហ៊​ន់ អធិការ​នគរបាល​ស្រុក​ព្រៃឈរ​ប្រាប់​បន្ត​ថា បុរស​ដែល​ស្លាប់​នេះ
ថែម​ទាំង​ស៊ី​ឈ្មួ​ល​ដុត​កាំជ្រួច​នៅ​តាម​កម្មវិធី​បុណ្យ​ផ្សេង​ៗ​ផង​ដែរ ។ ប្រសិនបើ​មាន​គេ​កម្ម​ង់​ទិញ និង​ឲ្យ
ដុត​នៅ​ពេល​រាត្រី​គាត់​នឹង​ទៅ​ដុត​កាំជ្រួច ដើម្បី​បង្ហោះ​ទៅ​លើ​អាកាស​ថែម​ទៀត ។
នៅ​ល្ងាច​ថ្ងៃ​ខាងលើ ដោយសារ​តែ​មានការ​កែ​ច្នៃ​ខុស​បច្ចេកទេស ជា​ហេតុ​បណ្តាល​ឲ្យ​ផ្ទុះ​ស្លាប់ ក្នុង
ពេល​ដែល​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ​សព​ត្រូវ​បាន​ក្រុម​គ្រួសារ​នៃ​សព សំណូមពរ​មក​សមត្ថកិច្ច
មិនបាច់​ពិនិត្យ​សព ។

ចំពោះ​មូលហេតុ​ដែល​បណ្តាល​ឲ្យ​ផ្ទុះ​កក្រើក​បែប​នេះ ព្រោះថា រាល់ដង​នៅ​ពេល​ក្រឡុក​កែ​ច្នៃ​ធ្វើ​កាំជ្រួច ពេល​ដែល​រំ​សាវ​ក្នុង​ធុង​ក្រឡុក​មិន​បាន​គ្រប​នោះ​ទេ តែ​មក​ដល់​លើក​នេះ​បែរជា យក​គម្រប​ធុង​បិទ ហើយ​ក៏​បណ្តាល​ឲ្យ​ផ្ទុះ​តែ​ម្តង ។
សាកសព​បុរស​អ្នក​ផលិត​កាំជ្រួច​នេះ ត្រូវ​បាន​សាច់ញាតិ​រៀបចំ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​ក្រោម​សំលេង​ទួញ​សោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ