ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បែង​ស្នេហា​តាម​ហ្វេ​ស​ប៊ុ​ក​…​ស្រី​ស្រាត​ឱ្យ​ថត​អស់​ជាង​4​ម៉ឺន​ដុល្លារ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ខ្មែរ​ជា​ពល​ការិនី​នៅ​ប្រទេស​កូរ៉េ​ម្នាក់​ដែល​មាន​ប្ដី​រួច​ទៅ​ហើយ ប៉ុន្តែ​មានចិត្ត​មិន​ស្មោះ លង់​ក្នុង​អារម្មណ៍​តណ្ហា​លួចលាក់​មាន​ស្នេហា​ជាមួយនឹង​បុរស​ម្នាក់​ទៀត​។ ទំនាក់ទំនង​ស្នេហា​នោះ​បាន​ធ្វើ​ឡើង​តាម​រយៈ​ឆាត​(Chat) ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ហើយពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ស្ត្រី​ដែល​លង់​ស្នេហ៍​ជាមួយ​បុរស​នោះ​យ៉ាង​ខ្លាំង ដោយ​មិន​បានដឹង​ថា ជន​នោះ​គឺជា​មុខសញ្ញា​ចោរប្លន់​និង​ធ្លាប់​ជាប់គុក​អស់​រយៈពេល​១២​ឆ្នាំ…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ខ្មែរ​ជា​ពល​ការិនី​នៅ​ប្រទេស​កូរ៉េ​ម្នាក់​ដែល​មាន​ប្ដី​រួច​ទៅ​ហើយ ប៉ុន្តែ​មានចិត្ត​មិន​ស្មោះ លង់​ក្នុង​អារម្មណ៍​តណ្ហា​លួចលាក់​មាន​ស្នេហា​ជាមួយនឹង​បុរស​ម្នាក់​ទៀត​។ ទំនាក់ទំនង​ស្នេហា​នោះ​បាន​ធ្វើ​ឡើង​តាម​រយៈ​ឆាត​(Chat) ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ហើយពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ស្ត្រី​ដែល​លង់​ស្នេហ៍​ជាមួយ​បុរស​នោះ​យ៉ាង​ខ្លាំង ដោយ​មិន​បានដឹង​ថា ជន​នោះ​គឺជា​មុខសញ្ញា​ចោរប្លន់​និង​ធ្លាប់​ជាប់គុក​អស់​រយៈពេល​១២​ឆ្នាំ ទើបតែ​ចេញពី​គុក​ឡើយ ។ ដោយសារ​តែ​ស្រឡាញ់​ខ្លាំង​ពេក​រហូត​ឈាន​ដល់​ហ៊ាន​ថតរូប​អាក្រាត​កាយ​ខ្លួនឯង ផ្ញើ​មក​ឲ្យ​ជន​ជា​សង្សារ​នៅ​ស្រុក​ខ្មែរ​មើល​ថែម​ទៀត ហើយ​ទីបំផុត ក៏​ត្រូវ​បាន​ជន​នោះ​យក​រូបភាព​ស្រាត​ទាំងអស់​គំរាម​ទារប្រាក់​បាន​ជាង​៤​ម៉ឺន​ដុល្លារ​រហូត​អស់​លុយ​ពី​ខ្លួន​រលីង​ទើប​ហ៊ាន​ប្រាប់​ប្ដី និង​ក្រុម​គ្រួសារ​ឲ្យ​ដឹង ព្រមទាំង​ធ្វើ​ដំណើរ​ចាក​ចេញពី​ប្រទេស​កូរ៉េ​មក​ស្រុក​ខ្មែរ​ដាក់​ពាក្យ​ប្ដឹង​សុំ​ឲ្យ​នគរបាល​ចាប់ខ្លួន​ជន​នោះ​តែ​ម្ដង ។ ការ​ប្រើ​រូបភាព​អាក្រាត​កាយ​គម្រាម​ទារប្រាក់​ចុង​ក្រោយ​មុន​ការ​ចាប់ខ្លួន បាន​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​៥​នាទី​ថ្ងៃ​ទី​២៨ មក​រា នៅ​ក្នុងស្រុក​ហ្វា​សង​សុី ខេត្ត​ចង់​គី​ឌូ ប្រទេស​កូរ៉េ ខាងត្បូង ។

ស្ត្រី​ខាងលើ​មាន​អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ ជា​ពល​ការី​នី​នៅ​ប្រទេស​កូរ៉េ ផ្នែក​គ្រឿងបន្លាស់​រថយន្ត​ត្រូវ​បាន​ជន​នេះ​គម្រាម​ឲ្យ​ផ្ញើ​លុយ​តាម​វី​ង​អស់​ចំនួន​៤៣.០០០​ដុល្លារ ។ ចំណែក​បុរស​ដែល​ជា​ជន​ជំរិត​ទារប្រាក់​ឈ្មោះ ផា ផា​ន់​ណា អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ដងគោម ឃុំ​កំពង់​អុស ស្រុក​ពញាឮ ខេត្តកណ្តាល ។ ជន​នេះ​គឺជា​មុខសញ្ញា​ចោរប្លន់​យ៉ាង​សកម្ម នៅ​ក្នុង​រាជធានី​ភ្នំពេញ ធ្លាប់​ជាប់គុក​ព្រៃ​ស និង​ត្រពាំង​ផ្លុ​ង​រយៈពេល​១២​ឆ្នាំ ចាប់ពី​ឆ្នាំ​២០០៣ ដល់​ឆ្នាំ​២០១៤ និង​ទើបតែ​ចេញពី​គុក ។ ដោយឡែក​ពេល​នេះ​ត្រូវ​នគរបាល​ស្រុក​អង្គស្នួល​ឃាត់ខ្លួន បាន នៅ​ចំណុច​ស្ថានីយប្រេងឥន្ធនៈ​LHR ស្ថិត​នៅ​ក្នុងភូមិ​ឃ្លាំង​ស្បែក ឃុំ​កំពង់ហ្លួង ស្រុក​ពញាឮ ខេត្តកណ្ដាល វេលា​រសៀល​ថ្ងៃ​ទី​៥ ខែកុម្ភៈ ។ នគរបាល​បាន​ដកហូត​វត្ថុ​តាង​មួយ​ចំនួន​ពី​ជន​នោះ​រួម​មាន ក្រដាស​លេខ​កូដ Wing ចំនួន​១៥​សន្លឹក មាន​ទឹកប្រាក់​សរុប​១២.៨២០​ដុល្លារ​, ម៉ូតូ​ម៉ាក​Honda SCoopy ពណ៌​ស ស្លាក​លេខ ភ្នំពេញ 1GQ-9967,​ទូរស័ព្ទ​១​គ្រឿង​, កាបូប​១​មាន​លុយ ៣០​ដុល្លារ​, អត្តសញ្ញាណប័ណ្ណ​១​សន្លឹក​, ខ្សែដៃ​ប្លា​ទី​ន​១​ខ្សែ​, ខ្សែ​ក​១​ខ្សែ​, ចិញ្ចៀន​១​វង់ និង​ខ្សែ​ចង្កេះ​ប្រាក់​១​ខ្សែ ។

នគរបាល​បាន​ឲ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​បាន​ចេញ​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​លើក​ដំបូង​នៅ​ក្នុង​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០១៣ ។ លុះដល់​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៧ បាន​សុំ​ច្បាប់ ថៅកែ​ត្រឡប់​មក​ស្រុក​កំណើត​វិញ​មួយ​រយៈ​ដើម្បី​រៀប​ការ ។ ក្រោយ​ពេល​រៀប​ការ​រួច​នាង​បាន​សម្រាក​នៅ​រួមរស់​ជាមួយ​ប្ដី​បាន​រយៈពេល​១​ខែ​និង​៥​ថ្ងៃ ទើប​វិល​ត្រឡប់​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​វិញ​គឺ​នៅ​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០១៧ ។ លុះដល់​ដើមខែ​ឧសភា ឆ្នាំ​២០១៧ នាង​បាន​ចាប់ផ្ដើម​បែកឆ្វេង ស្រមៃ​ចង់​ភ្លក្ស​រសជាតិ​ស្នេហ៍​ថ្មី ដោយសារ​មាន​ទំនាក់ទំនង​ជាមួយ​ជន​ឈ្មោះ ផា ផា​ន់​ណា តាម​រយៈ​បណ្តាញ​សង្គម Facebook និង​បាន​សាសង​គ្នា​លេង​តាម​messager (chat) តាម​អា​ខោ​ន​របស់​ជន​នោះ​ឈ្មោះ​Srey Nang ចំណែក​របស់​នាងរង​គ្រោះ​គឺ (Sok Chen) ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា រហូត​ដល់​ខែមិថុនា ឆ្នាំ​២០១៧ ទំនាក់ទំនង​ស្គាល់គ្នា​នោះ​បាន​ឈាន​ដល់​ការ​ស៊ីជម្រៅ រហូត​ឆាត​តាម​Facebook ពី​ការ​បាន​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ។ មិនតែប៉ុណ្ណោះ​បាន​ថត live វី​ដេ​អូរ​បង្ហាញ​កេរ្តិ៍​ភេទ ឲ្យ​គ្នា​មើលទៅ​វិញ ទៅ​មក​ជា​ច្រើន​ដង​ថែម​ទៀត​ផង ។ ជន​កំហូច​មិន​បោះបង់​គំនិត​ជា​ចោរ បន្ទាប់​ពី​បាន​រូបភាព​អាក្រាត​កាយ​ពី​នារី​រង​គ្រោះ​ពេញ​ក្នុង​ដៃ​ហើយ​ជន​នេះ​បាន​ចាប់ផ្ដើម យក​រូប​នោះ​គម្រាម​ទារ​លុយ​ពី​នាងរង​គ្រោះ ដោយ​គម្រាម​នាង​ថាបើ​មិន​ឲ្យ​ទេ រូបគេ​និង​យក​រូប​អាក្រាត​ទាំងនោះ​បង្ហោះ​ប្រាប់​ទៅ​ឲ្យ​ក្រុម​គ្រួសារ និង​ប្ដី​របស់​នាង​ឱ្យ​ដឹង ឲ្យ​ឈឺចាប់​ក្អួត​ឈាម និង​នាង​ក៏​ខ្មាស់​គេ​មិន​ខាន​ឡើយ ។ ខណៈនោះ​ដោយ​សារ​តែ​ខ្លាច​បែក​រឿង​ដឹង​ដល់​ប្ដី​និង​ក្រុម​គ្រួសារ ទើប​នាង​សុខចិត្ត​វេរ​លុយ​តាម​វី​ង​ឲ្យ​ជន​នេះ​ជា​បន្តបន្ទាប់ ដោយ​ចាប់ពី​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៧ ដល់​ខែធ្នូ ឆ្នាំ​២០១៧ អស់​សរុប​ចំនួន​៦.០០០​ដុល្លារ ។ បន្ទាប់​មក​ជន​នេះ​បាន​បន្ត​គម្រាម​យក​លុយ រហូត​នាង​អត់​លុយ​ក៏​បាន​ទាក់ទង​ដោយ​សម្ងាត់ មក​កាន់​បងប្អូន​ដែល​បើក wing នៅ​ខេត្តកំពង់ឆ្នាំង ឲ្យ​ជួយ​វេរ​លុយ​ឲ្យ​សរុប​១១.០០០​ដុល្លារ ។ ក្រោយមក​នាង​បាន​សង​ទៅ​បងប្អូន​ខាងលើ ទើបតែ​បាន​ចំនួន​៣.០០០​ដុល្លារ​តែ​ប៉ុណ្ណោះ ។

ប្រភព​ខាងលើ​បាន​បន្ត​ទៀត​ថា មិន​បាន​ប៉ុន្មាន​ផង ជន​នោះ​បាន​គំរាម​ទារ​លុយ​ទៀត ពេល​នោះ​នាង​បាន​ទាក់ទង​ទៅ​មិត្តភក្ដិ​នាង​ដែល​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​ដូច​គ្នា ហើយ​មាន​បងប្អូន​នៅ​ស្រុក​ខ្មែរ រកស៊ី​វេរ​លុយ​ខ្មែរ​-​កូរ៉េ មា​នទី​តាំងនៅ​ក្នុង​ខេត្តពោធិ៍សាត់​ឲ្យ​ជួយ​ទាក់ទង​គ្នា បន្ត​មក​បងប្អូន​របស់​ខ្លួន​មួយទៀត នៅ​ខេត្តព្រៃវែង​ជួយ​បើក​wing បាន​សរុប​លុយ​៨.៧៩០​ដុល្លារ​រួច​ផ្ញើ​ឲ្យ​ជន​នោះ ។ បន្ទាប់​មក​ចំនួន​៣៥០០​ដុល្លារ​ទៀត និង​លើក​ចុង​ក្រោយ​ផ្ញើ​តាម​រយៈ​ប្រព័ន្ធ​Western Vnion ពី​ប្រទេស​កូរ៉េ​មក​ខ្មែរ សរុប​លុយ ចំនួន​១.៩០០.០០០Won​ស្មើនឹង​១.៦៥០​ដុល្លារ ។ ប៉ុណ្ណឹង​ហើយ​បុរស​ចោរ​នៅ​តែ​មិន​ព្រម​បញ្ឈប់​សកម្មភាព​គំរាម​ទៀត​ឡើយ ដោយសារ​តែ​ខ្លួន​អស់​មាន​លទ្ធភាព​រក​លុយ​បន្ថែម​ឲ្យ​ជន​នោះ បាន​តទៅ​ទៀត​នោះ ក៏​សម្រេចចិត្ត​ប្រាប់​ប្ដី និង​ក្រុម​គ្រួសារ​បានដឹង ហើយ​នាង​បាន​សុំ​ច្បាប់​ថៅកែ​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ និង​ដាក់​ពាក្យបណ្ដឹង ឲ្យ​នគរបាល​ស្រុក​អង្គស្នួល ជួយ​ចាប់ខ្លួន​ជន​នោះ​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង ។

មន្ត្រី​នគរបាល​បាន​បន្ត​ថា ក្រោយ​ពេល​ទទួល​បាន​បណ្ដឹង​ពី​ជន​រង​គ្រោះ កម្លាំង​មាន​សមត្ថកិច្ច​បាន​ចុះ​ទៅ​ធ្វើការ​ចាប់ខ្លួន​ជន​នោះ​ដល់​ស្រុក​ពញាឮ​បាន​ភ្លាម​ៗ​នាំ​យក​មក​សាកសួរ ហើយ​ជន​នោះ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​គំរាម​ជន​រង​គ្រោះ​មែន ។ ចំណែក​លុយ​ដែល​នាង​ផ្ញើ​ឲ្យ​ខ្លួន​បាន​ស៊ីចាយ និង​លេងល្បែង​កាស៊ីណូ​អស់ហើយ​គ្មាន​សល់​ទេ ។ ដោយឡែក​ជន​នេះ គឺជា​មិត្តភក្ដិ​ប្ដី​របស់​ស្ត្រី​រង​គ្រោះ​ផង​ដែរ ដោយ​ស្គាល់គ្នា​ពេល​ទៅ​រៀន​ភាសា​កូរ៉េ នៅ​ក្នុងភូមិ​ស្រែ​តា​ជៃ ឃុំ​អភិវឌ្ឍន៍ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ហើយ​ក្រោយមក​ជន​នេះ​ក៏​បាន​ក្លាយជា​គ្រូ​បង្គោល​ទៀត​ផង ។

សម្រាប់​ករណី​ដូច​គ្នា​នេះ កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ក៏​ធ្លាប់​មាន​ករណី​ផ្ទុះ​រឿង​ដូច​គ្នា​នេះ​ដែរ ដែល​ជន​ជា​ទណ្ឌិត​ម្នាក់​ជាប់គុក​នៅ​ខេត្តព្រៃវែង បាន​ទាក់ទង​ស្ត្រី​ម្នាក់​ក្នុង​ផ្លូវ​ស្នេហា រហូត​ឆាត​រូប​ស្រាត​ឱ្យ​គ្នា​មើលទៅ​វិញ​ទៅ​មក​ដាស់​អារម្មណ៍​ស្នេហារ​កកោះ​ត្រើយ​គ្មាន ធ្វើ​ឱ្យ​ស្ត្រី​រូប​នោះ​ធ្លាក់ខ្លួន​ជា​ចំណាប់ខ្មាំង​ដែល​ជន​នោះ​គំរាម​ទារប្រាក់​ជា​បន្តបន្ទាប់​រហូត​ខ្សោះ​ខ្លួន​ទើប​បែក​ការណ៍ ។

រឿង​រ៉ាវ​ដូច​គ្នា​នេះ​ក៏​មិន​ខុស​គ្នា​ពី​ក្រុម​ម៉ា​ហ្វ៊ី​យ៉ា ចិន​ដែល​មក​ធ្វើ​សកម្មភាព​នៅ​ស្រុក​ខ្មែរ ក៏​បាន​ប្រើ​ល្បិច​ឱ្យ​ស្រី​ៗ​ទាក់ទង​ទៅ​ស្រុក​ចិន​រក​បុរស​ណា​ជា​អ្នកមាន​លុយ មាន​កិត្តិយស ដើម្បី​ធ្វើ​ទំនាក់ទំនង​ស្នេហា លុះ​ធ្លាក់​ក្នុង​អន្ទាក់ស្នេហ៍​ហើយ និង​ត្រូវ​បាន​ចាប់ជំរិត​ទារ​លុយ​តែ​ម្តង ។ បទល្មើស​នេះ​ពិតជា​សប្បាយ​ចាយ​លុយ​តែ​ដំបូង​ទេ លើក​ចុង​ក្រោយ គឺ​គុក​ហើយ ខណៈ​ដែល​ចំណាប់ខ្មាំង​អស់​លុយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ