ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​មានការ​តវ៉ា​ច្រើន​មែនក្នុងឆ្នាំ២០១៧កន្លងទៅ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​អះអាង​ថា រាល់​ការ​តវ៉ា ឬ​ការ​ទាមទា​នានា​នៅ​ភ្នំពេញ​ក្នុង​រយៈពេល​មួយ​ឆ្នាំ​២០១៧ កន្លង​មកនេះ មិន​ធ្វើ​ឲ្យ​ប៉ះ​ដល់​ការងារ​កសាង និង​អភិ​វ​ឌ្ឃ​ន៍​ហេដ្ឋារចនាសម្ព័ន្ធ និង​អសន្តិសុខ បង្ក​ការ​ភ័យ​ខ្លាច​របស់​ប្រជាពលរដ្ឋ​នោះ​ទេ…

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​អះអាង​ថា រាល់​ការ​តវ៉ា ឬ​ការ​ទាមទា​នានា​នៅ​ភ្នំពេញ​ក្នុង​រយៈពេល​មួយ​ឆ្នាំ​២០១៧ កន្លង​មកនេះ មិន​ធ្វើ​ឲ្យ​ប៉ះ​ដល់​ការងារ​កសាង និង​អភិ​វ​ឌ្ឃ​ន៍​ហេដ្ឋារចនាសម្ព័ន្ធ និង​អសន្តិសុខ បង្ក​ការ​ភ័យ​ខ្លាច​របស់​ប្រជាពលរដ្ឋ​នោះ​ទេ ។

យោង​តាម​របាយការណ៍​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា នៅ​រាជធានី​ភ្នំពេញ​សម្រាប់​រយៈពេល​មួយ​ឆ្នាំ​គិត​ចាប់ពី​ថ្ងៃ​ទី​០១ ខែមករា ដល់​៣១​ធ្នូ ឆ្នាំ​២០១៧​កន្លង​មកនេះ មាន បាតុកម្ម ឬ​ការ​តវ៉ា​នានា​ចំនួន​១.៧៦០​លើក ចំនួន​នេះ​កើនឡើង​១៦២​ដង បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៦ កន្លង​ទៅ ។ របាយការណ៍​នេះ​ត្រូវ​បាន​ចែក​ជូន និង​អាន​ដោយ​លោក ហួត ហៃ នាយក​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ក្នុង​ពិធី​បើក​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៧ និង​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៨ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​០៦ ខែកុម្ភៈ​នេះ នៅ​ក្នុង​រដ្ឋបាល​រាជធានី​ភ្នំពេញ ស្ថិត​ក្នុង​អធិបតីភាព លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក ម៉ប់ សា​រិ​ន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ដោយ​មានការ​ចូល រួម​ពី​មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់​ក្រោម ឱវាទ​រដ្ឋបាល​រាជធានី​ភ្នំពេញ​យ៉ាង​កុះករ ។

របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ចំណោម​បាតុកម្ម ឬ​ការ​តវ៉ា​នានា មានការ​តវ៉ា​របស់​ប្រជាពលរដ្ឋ សមាគម និង​សាសនា​មាន​ចំនួន​៦១៣​លើក លើ​២២១​លើក , សហព័ន្ធ សហជីព កម្មករ​តាម​រោងចក្រ​មាន​ចំនួន​៨៨៨​លើក លើ​៩៦៦​លើក , អង្គការ សង្គម​ស៊ី​វិល គ្រូបង្រៀន​៦០​លើក លើ​៥២​លើក , គណបក្ស​នយោបាយ​មាន​ចំនួន​១៩៥​លើក លើ​៣៥៩​លើក បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៦​កន្លង​ទៅ និង​ចលនា​ប្រឆាំង​ផ្សេង​ៗ​កើត​មាន​ចំនួន​៤​លើក​ផង​ដែរ ។

របាយ​ការណ៍​ដដែល​បាន​បញ្ជាក់​ថា ទាក់ទិន្ន​ទៅ​នឹង​បាតុកម្ម ឬ​ការ​តវ៉ា​នានា​នោះ ភាគច្រើន​ជា​ការ​សម្តែង​មតិ និង​ទាមទារ បញ្ហា​ជម្លោះដីធ្លី សិទ្ធិ​លំនៅ​ដ្ឋា​ន ស្នើរ​សុំ​ការ​ដោះ​លែង​សកម្មជន ដីធ្លី និង​ការ​គោរព​សិទ្ធិ​មនុស្ស ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ