ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​រោងការ​បុក​បង្គោល​ភ្លើង ហើយ​បោល​ចូល​ហាង​លក់​នំប៉័ង

6 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង នៅ​វេលា​ម៉ោង​៩ និង​៣៣​នាទី​ព្រឹក ថ្ងៃ​ទី​០៥ កុ​ម្ភះ​២០១៨​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 3B-6007…

ខេត្តកំពង់ចាម ៖ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង នៅ​វេលា​ម៉ោង​៩ និង​៣៣​នាទី​ព្រឹក ថ្ងៃ​ទី​០៥ កុ​ម្ភះ​២០១៨​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 3B-6007 ដឹក​សម្ភារ​រោងការ​ពេញ​បាន​បើកបរ​តាម​ផ្លូវជាតិ​លេខ​៦ ដោយ​បាន​ប្រើប្រាស់​ល្បឿន​លឿន ក្នុង​ទិស​ដៅ​ពី​លិច​មក​កើត​។ ស្រប​ពេល​មក​ដល់​ត្រង់​ភូមិ​តា​សែន ឃុំ​សូ​ទិព្វ ស្រុក​ជើងព្រៃ ក៏​បាន​រេ​ចង្កូត​ទៅ​បុក​បង្គោល​បេតុង​អគ្គិសនី​១​ដើម​បាក់ និង​បាន​ជ្រុល​ទៅ​បុក​សំយាប​ហាង​លក់ នំប៉័ង​អង្គរ​ពេជ្រ បាក់​ស្លាក​ជ្រុះ​ដល់​ដី ហើយ​បង្ក​ឲ្យ​មនុស្ស​២​នាក់​រង​របួស ចំណែក​អ្នកបើកបរ រថយន្ត​បាន​រត់គេច​ខ្លួន​បាត់​។

នគរបាល​ចរាចរណ៍​ស្រុក​ជើងព្រៃ ប្រាប់​ឲ្យ​ដឹង​ថា រថយន្ត​ដឹក​តុ​ការ​ខាងលើ នេះ​នៅ​ពេល​មុន​កើតហេតុ​បាន​បើកបរ​នៅ​លើ​ផ្លូវជាតិ ស្រប​ពេល​ដែល​មក​ដល់​ត្រង់​ចំណុច​កើតហេតុ មិនដឹង​ថា​តៃកុង​ងងុយដេក​ឬ មាន​បញ្ហា​បច្ចេកទេស​រថយន្ត​នោះ ស្រាប់តែ​រេ​ចង្កូត​មក​បុក​បង្គោល​ភ្លើង អគ្គី​ស​នី​បេតុង​បាក់​១​ដើម និង​បាន​ជ្រុល​មក​បុក​សំយាប​ហាង​នំប៉័ង បណ្តាល​ឲ្យ​បែក​ទូ និង​ខូចខាត​សម្ភារ ផ្សេង​ៗ​ទៀត​។ នគរបាល​ចរាចរណ៍​ស្រុក​ជើងព្រៃ ប្រាប់​បន្ត​ថា អ្នកបើកបរ​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ បាន​បើកទ្វារ​រថយន្ត​រត់គេច​បាត់​ស្រមោល ដោយ​បន្សល់​ទុក​តែ​រថយន្ត​នៅ​កន្លែង​កើតហេតុ​ប៉ុណ្ណោះ រីឯ​មនុស្ស​ចំនួន​ពីរ​នាក់​បាន​រង​របួសស្រាល​។ ក្រោយ​ពី​មាន​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍ កម្លាំង​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​បាន​ចុះ​ទៅ​ដល់​ជាមួយ​នោះ លោក​ឧត្តមសេនីយ៍ត្រី សោម រស់ ស្នងការ​រង​នគរបាល​ខេត្ត​ទទួល​ផែន​សណ្តាប់ធ្នាប់​បាន​ចុះ​មក​ដល់​ដើម្បី​ពិនិត្យ​មើល​ទំហំ​នៃ​ការ​ខូចខាត​។ និង​បាន​នាំ​យក​រថយន្ត​បង្កហេតុ​មក​រក្សា​ទុកជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ជើងព្រៃ ដើម្បី​ដោះស្រាយ​តាម​ច្បាប់​។

ជាមួយ​នោះ​ម្ចាស់​រោងការ​ក៏​ត្រៀម​នឹង​ចេញ​សំណង​ការ​ខូចខាត ទាំង​ទ្រព្យសម្បត្តិ​សាធារណៈ និង​ទ្រព្យ​របស់​ម្ចាស់​ហាង​លក់​នំប៉័ង​នេះ​ផង​ដែរ​។ ម្ចាស់​ហាង​លក់​នំប៉័ង​អង្គរ​ពេជ្រ ប្រាប់​ឲ្យ​ដឹង​ដែរ​ថា នៅ​ពេល​មុន​កើតហេតុ​មិន​មាន​អ្នក​ណា​ម្នាក់​ដឹងនោះ​ទេ​ស្រាប់តែ​ឮ​សូរ​សំឡេង​បុក​របង​ខាង​មុខ​ហាង ហើយ​រថយន្ត​នោះ​បាន​មក​ដល់​បុក​បាក់​សំយាបខាង​មុខ​ហាង បែក​ទូរ ទូរទស្សន៍ រួម​នឹង​របរ​បរជា​ច្រើន​ទៀត អ្នកលក់​នំប៉័ង និង​សិស្ស​មក​ទិញ​នំប៉័ង​ហូបត្រូវ​បាន​រង​របួស​ពីរ​នាក់​។ សរុប​ទំហំ​នៃ​ការ​ខូចខាត​គិត​ជា​ទឹកប្រាក់​ប្រមាណ​១​ម៉ឺន​ដុល្លារ ដែល​តម្រូវ
ឲ្យ​ភាគី​ម្ចាស់​រថយន្ត​បង្ក​ត្រូវ​ចេញ​សំណង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ