រាជធានីភ្នំពេញ ៖ តារាចម្រៀង និងជាតារាសិចស៊ីកញ្ញារតនៈ ពិសី ប្រកាសមិនទទួលខុសត្រូវលើហ្វេសប៊ុករបស់ខ្លួន បន្ទាប់ពីជនអនាមិកចូល«ហ៊ែកអាខោន »កាលពីពេល ថ្មីៗកន្លងមក ហ្វេសប៊ុកនោះគឺ «Ratanak pisey» ។ នាងបញ្ជាក់ថាការ «ហ៊ែកអាខោន»ពីសំណាក់ជនអនាមិកនេះ គឺជាចេតនាមិនល្អសម្រាប់ ។
កញ្ញារតនៈ ពិសី ប្រកាសថា៖«សូមប្រិយមិត្ត មិត្តភក្តិក្នុង Facebook ខ្ញុំទាំងអស់ អាចblockអាខោនចាស់របស់នាងខ្ញុំចោលផង កុំឲ្យអាចោរវាហ៊ែក អាខោនខ្ញុំធ្វើផ្ដេសផ្ដាសបានទៀត ។ នាងខ្ញុំសូមមិនទទួលខុសត្រូវរាល់ទង្វើ របស់វាឡើយ ! អាខោនចាស់ឈ្មោះ (Ratanak pisey ) »។
តារាចម្រៀងសិចស៊ីរតនៈ ពិសី បន្តថា ជនអនាមិកដែលចូលហ៊ែកអាខោន»របស់នាង មិនត្រឹមតែមិនខ្លាចច្បាប់ទេ ថែមទាំងឌឺឱ្យនាងថែមទៀត ជាហេតុធ្វើឱ្យនាងបារម្ភជាខ្លាំង ។ ប្រការដូច្នេះហើយទើបនាងប្រកាសមិនទទួលខុសត្រូវរាល់ទង្វើដែលប្រព្រឹត្តឡើងដោយជនអនាមិកនេះ ។
កញ្ញារតនៈ ពិសី មិនទាន់ដឹងពីគោលបំណងនៃការចូល«ហ៊ែកអាខោន»របស់នាងពីជនអនាមិកនេះទេ តែគេចូលហ៊ែកអាខោនរបស់ខ្លួនយកទៅប្រើប្រាស់ គឺជាចេតនាមួយធ្វើឱ្យប៉ះពាល់ប្រជាប្រិយភាព និងទីផ្សារចម្រៀងរបស់នាង ។
កញ្ញារតនៈ ពិសី កាលពីពេល ថ្មីៗកន្លងមកថា នាងនៅតែនិយមភាពសិចស៊ី ព្រោះជាការស្រឡាញ់ ចូលចិត្តរបស់នាងទោះជារងការរិះគន់ខ្លះ ព្រមទាំងបារម្ភការព្រមានពីក្រសួងក្តី ។
តារាសម្តែងរតនៈ ពិសី ជាតារាសិចស៊ី និងមានរូបសម្រស់ស្រស់ស្អាត ។ មានបុរសអ្នកមានទ្រព្យជាច្រើនតែងតែផ្ញើសារសុំស្នេហ៍ ប៉ុន្តែនាងច្រានចោល ដោយលើកហេតុផលថា មិនទាន់ដល់ពេល ព្រោះនាងនៅស្រឡាញ់អាជីព
សិល្បៈ ៕
ចែករំលែកព័តមាននេះ