ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ចំណាស់​និយម​ប្រើ​អំពើ​ហិ.ង្សា​វា.យដំ​ប្រពន្ធ ប៉ូលិស​ចាប់ខ្លួន​អនុវត្ដ​តាម​ច្បាប់

13 ឆ្នាំ មុន

ខេត្ដបន្ទាយមានជ័យ ៖ បុរស​ចំណាស់ម្នាក់​ដែល​តែងតែ​ប្រើ​អំពើ​ហិ.ង្សា​ក្នុង​គ្រួសារពេល​ផឹកស្រា​ ស្រវឹង ត្រូវ​ប៉ូលិស​មូលដ្ឋាន​ចាប់ ឃាត់ខ្លួន​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​មង្គលបុរី ដើម្បី​មាន​វិធានការ​តាមច្បាប់ ។ ហេតុការណ៍​អំពើ​ហិ.ង្សា​នេះ​បាន កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី១៨ កក្កដា ឆ្នាំ​២០១០ នៅ​ភូមិ​សំបួរ ឃុំ​សំបួរ ស្រុក​មង្គលបុរី ។ លោក​វរសេនីយ៍ត្រី​ផុ​ន សាលី​ម អធិការនគរបាល​ស្រុក​មង្គលបុរី​បានឱ្យ​ដឹង​ថា បុរស

ខេត្ដបន្ទាយមានជ័យ ៖ បុរស​ចំណាស់ម្នាក់​ដែល​តែងតែ​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារពេល​ផឹកស្រា​ស្រវឹង ត្រូវ​ប៉ូលិស​មូលដ្ឋាន​ចាប់ ឃាត់ខ្លួន​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​មង្គលបុរី ដើម្បី​មាន​វិធានការ​តាមច្បាប់ ។ ហេតុការណ៍​អំពើ​ហិង្សា​នេះ​បាន កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី១៨ កក្កដា ឆ្នាំ​២០១០ នៅ​ភូមិ​សំបួរ ឃុំ​សំបួរ ស្រុក​មង្គលបុរី ។ លោក​វរសេនីយ៍ត្រី​ផុ​ន សាលី​ម អធិការនគរបាល​ស្រុក​មង្គលបុរី​បានឱ្យ​ដឹង​ថា បុរស ចំណាស់​ដែល​បាន​ប្រព្រឹត្ដ​អំពើ​ហិង្សា​ក្នុង គ្រួសារ​នេះ​ឈ្មោះ​ខៅ សុវណ្ណ អាយុ​៥៤​ឆ្នាំ រស់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។ ចំណែកប្រពន្ធ​ឈ្មោះ​ស៊ី ឡ​ន អាយុ​៥០​ឆ្នាំ និង​មានកូនប្រុស​-​ស្រី​ចំនួន​៤​នាក់ ។

លោក​អធិការ​នគរបាល​ស្រុក​បាន​បន្ដទៀត​ថា នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ឈ្មោះ​ខៅ សុវណ្ណ បាន​សារភាព​ថា នៅ​ព្រឹក​ថ្ងៃ​កើត ហេតុ​ខ្លួន​និង​មិត្ដភក្ដិ​ម្នាក់​ទៀត​បាន​ផឹកស្រា​.ស​ជាមួយ​គ្នា​អស់​ជាង​៣​លី​ត្រ​រហូត​ដល់ស្រវឹង​ធ្លាក់​ភ្នែក ។ ក្រោយ​ពី​ផឹក​រួច ខ្លួន​ក៏បាន​ទៅ​ផ្ទះ​ហៅ​ប្រពន្ធ​មក​ជប់​ខ្យល់​ឱ្យ តែប្រពន្ធ​មិន​ព្រម​ជប់​ឱ្យ ទើប​ធ្វើ​ឱ្យ​ខ្លួន​ខឹងយ៉ាង​ខ្លាំង ក៏​ទាញ​អង្រែ​បុក​គ្រឿង​មក​វ៉ៃ ១​អង្រែ​ត្រូវ​ចំ​បោះដៃផុត រួច​ទាញ​ដំបង ឈើ​ប៉ុន​មេជើង​ប្រវែង​កន្លះ​ម៉ែត្រ​វាយ បន្ថែម​ទៀត​បណ្ដាល​ឱ្យ​រង​របួស បន្ទាប់​មកបានកូន​ប្រុស​និង​អ្នក​ជិតខាង​ជួយ​ដឹក​ទៅព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​មិត្ដភាព​កម្ពុជា​-​ជប៉ុន​នៅ​ស្រុក​មង្គលបុរី ។

បើ​តាម​សំដី​កូនប្រុស​បង្កើត​របស់​បុរស ចំណាស់​រូប​នេះ​ឈ្មោះ​វេ​ត វី អាយុ​១៦​ឆ្នាំ បានឱ្យ​ដឹង​ថា ឪពុក​របស់​ខ្លួន​ពុំដែល​ផ្ដល់​នូវសុភមង្គល ឬ​សេចក្ដីសុខ​ដល់​ម្ដាយ និង​ពួកខ្លួន​ជា​កូន​ៗ​នោះ​ទេ គឺ​លស់​ថ្ងៃ​តិច​ណាស់​ក្នុងមួយ​ខែ​ៗ​ឱ្យ​តែ​ស្រវឹងស្រា​តែងតែ​រករឿងម្ដាយ​របស់​ខ្លួន​ដោយ​ភ្លើង​ប្រចណ្ឌ​ជាមួយបុរស​ម្នាក់​នៅ​ភូមិ​ជាមួយ​គ្នា​ដែល​បុរស​នោះមិន​ទាំង​ដឹងខ្លួន​ផង ។ យុវជន​រូប​នេះ​បាន​បន្ដ​ទៀត​ថា នៅ​ពេលមាន​ភ្លៀង​ធ្លាក់ ខ្លួន​តែង​ទៅ​វាលស្រែ​ដើម្បី ចាប់​ក្ដាម​កង្កែប​ពេល​យប់ ជួនកាល​រហូតដល់​ម៉ោង​១​យប់​ទើប​ត្រឡប់​មក​ផ្ទះ​វិញ ។

ពេល​មក​ដល់​ផ្ទះ​ឪពុក​របស់​ខ្លួន​តែងតែ​បង្ខំឱ្យ​យក​ក្ដាម ឬ​កង្កែប​ដែល​គេ​រកបាន​នោះ ធ្វើ​ម្ហូប​ឱ្យ​គាត់​ក្លែម​ទាំង​យប់ បើ​មិន​ធ្វើ​តាម គាត់​គំរាម​វាយ​ទាត់​ធាក់​មិន​ខាន ។ យុវជន​វេ​ត វី បាន​បន្ដ​ទៀត​ថា ដោយ​មិនអាច​ទ្រាំ​តទៅ​ទៀត​ចំពោះ​អំពើ​ហិង្សា របស់​ឪពុក​មក​លើ​ក្រុម​គ្រួ​សារបាន​ខ្លួន​ក៏​ទៅប្ដឹង​ដល់​អធិការដ្ឋាន​នគរបាល​ស្រុក​មង្គលបុរី នា​ព្រឹក​ថ្ងៃ​ទី​២០ កក្កដា ដោយ​សុំ​ឱ្យ​សមត្ថកិច្ច​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ដើម្បី​ឱ្យគាត់​រាងចាល​លែង​ប្រើ​អំពើ​ហិង្សា​លើ​គ្រួសារ​ទៀត ។ ប៉ុន្ដែ​សមត្ថកិច្ច​បាន​និយាយ​ថា តាមសំណូមពរ​របស់​ស្ដ្រី​ជា​ម្ដាយ​បាន​សុំ​ឱ្យ​សមត្ថកិច្ច​ធ្វើការ​អប់រំ​ណែនាំ​ជា​ជំហាន​ដំបូង​សិន ដោយ​ឱ្យ​ប្ដី​របស់​គាត់​ធ្វើ​កិច្ចសន្យា​បញ្ឈប់​នូវ​ការ​ប្រព្រឹត្ដ​អំពើ​ហិង្សា​នេះ​តទៅ​ទៀត បើ ថ្ងៃក្រោយ​មិន​រាងចាលសូម​ឱ្យ​សមត្ថកិច្ច​អនុវត្ដ​តាម​ច្បាប់​ចុះ ៕