ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺផ្តាសាយបក្សី​នៅ​ស្រុក​កែវ​សីមា តើខាង​មន្ត្រី​សុខាភិបាល​ចាត់ការ​បែបណា

6 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ស្រុក​កែវ​សីមា បាន​ក្លាយទៅជា​តំបន់​ប្រឈម​នឹង​ជំងឺផ្តាសាយបក្សី ក្នុង​ចំណោម​ក្រុង​-​ស្រុក​ទាំង​៥​របស់​ខេត្ត​មណ្ឌលគិរី ក្រោយ​ការ​រក​ឃើញ​មាន់​រាប់​សិប​ក្បាល​ងាប់​ជា​បន្តបន្ទាប់​កាលពី​ចុង​ខែមករា​កន្លង​ទៅ និង​នៅ​ដើមខែ​កុម្ភៈ​នេះ ។ លោក សុង…

ខេត្តមណ្ឌលគិរី ៖ ស្រុក​កែវ​សីមា បាន​ក្លាយទៅជា​តំបន់​ប្រឈម​នឹង​ជំងឺផ្តាសាយបក្សី ក្នុង​ចំណោម​ក្រុង​-​ស្រុក​ទាំង​៥​របស់​ខេត្ត​មណ្ឌលគិរី ក្រោយ​ការ​រក​ឃើញ​មាន់​រាប់​សិប​ក្បាល​ងាប់​ជា​បន្តបន្ទាប់​កាលពី​ចុង​ខែមករា​កន្លង​ទៅ និង​នៅ​ដើមខែ​កុម្ភៈ​នេះ ។

លោក សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ​ខេត្ត បាន​ឲ្យ​ដឹង​ថា ករណី​ផ្ទុះ​ជំងឺផ្តាសាយបក្សី​នេះ​កើត​មាននៅ​ភូមិ​អូរ​អាម កាលពី​ថ្ងៃ​ទី​២៩ ខែមករា ហើយ​មន្ត្រី​ខាង​ប​សុព្យាបាល​បាន​ចុះ​ពិនិត្យ​និង​រក​ឃើញ​ថា មាន់​របស់​បងប្អូន​ដែល​កំពុង​ចិញ្ចឹម​មាន​ឆ្លង​ជំងឺ​ផ្តាសាយ​បក្សី ។ ប៉ុន្តែ​ករណី​នេះ ត្រូវ​បាន​មន្ត្រី​ជំ
នា​ញ​ចុះ​ធ្វើការ​ទប់ស្កាត់​ភ្លាម​ៗ ហើយ​ជា​លទ្ធផល​នៃ​ការ​តាមដាន នៅ​មិន​ទាន់​រក​ឃើញ​មានការ​រាតត្បាត​បន្ត​ទៀត​នោះ​ទេ ។ លោក​ប្រធាន​មន្ទីរ បាន​ស្នើ​សុំ​ឲ្យ​បងប្អូន​សហការ​ផ្តល់​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​ជំងឺ​នេះ ចៀសវាង​មានការ​ឆ្លង​រាតត្បាត​បន្ត​ទៀត ពិសេស​ពី​សត្វ​ដែល​ងាប់ ។

ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ បានប្រកាស​ថា ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ដែល​មាន​ព្រំប្រទល់​ជាប់​ជាមួយ​ប្រទេស​វៀតណាម​នោះ បាន​កំណត់​ជា​តំបន់​មួយ​ដែល​កំពុង​កើតឡើង​នូវ​ជំងផ្តា សាយបក្សី​លើ​សត្វមាន់​។ ក្រសួង​បាន​ហាមឃាត់​ការ​នាំ​ចូល​សាច់សត្វ​ពី​ក្រៅប្រទេស​ចូល​តំបន់​នេះ ដើម្បី​ទុក​ពេល​ឲ្យ​មន្ត្រី​ជំនាញ​កម្ចាត់​ជំងឺ​ប្រភេទ​នេះ រយៈពេល​១​ខែ​សិន ។

ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត លោក ប៊ុ​ន
សួរ បញ្ជាក់​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ថា មាន​ផ្ទុះ​ជំងឺផ្តាសាយបក្សី ខាង​មន្ទីរ​សុខាភិបាល​ក៏​បាន​ចុះ​សិក្សា​ស្រាវជ្រាវ​ដែរ ហើយ​រហូត​មក​ដល់​ថ្ងៃ​ទី​៣ ខែកុម្ភៈ នៅ​មិន​ទាន់​មាន​មនុស្ស​ណា​ម្នាក់​ឆ្លង​ពី​មាន់​ដែល​មាន​ជំងឺ​នោះ​ទេ ។ លោកស្រី ហេង ម៉ូ​រ៉ា​នី អនុប្រធាន​នាយកដ្ឋា​ន​ផលិតកម្ម ​និង​បសុព្យាបាល​នៃ​ក្រសួង​ក​សិ
កម្ម​ពន្យល់​ប្រជាពលរដ្ឋ​ថា ចំពោះ​ករណី​ដែលសង្ស័យ​ថា​មាន​មាន់​របស់​បងប្អូន​ឈឺ​ហើយ​ងាប់
ជា​បន្តបន្ទាប់​នោះ សូម​រាយការណ៍​ភ្លាម​ៗ​ទៅ​ការិយាល័យ​កសិកម្ម​ដែល​នៅ​ជិត​ផ្ទះ ។

លោកស្រី ហេង ម៉ូ​រ៉ា​នី ក៏​បាន​សំណូមពរ​ដល់​ពេទ្យសត្វ​នៅ​ច្រក​ទ្វា​ទ្វេភាគី​ឡ៉ា​ប៉ា​ខេ ត្រូវ​ហាមប្រាម​មិន​ឲ្យ​មានការ​នាំ​ចូល​សាច់សត្វ​ពី​ប្រទេស​វៀតនាម​រយៈពេល​១​ខែ​ផង​ដែរ ។ ការ​ប្រកាស​នេះ គឺ​នៅ​ពេល​ដែល​លោកស្រី ហេង ម៉ូ​រ៉ានី រួម​ដំណើរ​ដោយ​អភិបាលរង​ខេត្ត​លោក ចឹ​ង សុច​ន្ថា ប្រធាន​មន្ទីរ​ពាក់ព័ន្ធ និង​ក្រុម​មន្ត្រី​ជំនាញជា​ច្រើន​រូប កាលពី​ថ្ងៃ​ទី​៣ ខែកុម្ភៈ ចុះ​ធ្វើការអប់រំ​ណែនាំ​ប្រជាពលរដ្ឋ​ក្នុងភូមិ​ខាងលើ និង​ធ្វើ
ការ​បោសសម្អាត​មាន់​ដែល​អាច​នឹង​កើត​ជំងឺផ្តាសាយបក្សី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ