ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាស់​គ្នា​ប្តី​ប្រពន្ធសោះ បែរជា​ដុត​ផ្ទះ​ជួល​គេ​​ឆេះ​ហ្មត់

6 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ អ្នក​ភូមិ​បាន​សម្តែង​នូវ​ការ​ហួស​ចិត្តជា​ខ្លាំង ដែល​ប្តី​ប្រពន្ធ​មួយគូ​ជួល​ផ្ទះ​គេ​ស្នាក់​នៅ ខណៈ​ឈ្លោះប្រកែក​គ្នា​តិចតួច​ស្រាប់តែ​ដុត​ផ្ទះ​គេ​ឆេះ​ហ្មត់ ។ ផ្ទះ​ដែល​ជួល​ស្នាក់​នៅ​នេះ សង់​អំពី​ឈើ​ត្រូវ​ភ្លើង​ឆេះ​អស់ កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​១ ខែកុម្ភៈ…

ខេត្តមណ្ឌលគិរី ៖ អ្នក​ភូមិ​បាន​សម្តែង​នូវ​ការ​ហួស​ចិត្តជា​ខ្លាំង ដែល​ប្តី​ប្រពន្ធ​មួយគូ​ជួល​ផ្ទះ​គេ​ស្នាក់​នៅ ខណៈ​ឈ្លោះប្រកែក​គ្នា​តិចតួច​ស្រាប់តែ​ដុត​ផ្ទះ​គេ​ឆេះ​ហ្មត់ ។ ផ្ទះ​ដែល​ជួល​ស្នាក់​នៅ​នេះ សង់​អំពី​ឈើ​ត្រូវ​ភ្លើង​ឆេះ​អស់ កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​១ ខែកុម្ភៈ នៅ​ភូមិ​ពូ​ទឹ​ត ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ។

មន្ត្រី​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ផ្ទះ​នេះ​មាន​ទំហំ​៩​ម៉ែត្រ​គុណ​នឹង​២០​ម៉ែត្រ ជា​ផ្ទះ​តៀម​ប្រក់​ហ្វ៊ី​ប្រូ​ស៊ីម៉ង់ត៍ មាន​ម្ចាស់​ឈ្មោះ អុ​ឹ​ម ស៊ី​ណាត ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ប្រពន្ធ​ឈ្មោះ ឈ​ន គឹ​ម​ហុ​ន អាយុ​៣២​ឆ្នាំ ជា​កសិករ មានស្រុក​កំណើត​នៅ​ភូមិ​គីឡូ​បី ឃុំ​ព្រែក​កក់ ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម ។

ផ្ទះ​នេះ​ត្រូវ​បាន​លោក អុ​ឹ​ម ស៊ី​ណាត ជួល​ឱ្យទៅ​ឈ្មោះ ផល សល់ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​ប្រពន្ធ​ឈ្មោះ ធឹ​ម សុ​ភ័​ណ្ឌ អាយុ​២៧​ឆ្នាំ ដែល​ប្តី​ប្រពន្ធ​នេះ​មានស្រុក​កំណើត​នៅ​ខេត្ត​ត្បូងឃ្មុំ ។ តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​មាន​ជម្លោះ​ប្តី​ប្រពន្ធ​ហើយ​ដុត​ផ្ទះ​ជួល​ឱ្យ​ឆេះ​សន្ធោសន្ធៅ​នោះ អ្នក​ដុត​ក៏​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ