ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កែ​ច្នៃ​ផាវ​ធ្វើ​គ្រាប់បែក​ទៅ​បោក​ត្រី បែរជា​បែប​នេះ​ទៅ​វិញ

6 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា មនុស្ស​២​នាក់​បាន​រង​របួសធ្ងន់​ស្រាល ក្រោយ​កែ​ច្នៃ​ផាវ​ធ្វើ​គ្រាប់បែក​ទៅ​បោក​ត្រី ខុស​បច្ចេកទេស កាលពី​វេលា​ម៉ោង​៩​នឹង​២០​នាទី​ព្រឹក​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ នៅ​ចំណុច​អូរ​តាង ភូមិ​សំ ឃុំ​យ៉ា​ទុង…

ខេត្តរតនគិរី ៖ តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា មនុស្ស​២​នាក់​បាន​រង​របួសធ្ងន់​ស្រាល ក្រោយ​កែ​ច្នៃ​ផាវ​ធ្វើ​គ្រាប់បែក​ទៅ​បោក​ត្រី ខុស​បច្ចេកទេស កាលពី​វេលា​ម៉ោង​៩​នឹង​២០​នាទី​ព្រឹក​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ នៅ​ចំណុច​អូរ​តាង ភូមិ​សំ ឃុំ​យ៉ា​ទុង ស្រុក​អូ​រយ៉ា​ដាវ ។

អធិការ​នគរបាល​ស្រុក​អូ​រយ៉ា​ដាវ​លោក ម៉ៅ សាន់ បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​២​នាក់​ទី​១-​ឈ្មោះ សេវ ទុំ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ច្រា​យ រង​របួសធ្ងន់​ដាច់​.​ក ដៃ និង​របួស​ពេញ​ខ្លួន ទី​២-​ឈ្មោះ សេវ ខ្វា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ច្រា​យ រង​របួសស្រាល ។

ក្រោយ​កើតហេតុ​នគរបាល​មូលដ្ឋាន​ចុះ​ត្រួតពិនិត្យ និង​ដឹក​បញ្ជូន​ជន​រង​គ្រោះ​ទៅ​មណ្ឌល​ភាព​ស្រុក​អូ​រយ៉ា​ដាវ ដើម្បី​ជួយ​សង្គ្រោះ​បន្ទាន់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ