ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះឃើញម៉ូតូ១គ្រឿង ដែលចោរយកទៅប្លុងចោល

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្តប៉ៃលិន ៖ ម៉ូតូ១គ្រឿងដែលត្រូវចោរលួចកាលពីម្សិលមិញ ខណៈម្ចាស់ចតទុកនៅ ក្បែរផ្ទះ ហើយចោរលួចកាច់សោ.កយកទៅបាត់ស្រមោល ត្រូវបានប្រជាពលរដ្ឋម្នាក់ ប្រទះឃើញគេយកទៅប្លុងចោលនៅក្បែរផ្លូវលំ១កន្លែង ហើយក៏ប្រញាប់យកទៅប្រគល់ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍អូរតាវ៉ៅឱ្យយកទៅជូនម្ចាស់ដើមវិញ ។ …

ខេត្តប៉ៃលិន ៖ ម៉ូតូ១គ្រឿងដែលត្រូវចោរលួចកាលពីម្សិលមិញ ខណៈម្ចាស់ចតទុកនៅ ក្បែរផ្ទះ ហើយចោរលួចកាច់សោ.កយកទៅបាត់ស្រមោល ត្រូវបានប្រជាពលរដ្ឋម្នាក់ ប្រទះឃើញគេយកទៅប្លុងចោលនៅក្បែរផ្លូវលំ១កន្លែង ហើយក៏ប្រញាប់យកទៅប្រគល់ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍អូរតាវ៉ៅឱ្យយកទៅជូនម្ចាស់ដើមវិញ ។  ហេតុការណ៍ម៉ូតូ ត្រូវចោរលួចនេះ បានកើតឡើងកាលវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី០៤  ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិអូរប្រើស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ។

សូមបញ្ជាក់ថា ហេតុការណ៍បាត់ម៉ូតូនេះ បានកើតឡើងកាលពីវេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ព័ត៌មានពីលោក គង់ សំណាង នាយប៉ុស្តិ៍នគរបាល សង្កាត់អូរតាវ៉ៅ បានឱ្យដឹងថា មានបុរសម្នាក់ ឈ្មោះ កែវ សុន ភេទប្រុស អាយុ៥៨ឆ្នាំ បានជិះម៉ូតូទៅចម្ការរបស់ខ្លួន ស្រាប់តែប្រទះឃើញម៉ូតូ ពណ៌ខ្មៅ១គ្រឿង ពាក់ស្លាកលេខប៉ៃលិន ១A-៥៣០០ ស៊េរីឆ្នាំ២០១០  ដែលត្រូវចោរយកទៅប្លុងចោលក្បែរផ្លូវ ក្នុងភូមិអូរប្រើស រួចក៏រាយការណ៍ជូនទៅខាងលោកឱ្យយកទៅប្រគល់ជូនម្ចាស់ដើមវិញមានឈ្មោះ ហ៊ុន ចន្ធា ភេទប្រុស អាយុ៥៨ឆ្នាំ កាលពីវេលាម៉ោង១២និង២៥នាទី ថ្ងៃត្រង់ថ្ងៃទី០៤  ខែកុម្ភៈនេះ ។

ប្រជាពលរដ្ឋរស់នៅក្នុងក្រុងប៉ៃលិនបានឱ្យដឹងថា កាលពីប៉ុន្មានថ្ងៃជាប់ៗ គ្នានេះ ម៉ូតូចំនួន២គ្រឿងត្រូវបានចោរលួចយកទៅបាត់ស្រមោល ហើយរកឃើញ១គ្រឿងវិញ ។ ចំណែកនៅតាមស្តង់លក់ម៉ូតូ១ចំនួន ក៏ត្រូវបានគេចូលទៅបន្លំបម្រុងលួចម៉ូតូដែរ តែម្ចាស់ដឹងទាន់ ក៏យកចូលទៅក្នុងស្តង់វិញ ។ ដូច្នេះពួកគាត់ពិតជាមានការព្រួយបារម្ភពីភូមិ-ឃុំសុវត្ថិភាពយ៉ាងខ្លាំង ខណៈក្រុមចោរកំពុងតែចុះរាតត្បាតនៅក្នុងក្រុងប៉ៃលិន  ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ