ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេលនេះបានបញ្ជូនជនសង្ស័យ ដល់​មន្ទីរឃុំឃាំងហើយ(មានវីដេអូ)

6 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្ត​មណ្ឌល​គី​រី ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ខណៈ​មក​ដល់​ម៉ោង​២​ជាង​នេះ ជនសង្ស័យ​បាន​យក​ទៅ​សាលាដំបូង​ខេត្ត​ហើយ កំពុង​នៅ​មន្ទីរឃុំឃាំង និង​សាក​សូរ​នាំ ។ គួ​រំលឹក​ដែរ​ថា ៖…

ខេត្ត​មណ្ឌល​គី​រី ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ខណៈ​មក​ដល់​ម៉ោង​២​ជាង​នេះ ជនសង្ស័យ​បាន​យក​ទៅ​សាលាដំបូង​ខេត្ត​ហើយ កំពុង​នៅ​មន្ទីរឃុំឃាំង និង​សាក​សូរ​នាំ ។

គួ​រំលឹក​ដែរ​ថា ៖ តាម​សេចក្តីរាយការណ៍​បន្ត​បាន​ឲ្យ​ដឹង​ថា ករណី​បាញ់​សម្លាប់​មន្ត្រី​៣​នាក់ នៅ​មណ្ឌល​គី​រី​នេះ មាន​មន្ត្រី​យោធា​ម្នាក់​ឈ្មោះ កែន សីហា បាន​សុំ​ចូលខ្លួន​មក​សារភាព ប៉ុន្តែ​ចំពោះ​ចម្លើយ​យ៉ាងណា​នោះ​ដែល​ទាក់ទង​ករណី​ខាងលើ​នោះ​មិន​ទាន់​ដឹង​ពី​ស្ថានភាព​ពិតប្រាកដ​ទេ​គ្រាន់តែ​ដឹង​ថា គាត់​បាន​ចូលខ្លួន​មក​សារភាព​យប់មិញ​នៅ​នៅ​បន្ទាយ​ប៉េ​អឹ​ម​កងរាជអាវុធហត្ថ នៅ​ខាង​ស្រុក​អូរ​រាំង និង​កំពុង​សាកសួរ​បន្ត​នៅ​អធិការ​នគរបាល​ខេត្ត ។

សមត្ថកិច្ច​បាន​រក​ឃើញ​ជន​រង​គ្រោះ​ម្នាក់​ទៀត​ហើយ បន្ទាប់​ពី​មាន​ករណី​បាញ់​មន្ត្រី​អាវុធហត្ថ​ខេត្តមណ្ឌលគិរី ហើយ​ខណៈ​ពេល​សមត្ថកិច្ច​កំពុង​តែ​សាកសួរ​ជន​រង​គ្រោះ​នៅ​ស្នងការ​នគរបាល​ខេត្ត ។​ហេតុការណ៍​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់​នៅ​តាម​ព្រៃ​ព្រំដែន​ស្រុក​អូរ​រាំង កាលពី​ល្ងាច​ថ្ងៃ​ទី​៣០ មក​រា ២០១៨​នេះ បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស ស្ថិត​នៅ​ក្នុង​ព្រៃ​ការពារ​កែវ​សីមា ក្នុងស្រុក​អូរ​រាំង​។

នៅ​ក្នុង​ហេតុការណ៍​នោះ​ដែរ យ៉ាង​ហោច​ណាស់​មាន មនុស្ស​ស្លាប់​ចំនួន​៣​នាក់​ផង​ដែរ​។​ជន​រង​គ្រោះ​ទាំង​៣​នាក់​រួម​មាន ទី​១.​ឈ្មោះ សេក វ​ឌ្ឍ​នា ជា​មន្ត្រី​អាវុធហត្ថ (​ស្លាប់​) ទី​២.​ឈ្មោះ កើត សុខ​ណៃ ជា​មន្ត្រី​ឧ​ទ្យា​នុ​រក្ស នៃ​មន្ទីរ​បរិស្ថាន (​ស្លាប់​) និង​ទី​៣.​បុគ្គលិក​របស់​អង្គការក្រៅរដ្ឋាភិបាល (​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ