ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នេហ៍​ខុស​ជំនាន់ កូនក្រមុំ​ជះ​លុយ​បំបិទមាត់​ខាង​ប្រុស

6 ឆ្នាំ មុន

ចិន ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា ប្តី​ប្រពន្ធ​ខុស​ជំនាន់​មួយគូ ធ្វើ​ឲ្យ​មហាជន​ក្នុង​បណ្តាញ​សង្គម​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​។ ខាង​ស្រី​អាយុ​៣៨​ឆ្នាំ មាន​ទម្ងន់​ដោយសារ​ខាង​ប្រុស​អាយុ​២៣​ឆ្នាំ​។…

ចិន ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា ប្តី​ប្រពន្ធ​ខុស​ជំនាន់​មួយគូ ធ្វើ​ឲ្យ​មហាជន​ក្នុង​បណ្តាញ​សង្គម​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​។ ខាង​ស្រី​អាយុ​៣៨​ឆ្នាំ មាន​ទម្ងន់​ដោយសារ​ខាង​ប្រុស​អាយុ​២៣​ឆ្នាំ​។ ពួក​គេ​ស្រឡាញ់​គ្នា​មែនពិត តែ​គ្រួសារ​ខាង​ប្រុស​ជំទាស់​។ ខាង​ស្រី​ក៏​ជះ​លុយ​ទាំង​គីប​ៗ​បំបិទមាត់​គ្រួសារ​ខាង​ប្រុស​ជិត ហើយ​ក៏​រៀប​ការ​បាន​សម្រេច​កាលពី​ថ្ងៃ​ទី​១០ ខែមករា កន្លង​មកនេះ ដែល​ធ្វើ​ឡើង​នៅ​ខណ្ឌ Qionghai ខេត្ត Hainan ប្រទេស​ចិន​។

មុន​ពេល​រៀប​ការ ពួក​គេ​ទាំង​ពីរ​នាក់​បាន​រស់នៅ​ជាមួយ​គ្នា រហូត​ទាល់តែ​មាន​ទារក​នៅ​ក្នុង​ផ្ទៃ​។ ខាង​ស្រី​ដែល​ជា​អ្នកជំនួញ​មានទ្រព្យ​ស្តុកស្តម្ភ ជា​ស្ត្រី​មេម៉ាយ​កូន​មួយ​។

ទោះបីជា​ដូច្នោះ​ក៏​ដោយ ក៏​ខាង​ប្រុស​ដែល​មាន​អាយុ​ត្រឹមតែ​២៣​ឆ្នាំ ស្រឡាញ់​ខ្លាំង​ណាស់​ដល់​ថ្នាក់​សុំ​រៀប​ការ​ផង​ដែរ​។ តែ​ខាង​គ្រួសារ​របស់​ខ្លួន (​ខាង​ប្រុស​) ជំទាស់ ដោយ​​ពឹងផ្អែក​លើ​បញ្ហា​អាយុ​ខុស​គ្នា​ដល់​ទៅ​១៥​ឆ្នាំ​។

ដោយ​មិន​គិត​យូរ ខាង​ស្រី​ដែល​ជា​អ្នក​មានបាន​ជូន​បណ្ណាការ​ជា​លុយ​ជាង​១​សែន​ដុល្លារ​អា​មេ​រិ​ក ដីធ្លី​មួយ​កន្លែង និង​រថយន្ត Ferrari មួយ​គ្រឿង​។ ទាំង​អស់នេះ សរុប​ជា​ទឹក​ប្រាក់​ដល់​ទៅ​ក្បែរ ៨​សែន​ដុល្លារ​។ ដោយ​ឃើញ​លុយ​ច្រើន​ដូច​ភ្នំ​បែប​នេះ គ្រួសារ​ខាង​ប្រុស​យល់ព្រម​ទាំង​ដៃ​ដប់​ដៃ​ម្ភៃ លើក​កូនប្រុស​ឲ្យ​ខាង​ស្រី​ភ្លាម​មួយ​រំពេច​។

គេ​សង្កេត​ឃើញ​ថា មានការ​ជជែក​វែកញែក​គ្នា​នៅ​លើ​បណ្តាញ​សង្គម​ជា​ច្រើន​។ អ្នកខ្លះ​ថា​លុយ​ពិតជា​អាច​ទិញ​អ្វី​ៗ​បាន​ទាំងអស់​មែន​។ អ្នកខ្លះ​ទៀត​ច្រណែន​ចង់បាន​ដូច​បុរស​ដ៏​មានសំណាង​អាយុ​២៣​ឆ្នាំ​ខាងលើ​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ